កីឡាករ​ Luis Suarez ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid បាន​ឆ្លើយ​តប​នឹង​សំនួរ​របស់​សារព័ត៌មាន​ El Partidazo de COPE ដែល​បាន​សួរ​នាំ​នៅ​ក្នុង​ថ្ងៃ​នេះ​​ថា​តើ​មិត្តភ័ក្ដិ​របស់​ខ្លួន​គឺ​ខ្សែ​ប្រយុទ្ធ​ Lionel Messi គួរ​តែ​បន្ត​លេង​ឲ្យ​ក្លឹប​ Barcelona ទៀត​ឬ​ក៏​យ៉ាង​ណា​។

Luis Suarez and Lionel Messi
Luis Suarez and Lionel Messi

Suarez បាន​និយាយ​ថា​៖” ក្នុង​នាម​ជា​មិត្ត​ម្នាក់​ និង​នៅ​ក្នុង​នាម​ជា​អ្នកគាំទ្រ​ផង​ដែរ​ដែរ​នោះ​ ខ្ញុំ​ពិត​ជា​ពេញចិត្ត​ចង់​ឃើញ​ និង​ថែម​ទាំង​ចង់​ណែនាំ​ឲ្យ​ Messi គួរ​តែ​នៅ​បន្ត​លេង​ឲ្យ​ Barcelona ទៀត​ “។

កីឡាករ​បាន​បន្តថា​៖” តើ​គេ​បាន​ប្រាប់​ខ្ញុំ​ថា​គេ​នឹង​បន្ត​នៅ​ Barca ទៀត​ឬ​យ៉ាង​ណា​? គេ​នៅ​មិន​ទាន់​ប្រាប់​ខ្ញុំ​នោះ​ទេ​ “។

អនាគត​របស់​ Messi នៅ​រដូវកាល​ថ្មី​នេះ​នៅ​មិន​ទាន់​ច្បាស់​លាស់​ ដោយ​ហេតុ​ថា​​​កុងត្រា​រវាង​កីឡាករ​នេះ​និង​ Barca នឹង​ចប់​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ខាង​មុខ​ ខណៈ​មក​ទល់​នឹង​ពេល​នេះ​​មិន​ទាន់​មាន​ភាគី​ណា​មួយ​បញ្ជាក់​ជា​​ផ្លូវការ​ថា​ នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គ្នា​ទៀត​ឬ​ក៏​យ៉ាង​ណា​៕