Tag: ក្រុមយុវជនបាទី
Khmer News
អតីតយុវជនបាទី កីឡាករ សែម ផា បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
បើតាមប្រភពពីគណនីផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃម្សិលមិញ កីឡាករ សែម ផា អតីតកីឡាករយុវជនរបស់មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ និងជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។ សែម ផា គឺជាយុវជនមួយរូបដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់សាលាបាល់ទាត់ជាតិ ជំនាន់ជាមួយ សៀង ចន្ធា, សឿត ណាវ៉ា, ទេស សម្បត្តិ និង សាន គីមហេង និងកីឡាករផ្សេងៗជាច្រើនរូបទៀត។ នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្មែរឡូត សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
30 Sep 2019
304 views