Suarez ថា វាមិនងាយទេ ក្នុងការរកអ្នកជំនួស Iniesta
ខ្សែបម្រើរបស់ក្លឹប Barcelona កីឡាករ Denis Suarez បានសារភាពថា ការចាក់ចេញរបស់ប្រធានក្រុម Andres Iniesta វាជារឿងដល់ចម្រូកចម្រាស់មួយទាំងក្នុងក្រុមនឹងក្រៅទីលាន ។

ពិតណាស់ កីឡាករវ័យ 34ឆ្នាំបានផ្លាស់មកក្លឹបក្នុងលីគកំពូលរបស់ជប៉ុនមួយនេះជាផ្លូវការកាលពីម្សិលមិញ ក្រោយចំណាយពេល 22ឆ្នាំជាមួយ Barca។ បើការឲ្យដឹងពី ESPN ជម្រើសជាតិអេស្ប៉ាញដែលមានឈ្មោះទៅរុស្សីរូបនេះ បានចុះកុងត្រាជាមួយ Vissel Kobe 3ឆ្នាំ រួមទាំងទទួលបានថ្លៃនឿយហត់៣០លានដុល្លារក្នុងមួយឆ្នាំ។
Suarez បាននិយាយថា៖ «ខ្ញុំបានរៀនសូត្រច្រើនណាស់ពីគាត់ គាត់គឺជាកីឡាករដែលមានតំណែងលេងដូចជាខ្ញុំ ហើយខ្ញុំតែងតែរៀនពីគាត់ ក្នុងអំឡុងពេលហ្វឹកហាត់នីមួយៗ។ ខ្ញុំគិតថា វាពិតជាពិបាកណាស់ ក្នុងការរកអ្នកជំនួសតំណែងរបស់គាត់ ប៉ុន្តែវាជាបញ្ហាដែលយើងត្រូវតែប្រឈមមុខទាំងក្នុងទីលាន នឹងនៅក្រៅទីលាន» ៕
ប្រភពពី៖ Goal