​ខ្សែ​ប្រយុទ្ធ Luis Suarez ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន ​នៅ​ពេល​បាន​ដឹង​ថា​ក្រុម FC Barcelona ​ជិត​ចុះ​កុងត្រា​យក​កីឡាករ  Aguero ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ផង​ដែរ។

Luis Suarez
Luis Suarez

​Aguero ​វ័យ​៣២​ឆ្នាំ​អស់​កុងត្រា​ជាមួយ​ក្រុម Man City ​ហើយ ​នឹង​មាន​ដំណឹង​ថា​រូបគេ​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​ថែម​ទៀត​ផង។ ​ការណ៍​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ថា ​ជា​រឿង​ចម្លែក​មួយ​ដែល​ក្រុម Barcelona ​បាន​ដក Suarez ​ចេញ​កាល​ពី​រដូវ​កាល​មុន​នោះ​ក្រោម​ហេតុផល​ចាស់​ពេក ​ប៉ុន្តែ​ពេល​នេះ​បែរ​ជា​ទៅ​យក​កីឡាករ​មាន​វ័យ​ប្រហែល​ជាមួយ​កីឡាករ​អ៊ុយរុយហ្គាយ​មក​រួម​ក្រុម​ទៅ​វិញ។

Aguero
Aguero

ដោយ​ឡែក​រឿង​នេះ​ដែរ សាមី​ខ្លួន Suarez ​ដែល​ធ្លាប់​ត្រូវ​លោក Koeman ​មើល​ស្រាល​ថា​អាយុ​ច្រើន ​លេង​មិន​ដល់​កម្រិត​នោះ ​បាន​និយាយ​ដែរ​ថា​៖ “ឥឡូវ​នេះ ​ពួកគេ​មាន​ថ្នាក់​ដឹក​នាំ​ថ្មី ​មនុស្ស​ថ្មី ​ហើយ​ពួកគេ​ស្វែង​រក​កីឡាករ​មាន​គុណភាព។ ​គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ Messi ។ ខ្ញុំ​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ”៕