Tag: ក្រុមបាល់ទាត់គោព្រៃ
Khmer News
ក្រុមU19 កម្ពុជា ប៉ះម៉ាឡេស៊ី នៃវគ្គជម្រុះAFC U19 Championship 2020 ថ្ងៃសៅរ៍នេះ
ក្រុមបាល់ទាត់គោព្រៃយុវជនអាយុក្រោម ១៩ឆ្នាំរបស់កម្ពុជា នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវក្រុម U19 ម៉ាឡេស៊ី នាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកាចុងសប្តាហ៍នេះ ក្នុងព្រឹត្តិការណ៍វគ្គជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។ គួរជម្រាបថា កម្ពុជា ប៉ះម៉ាឡេស៊ី ជាការប្រកួតទី២ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពី U19 ប្រ៊ុយណេ ប្រកួតទល់នឹង U19 កោះម៉ារីណាខាងជើង នាម៉ោង ៣៖៣០នាទីរសៀលនាថ្ងៃដដែលនៅពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 Qualifiers មាន ៤៦ប្រទេសចូលរួមប្រកួតនោះ យកតែ១៦ក្រុមប៉ុណ្ណោះដែលមានសិទ្ធិឡើងទៅវគ្គជម្រុះបន្ត។ ដោយក្នុងនោះ កម្ពុជា ត្រូវប្រជែងកៅអីទល់នឹង៤ប្រទេសផ្សេងទៀតរួមមាន ម៉ាឡេស៊ី ប្រ៊ុយណេ ថៃ និងកោះម៉ារីអាណាខាងជើង ក្នុងខណៈក្រុមលេខក្នុងពូល នឹងត្រូវឡើងទៅលេងជុំផ្តាច់ព្រ័ត្រវគ្គ ១៦ក្រុមចុងក្រោយនៅអ៊ូសបេគីស្ថាន ឆ្នាំក្រោយ គ្រាដែលលេខ២ ល្អក៏ត្រូវបានជ្រើសរើស ដើម្បីបង្រ្គប់កៅអី
02 Nov 2019
908 views