Tag: ក្លិបបាល់ទាត់បឹងកេត
Khmer News
បឹងកេត ប្រកាសបញ្ចប់កិច្ចសន្យារបស់កីឡាករ ម៉ាត់ យ៉ាមីន ដោយសារហេតុផលមួយ…
ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្ដីជូនដំណឹងនៅលើទំព័រ Facebook ផ្លូវការរបស់ក្លឹបស្ដីអំពីការបញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ។ ក្លិបបឹងកេតបានបញ្ជាក់ចំពោះមូលហេតុនៃការសម្រេចធ្វើបែបនេះគឺដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រមសីលធម៌របស់កីឡាករអាជីព។ ក្លិបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលក៏បានបញ្ជាក់ទៀតថាវាជាការសម្រេចចិត្តយ៉ាងលំបាក តែក្លិបត្រូវតែធ្វើ ដើម្បីជាគំរូ កុំឲ្យកើតមានលើកីឡាករផ្សេងទៀត។ គួរឲ្យដឹងផងដែរថា រូបភាពរបស់ ម៉ាត់ យ៉ាមីន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្នុងប្រត្តិបតិការបង្រ្កាបគ្រឿងញៀនក្នុងមជ្ឍមណ្ឌលកំសាន្តមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook៕
10 Feb 2020
610 views
Khmer News
ក្តៅៗ! ចាន់ វឌ្ឍនាកា បង្ហាញខ្លួនផ្លូវការជាមួយបឹងកេត
ក្លិបបាល់ទាត់បឹងកេត បានប្រកាសពីការបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រាប់ការចូលរួមក្នុងលីគកំពូលកម្ពុជា
14 Jun 2019
468 views