Tag: ជម្រើសជាតិហ្វូតសាលកម្ពុជា
Khmer News
ជម្រើសជាតិហ្វូតសាលកម្ពុជា ហ្វឹកហាត់នៅថៃ មុនប្រកួតជើងឯកអាស៊ាន នៅវៀតណាម
ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន AFF FUTSAL CHAMPIONSHIP ២០១៩ ហើយ ដោយការហ្វឹកហាត់នឹងធ្វើឡើងពីថ្ងៃទី ០៤ ខែតុលា រហូតដល់ថ្ងៃការប្រកួតតែម្តង ។ លោក ផាន សុថាន់ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រាប់ពីគម្រោងហ្វឹកហាត់ថា ក្រុមរបស់លោកនឹងធ្វើការប្រកួតមិត្តភាពច្រើនប្រកួតជាមួយនឹងក្រុមក្នុងស្រុក ដើម្បីចម្រាញ់យកកីឡាករចំនួន ១៤ រូបចុងក្រោយ ពីបញ្ជីឈ្មោះ ២៥ រូបពេលនេះ ដើម្បីទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃ ។ ពានរង្វាន់ AFF FUTSAL CHAMPIONSHIP ២០១៩ ធ្វើឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ នៅឯប្រទេសវៀតណាម ដោយកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយ ទីម័រ មីយ៉ាន់ម៉ា និង ថៃ ៕
10 Oct 2019
250 views
Other News
ជម្រើសជាតិកម្ពុជា ចាញ់ម្ចាស់ផ្ទះឥណ្ឌូនេសុី ១៣-០ មុននេះ
ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលឥណ្ឌូនេសុី ជាមួយលទ្ធផល ១៣-០
07 Nov 2018
272 views
Other News
ជម្រើសជាតិហ្វូតសាលកម្ពុជា បន្តចាញ់ មីយ៉ាន់ម៉ា ២-១១ កាលពីម្សិលមិញ!
ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យក្នុងប្រកួតទី២ ក្រោមថ្វីជើងក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ១១-២ កាលពីម្សិលមិញ
07 Nov 2018
837 views
Khmer News
ជម្រើសជាតិហ្វូតសាលកម្ពុជា ចាញ់ម្ចាស់ផ្ទះថៃ Rachanavy FC ៥-១
ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះថៃ Rachanavy FC ដោយលទ្ធផល ៥-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ
25 Oct 2018
402 views
Khmer News
ជម្រើសជាតិហ្វូតសាលកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ៣ប្រកួត អំឡុងពេលហ្វឹកហាត់នៅប្រទេសថៃ
នៅក្នុងការបោះជំរុំហ្វឹកហាត់ឯប្រទេសថៃ រយៈពេល ១សប្តាហ៍ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ក៏នឹងមានការប្រកួតកម្តៅសាច់ដុំ ចំនួន ៣ប្រកួតផងដែរ
23 Oct 2018
272 views
Khmer News
ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ចាប់ផ្តើមបង្កើនសន្ទុះនៃការត្រៀមខ្លួន ដោយចេញទៅហ្វឹកហាត់នៅថៃ ១សប្តាហ៍
ជម្រើសជាតិហ្វូតសាលកម្ពុជា បានខិតខំប្រឹងប្រែង ជុំវិញការត្រៀមខ្លួន ហ្វឹកហាត់ យ៉ាងសកម្ម ដើម្បីត្រៀមប្រកួតប្រជែងក្នុងពានរង្វាន់ AFF Futsal Championship 2018
22 Oct 2018
318 views