Tag: បឹងកេត
Khmer News
បឹងកេត ក្លាយជាជើងឯកពានសម្ដេច ហ៊ុន សែន លើកដំបូងក្រោយផ្តួល ព្រះខ័នរាជស្វាយរៀង
បឹងកេត លើកពានសម្ដេច ហ៊ុន សែន លើកដំបូងក្រោយឈ្នះបាល់ប៉េណាល់ទីកាត់ក្ដី លើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៥-៤ បន្ទាប់ពីបញ្ចប់ ១-១ ត្រឹម៩០នាទី នៅវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនៅកីឡដ្ឋាន RSN។ ការប្រកួតវគ្គទី១ បានបញ្ចប់ទៅដោយលទ្ធផល ០-០ ទោះជាមានឱកាសស៊ុតបញ្ចូលគ្នាទៅវិញទៅមកក៏ដោយ។ គ្រាន់តែចូលវគ្គទី២ ម៉ុន វ៉ាន់ បានតែតបញ្ចូលទីឲ្យបឹងកេតនាំមុខនាទីទី៤៧ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ ជា វេសលី។ ព្រះខ័នរាជស្វាយរៀង ត្រូវរង់ចាំដល់នាទីទី ៦៩ ដែល ស៊ុតបាល់ពិន័យ ១១ ម៉ែត្រដោយ ណុប តុលា បន្ទាប់ពី សេត រ៉ស៊ីប ធ្វើឲ្យបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ ហើយ រ៉ស៊ីប ក៏ត្រូវអាជ្ញាកណ្ដាល លឺម ប៊ុនធឿន ដកកាតក្រហមពិន័យឲ្យចេញពីទីលានផងដែរ។ បាល់ប៉ះដៃ របស់ រ៉ស៊ីប ដោយសារតែបាល់ សម្រុកមុខទីរញ៉េរញ៉ៃ ពីសំណាក់ ព្រះខ័នរាជស្វាយរៀង។ ដ្បិតសល់គ្នា ១០ នាក់
07 Nov 2019
277 views
Khmer News
ពិតជាកក្រើក!! ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup
ទីបំផុតរកឃើញក្រុមដែលត្រូវឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ ហើយ ខណះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយ ក្រុមបឹងកេត ។ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ៣ សម័យកាល ក្លឹបបាល់ទាត់បឹងកេត អ៊ែបស៊ី បានឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីបង្កើតក្លឹបនេះមក បន្ទាប់ពីទម្លាក់ក្រុមខ្លាំង វិសាខា កាលពីថ្ងៃទី១៨ ខែកញ្ញា ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ខណះក្រុមដែលឈ្នះពានរង្វាន់ហ៊ុនសែនខាប់នេះច្រើនជាងគេ ( ឈ្នះ ៤ ដង ) គឹក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទម្លាក់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាល ភ្នំពេញក្រោន ទាំងព្រលឹងចុងសក់នៅក្នុងវគ្គបាល់កាត់សេចក្ដី ១១ ម៉ែត្រ ( ៥-៤ ) ក្រោយពីបញ្ចប់ម៉ោងធម្មតា ០-០ ។ ដូច្នេះ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយ ក្លឹបបឹងកេត នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ
20 Sep 2019
439 views
Khmer News
បឹងកេត ត្រូវប៉ះ អាស៊ីអឺរ៉ុប នៅលីគកំពូលកម្ពុជា សប្តាហ៍ទី២២
បន្ទាប់ពីបានសម្រាក ២សប្តាហ៍កន្លងមកនៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ បានឈានចូលមកដល់នៅចុងសប្តាហ៍នេះវិញហើយ ដោយក្រុមម្ចាស់ផ្ទះបឹងកេត នឹងត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ក្នុងទឹកដីនៃកីឡដ្ឋាន ខេបូឌាអៃវ៉េ នាវេលាម៉ោង ៣៖៣០រសៀល។ កាលពីសប្តាហ៍ទី២១ កន្លងទៅ បឹងកេតបានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ២-១ ក្នុងទឹកដីរបស់ខ្លួន នៃកីឡដ្ឋាន ខេបូឌាអៃវ៉េនាថ្ងៃសៅរ៍ ទី២៤ ខែសីហាកន្លងទៅ។ បឹងកេតឆ្លងកាត់២១ប្រកួត ឈ្នះ១២ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៤១ពិន្ទុ។ ចំណែកអាស៊ីអឺរ៉ុបវិញ សប្តាហ៍ទី២១ បានយកឈ្នះកំពង់ចាម ក្នុងលទ្ធផល ២-០ នៅកីឡដ្នាន ខ.ភ.ម (ស្តាតចាស់) កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហាកន្លងទៅ។ អាស៊ីអឺរ៉ុប ឆ្លងកាត់២១ប្រកួតដូចគ្នា ឈ្នះ៨ដង ស្មើ៣ដង និងចាញ់១០ដង និងឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ២៧ពិន្ទុ៕
14 Sep 2019
438 views
Khmer News
CONOR ៖ ការប្រកួតជាមួយបឹងកេតនឹងជាការប្រកួតដ៏តានតឹង ដូច្នេះយើងចាំមើលនរណាសំណាងជាង
ជំនួបដ៏កក្រើកនឹងកើតឡើងនៅកីឡដ្ឋានបឹងកេតថ្ងៃសៅរ៍ ទី២៤ សីហា ខាងមុខ។ នេះបើតាមការយល់ឃើញរបស់លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ព្រោះមើលឃើញ បឹងកេត មិនទាន់ចាញ់នៅឡើយក្នុងទឹកដីខ្លួននៅ MCL ជុំទីពីរ ហើយក្រុមលោកផ្ទាល់ក៏មិនទាន់ស្គាល់បរាជ័យពីការប្រកួតគ្រប់កម្មវិធីនៅរដូវកាលនេះ។ គ្រូបង្វឹកជនជាតិអៀរឡង់អះអាងត្រៀមខ្លួនរួចស្រេចសម្រាប់ជំនួបជាមួយក្រុមជើងឯកលីគកំពូល៣សម័យ។ លោក ថា វាជាការប្រកួតដ៏តានតឹង តែលោកក៏រីករាយចំពោះការប្រឈមនឹងរសជាតិបែបនេះ។ គ្រូបង្គោលព្រះខ័នរាជស្វាយរៀងរៀបរាប់ ៖”យើងសម្លឹងឆ្ពោះទៅកាន់ការប្រកួតដ៏តានតឹងជាមួយបឹងកេត ដែលជាក្រុមធ្លាប់ឈ្នះជើងឯក។ យើងពេញចិត្តការប្រកួតធំបែបនេះ។ មែនហើយ ពួកគេមិនទាន់ចាញ់ក្នុងដីខ្លួនឯង ហើយយើងក៏មិនទាន់ចាញ់ពីគ្រប់កម្មវិធី២៦ប្រកួតកន្លងមក ដូច្នេះយើងចាំមើលថាតើក្រុមណាមានសំណាងល្អជាងនៅថ្ងៃសៅរ៍នេះ”។ កាលជើងទីមួយនៅខេត្តស្វាយរៀង ក្រុមទាំងពីរស្មើគ្នា២ទល់នឹង២។ ដោយឡែក បឹងកេតបានផ្លាស់ទៅកីឡដ្ឋានថ្មីរបស់ខ្លួនកាលដើមខែកក្កដា កន្លងទៅ។ ចំពោះចំណាត់ថ្នាក់វិញ ព្រះខ័នរាជស្វាយរៀង មាន ៥២ពិន្ទុស្ថិតនៅកំពូលតារាង ពីលើបឹងកេត ដែលឈរលេខ៤ ចំនួន១១ពិន្ទុ៕
24 Aug 2019
1505 views
Khmer News
កុំភ្លេចរងចាំទស្សនា! ជំនួប៣គូកក្រើកភ្នំពេញនៅ លីគកំពូលកម្ពុជា ស្អែកនេះ
ការប្រកួត លីគកំពូលកម្ពុជា សប្តាហ៍ទី២១ នឹងដំណើរការនាថ្ងៃសៅរ៍ស្អែកនេះ ដោយមានការប្រកួតជក់ចិត្ត៣គូដែលអ្នកគាំទ្រចង់ទស្សនាបំផុត
23 Aug 2019
587 views
Khmer News
ទូច បញ្ចរ៉ុង បង្ហើបបច្ចេកទេសឈូសយកបាល់ដ៏ជំនាញរបស់ខ្លួន
បញ្ចរ៉ុង បានលើកយកចំនុចសំខាន់ៗមួយចំនួន ដែលធ្វើឲ្យគេអាចប្រើប្រាស់បច្ចេកទេសមួយនេះបានប្រសើរជាងខ្សែការពារដទៃ
29 Mar 2019
510 views
Khmer News
អ្នកចាំទីដៃទីមួយ បឹងកេត រងរបួសដាច់សរសៃជង្គង់ អំឡុងពេលហ្វឹកហាត់
តាមការប្រកាសរបស់ក្លិបបឹងកេត បានឱ្យដឹងថា អ្នកចាំទី ដៃទីមួយ គឹម មករា បានរងរបួស ដាច់សរសៃជង្គង់ស្តាំ អំឡុងពេលហ្វឹកហាត់ មុនបើករដូវកាលថ្មីជាមួយក្លិប
03 Jan 2019
520 views
Khmer News
មកទល់ពេលនេះ ក្លិបបាល់ទាត់អាជីពនៅកម្ពុជាចំនួន ៩ ហើយ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន
គិតមកទល់នឹងពេលនេះ មានក្លិបចំនួន ៩ ហើយ ដែលបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានដូចជា...
18 Dec 2018
576 views
Khmer News
ពិតដែរទេដែល ចាន់ វឌ្ឍនាកា នឹងចាកចេញពីបឹងកេត!
ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយឃ្លា លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យអ្នកគាំទ្រដាក់ការសង្ស័យថា ខ្សែប្រយុទ្ធរូបនេះ ទំនងត្រូវចាកចេញពីបឹងកេត នារដូវកាលក្រោយ
05 Nov 2018
279 views
Khmer News
បឹងកេត ធ្វើពិធីបើកការដ្ឋានសាងសង់កីឡដ្ឋាន នៅបឹងស្នោ
ក្លឹបបឹងកេត បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លឹប បានរៀបចំពិធីសែនព្រេន ដើម្បីបើកការដ្ឋានសាងសង់កីឡដ្ឋានគម្រោងទី១របស់ខ្លួន កាលពីព្រឹកមិញ
06 Oct 2018
272 views
Khmer News
ខ្សែបម្រើចាស់វស្សាបឹងកេត ឈុន សុធារ័ត្ន ប្រកាសចូលនិវត្តន៍និងផ្ដើមអាជីពគ្រូជំនួយ
កីឡាករ ឈុន សុធារ័ត្ន របស់បឹងកេត បានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករ ក្រោយប្រឡូកក្នុងអាជីពលើវាលស្មៅនេះអស់រយៈពេលជាង១០ឆ្នាំ
01 Oct 2018
432 views
Khmer News
លទ្ធផលនៃការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី ១៩
សម្រាប់លទ្ធផលនៃការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី ១៩ ណាហ្គាវើល បឹងកេត នៅតែប្រដេញពិន្ទុគ្នាដដែល ដោយរកបានជ័យជម្នះរៀងខ្លួន
27 Aug 2018
295 views
Khmer News
ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ បឹងកេត នៃលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៩
ក្រុមព្រះខ័នរាជស្វាយរៀង និងត្រូវប៉ះជាមួយក្រុមបឹងកេតអែហ្វស៊ី នៅកីឡដ្ឋាន ខេត្តស្វាយរៀង នៃលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៩ នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា
22 Aug 2018
1271 views
Khmer News
បឹងកេតធ្លាក់ចេញពីពានរង្វាន់ Hun Sen Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ
ក្រុមមបឹងកេតបានធ្លាក់ចេញពីពានរង្វាន់ Hun Sen Cup វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ណាហ្គាវើលដោយបាល់កាតសេចក្ដី១១ម៉ែត្រ២-៣
09 Aug 2018
317 views
Khmer News
បឹងកេត ប្រកួតស្មើក្រុមលីគទី៤ ជប៉ុន ២-២ ក្នុងជំនួបមិត្តភាព
ជំនួបមិត្តភាពក្រៅផ្លូវការនេះ ក្រុមម្ចាស់ផ្ទះបឹងកេត បានត្រឹមស្មើក្រុមជម្រើសលីគទី៤ របស់ជប៉ុន (Japan Football League) ដោយលទ្ធផល ២-២
06 Aug 2018
323 views
Khmer News
ខ្សែការពារ ស្លេះ សេន អាចនឹងត្រូវសម្រាកពីទីលានរហូតដល់ចប់លីគ
ក្លិបបាល់ទាត់ បឹងកេត បានឲ្យដឹងថា ខ្សែការពារ ស្លេះ សេន ត្រូវសម្រាកពីទីលានចន្លោះ៦ទៅ៨សប្ដាហ៍ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលព្រលប់ថ្ងៃអាទិត្យ ទី២៩ កក្កដា
31 Jul 2018
577 views
Khmer News
មិនត្រឹមតែប៉ះបឹងកេតទេ ក្រុមចម្រុះ J-LEAGUE គ្រោងជួប U19 បាទី ដែរ
ក្រុមកីឡាករបាល់ទាត់ចម្រុះពីក្របខណ្ឌ J-League ជប៉ុន នឹងមកប្រកួតមិត្តភាពជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៩ឆ្នាំ និង ក្លិបបឹងកេត នាដើមខែសីហានេះ
25 Jul 2018
886 views
Khmer News
បឹងកេត បង្ហាញនិមិត្តសញ្ញាថ្មីរបស់ក្លិប សម្រាប់រដូវកាលក្រោយ
ក្លិបបាល់ទាត់បឹងកេត បានធ្វើការបង្ហាញជូននិមិត្តសញ្ញាថ្មីរបស់ក្លិបដែលមានសណ្ឋានដូចរូបខាងក្រោម ហើយនិមិត្តសញ្ញាថ្មីនេះគ្រោងនឹងប្រើប្រាស់ជាផ្លូវការនៅរដូវកាលក្រោយ
25 Jul 2018
1043 views