ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ព្រមាន​រំឭក​ដល់​អតីត​មិត្តរួម​ក្រុម Xavi Hernandes ឲ្យ​ទប់ទល់​នឹង​ការ​ល្បួង​ឲ្យ​ទៅ​ធ្វើ​គ្រូ​របស់ Barcelona ព្រោះ​ជា​ពេលវេលា​មិន​ស័ក្ដិសម។

Xavi Hernandes នឹង Luis Suarez
Xavi Hernandes នឹង Luis Suarez

កៅអី​​គ្រូ​របស់​លោក Ronald Koeman កំពុង​តែ​ក្ដៅ​មែនទែន​ហើយ ក្រោយ​លោក​ដឹក​នាំ Barcelona ចាញ់ Benfica កាល​ពី​ថ្ងៃ​ពុធ។ នាយក​របស់ Barca បាន​​បើក​ការ​ពិភាក្សា​គ្នា​រហូត​ដល់​ម៉ោង​៤​ទៀបភ្លឺ​ក្នុង​ទីក្រុង Lisbon ដើម្បី​ស្វែង​​យល់​ពី​ច្បាប់​ចាយ​វាយ (Financial Fair Play) របស់​ La Liga ក្នុងការ​ការ​បណ្ដេញ​លោក Koeman។

វីរបុរស​​របស់​ក្លឹប​ Xavi គឺ​ជា​បេក្ខភាព​ម្នាក់​​ដែល​អាច​នឹង​មក​ស្នង​តំណែង​នៅ Barca ខណៈ Andrea Pirlo និង​អ្នក​ចាត់​ការ​របស់​​បែលហ្ស៊ិក​ Roberto Martinez ត្រូវ​បាន​គេ​មើល​ឃើញ​ជា​បេក្ខភាព​ស័ក្តិសម​ដូច​គ្នា។

​យ៉ាងណាមិញ Suarez ដែល​​​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​​កីឡាករ​ Barcelona ផ្សេង​ៗ​បាន​​ទទូច​កុំ​ឲ្យ Xavi ទៅ​ដឹក​នាំ​ពេល​នេះ​អី ព្រោះ​តែ​ភាព​តានតឹង​រវាង Koeman និង​ប្រធាន​ក្លឹប​លោក Joan Laporta និង​បញ្ហា​ផ្សេង​ទៀត​នៅ​ពី​ក្រោយ​ឆាក។

“នៅ Barca វា​គឺ​ជា​សង្គ្រាម​មួយ​​ដែល​ធ្វើ​ឲ្យ​កីឡាករ​​ឈឺ​ចាប់។ គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ណែនាំ​ទៅ Xavi ឲ្យ​​ចាំ​សិន។ នេះ​មិនមែន​ជា​ពេល​​ត្រូវ​ទៅ Barca ទេ”។ សម្ដី​បន្ថែម​របស់ Suarez ៕