Tag: ព័ត៌មានបាល់ទាត់
Football News
ក្រុម Arsenal បានចូលរួមប្រជែងដណ្តើមខ្សែបម្រើ Camavinga របស់ក្រុម Rennes
យោងតាមគេហទំព័រ Le10Sport បានអោយដឹងថាក្រុម Arsenal ត្រូវបានគេរាយការណ៍ថាអស់សង្ឃឹមក្នុងការនាំយកកីឡាករ Eduardo Camavinga របស់ក្លិប Rennes ទៅកាន់ទីក្រុងឡុង។ ខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga មានបាយការណ៍ថាក្រុមធំៗជាច្រើនបានចាប់អារម្មណ៍រូបគេរួមមានក្រុម Real Madrid, Manchester United និង Paris Saint-Germain ។ ទន្ទឹមនឹងនេះបើយោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៨ រូបនេះដើម្បីយកជំនួសកន្លែង Sergio Busquets ដែលមានវ័យកាន់តែច្រើនទៅហើយ ។
11 May 2021
222 views
Football News
Fabrizio Romano អះអាងថា Garcia បានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយ Barcelona
កីឡាករ Eric Garcia ត្រូវបានគេរាយការណ៍ថានឹងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយនឹងក្លិប Barcelona នៅរដូវក្តៅនេះ។ កុងត្រារបស់ខ្សែការពារកណ្តាលរបស់ Man City នឹងផុតកំណត់នៅខែក្រោយហើយលោក Pep Guardiola បានប្រកាសនៅដើមរដូវកាលនេះថាលោកបានសម្រេចចិត្តមិនបន្តកុងត្រាទៀតទេ។ ខ្សែការពារកណ្តាលវ័យ ២០ឆ្នាំ Eric Garcia ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លិប Barcelona ចាប់តាំងពីទីផ្សារដោះដូរកីឡាករខែមករាពេលនោះក្លិបកាតាឡានជិតនឹងចុះហត្ថលេខាជាមួយគាត់នៅថ្ងៃចុងក្រោយមុនពេលកិច្ចព្រមព្រៀងបានបញ្ចប់។ តាមរបាយការណ៍អ្នកកាសែតខ្សែការពារសញ្ជាតិអេស្ប៉ាញ Garcia បានចុះកុងត្រាជាមួយ Barcelona រហូតដល់រដូវក្តៅឆ្នាំ ២០២៦ នេះបើយោងតាមអ្នកកាសែត Fabrizio Romano ដែលនិយាយថាកីឡាករវ័យ ២០ ឆ្នាំនេះគ្រាន់តែចង់ត្រឡប់ទៅកាន់តំបន់ Catalonia វិញ។
11 May 2021
312 views
Football News
ខ្សែប្រយុទ្ធ Lionel Messi បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដើម្បីជួយ Barcelona ទិញ Haaland
ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ប្រាក់ខែ។ យោងតាមគេហទំព័រ Eurosport បានអោយដឹងថាកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានយល់ព្រមចុះកុងត្រាថ្មីជាមួយនឹងការកាត់បន្ថយប្រាក់ឈ្នួលដើម្បីឱ្យ Barcelona មានប្រាក់បន្ថែមដើម្បីរៀបចំការផ្ទេរខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Borussia Dortmund ។ ប្រធានក្លឹប Barca លោក Joan Laporta បានប្រាប់ Messi ថាក្លឹបបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមការផ្ទេរពិភាក្សាសម្រាប់កីឡាករសញ្ជាតិន័រវេសវ័យ ២០ ឆ្នាំនិងបានស្នើអោយកីឡាករសញ្ជាតិអាហ្សង់ទីនយល់ព្រមកាត់ប្រាក់ខែបច្ចុប្បន្នរបស់គាត់ដើម្បីឱ្យក្លឹបអាចរកថវិកាសម្រាប់ផ្ទេរខ្សែប្រយុទ្ធ Haaland កីឡាករ Lionel Messi ក៏បានយល់ព្រមទៅតាមស្នើរបស់ប្រធានក្លិប ។ ទោះបីជាមានការយល់ព្រមបែបនេះពីប្រធានក្រុមក៏ដោយក្រុម Barcelona នឹងត្រូវស្វែងរកថវិកាបន្ថែមដើម្បីធ្វើឱ្យការផ្ទេរកីឡាករ Haaland អាចទៅរួច ។ បច្ចុប្បន្នប្រធានក្លិប Laporta កំពុងពិភាក្សាជាមួយមូលនិធិវិនិយោគ ។ Barcelona មានជំនឿចិត្តថាក្លឹបនឹងទទួលបានជោគជ័យក្នុងការចុះហត្ថាលេខាជានឹង Haaland ។ សម្រាប់គ្រូបង្វឹកក្រុមកាតាឡាន់លោក Ronald Koeman មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay
01 May 2021
381 views
Other News
កីឡាករ Fernando Llorente អាចវិលត្រឡប់មកក្លឹប Tottenham Hotspur វិញ
ខ្សែប្រយុទ្ធ Fernando Llorenteអាចនឹងវិលត្រឡប់មកក្លឹប Spursវិញ ខណៈពេលក្លឹបនេះព្យាយាមដោះស្រាយបញ្ហា បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane រងរបួស។ Llorente បានចាកចេញពីក្លឹប Spurs កាលពីរដូវក្តៅ ដើម្បីទៅចូលរួមជាមួយក្លឹប Napoli ប៉ុន្តែនៅពេលនេះប្រហែលជាអាចវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍វិញ។ មានការអះអាងថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះប្រហែលជាវិលត្រឡប់មកវិញ អំឡុងរដូវកាលទិញដូរនៅខែមករានេះ។Llorente រកបាន៤គ្រាប់ក្នុង២១ប្រកួតសម្រាប់ក្រុមអ៊ីតាលី ចាប់តាំងពីបានចូលរួមនៅរដូវក្តៅនេះ។ លោក Jose Mourinhoគ្មានខ្សែប្រយុទ្ធជម្រើសទី២ដ៏ល្អនោះទេ ក្រៅពីLucas និងSon Heung Min ដូច្នេះការវិលត្រឡប់របស់ Llorente អាចជាជម្រើសដ៏ល្អ។កីឡាករវ័យ៣៤ឆ្នាំរូបនេះកំពុងឈានដល់ទីបញ្ចប់នៃអាជីពរបស់ខ្លួន ប៉ុន្តែនៅតែអាចផ្តល់ជាជម្រើសក្នុងឋានៈជាកីឡាករគោលដៅរបស់ក្លឹប Spurs ៕
14 Jan 2020
277 views
Other News
សមាជិកថ្មីទី១របស់ Mourinho នៅ Tottenham Hotspur ជិតប្រកាសជាផ្លូវការហើយ
ខ្សែបម្រើព័រទុយហ្គាល់វ័យ២១ឆ្នាំ Gedson Fernandes ធ្វើតេស្តសុខភាពនៅ Tottenham Hotspur ថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២០ មុនចុះកិច្ចសន្យាខ្ចី១៨ខែពី Benfica។ Fernandes ជាគោលដៅរបស់ West Ham United ដែរ តែគេបានជ្រើសយកការចូលរួមធ្វើការជាមួយលោក Jose Mourinho នៅ Spurs ជំនួសវិញ។ បើធ្វើតេស្តសុខភាពជោគជ័យ គេនឹងក្លាយជាសមាជិកថ្មីទី១របស់លោក Mourinho នៅ Spurs។ លោក Mourinho កំពុងជួបវិបត្តិ ដោយខ្សែប្រយុទ្ធមុតស្រួច Harry Kane និងខ្សែ បម្រើដ៏មានឥទ្ធិពល Moussa Sissoko សុទ្ធតែរបួសរយៈពេលវែង៕
14 Jan 2020
247 views
Other News
Man Utd កំពុងចរចាយកប្រធានក្រុម Sporting Lisbon តម្លៃ៦០លានផោន
ក្លិប Manchester United កំពុងចរចាជាមួយក្លិប Sporting Lisbon ដើម្បីផ្ទេរយកខ្សែបម្រើ Bruno Fernandes ដែលមានតម្លៃ៦០លានផោន មក Old Trafford ក្នុងខែមករាឆ្នាំ២០២០នេះ។ Fernandes វ័យ២៥ឆ្នាំ រកបាន២គ្រាប់ពេល Sporting ស៊ី Vitoria Setubal ៣-១ ក្នុងលីគកំពូលព័រទុយហ្គាល់ថ្ងៃសៅរ៍មុន។ ក្លិបទាំង២ខាងលើមិនទាន់ព្រមព្រៀងតម្លៃគ្នានៅឡើយទេ ដោយ Man Utd ចង់ឱ្យ៥០លានផោនសិន ខណៈ១០លានផោនទៀតទុកជាប្រាក់រង្វាន់ចាំឱ្យពេលក្រោយអាស្រ័យតាមទម្រង់លេងរបស់កីឡាករ។ តែ Sporting ចង់បាន៦០លាននៅចំពោះមុខភ្លាមៗ។ ទោះយ៉ាងណា ការផ្ទេររបស់ Fernandes មក Old Trafford សម្រាប់ពេលនេះមានភាគរយខ្ពស់ ហើយគេទំនងមកដល់អង់គ្លេសមុន Sporting ប្រកួត derby ទល់នឹង Benfica នៅថ្ងៃសុក្រថែមទៀតផង ស្របពេល Paul Pogba និង Scott McTominay កំពុងមានរបួស៕
14 Jan 2020
207 views
Other News
Real Madrid លើកពាន Super Cup ក្រោយឈ្នះ Atletico ដោយបាល់ប៉េណាល់ទី
ក្រុមអធិរាជស Real Madrid បានគ្រងតំណែងជើងឯកពានរង្វាន់ Spanish Super Cup 2020 បន្ទាប់ពីយក់ឈ្នះគូប្រជែង Atletico Madrid ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-១ ក្រោយប្រកួត ១២០នាទីពេញ ស្មើគ្នា ០-០។ ការប្រកួតដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមរបស់លោក Zinedine Zidane នៅសល់សមាជិកតែ ១០នាក់ផងដែរក្នុងនាទីបន្ថែម ១៥នាទី ២ដង នៅពេលដែលអាជ្ញាកណ្តាលពិន័យកាតក្រហមកីឡាករ Federico Valverde ដោយសារបង្កកំហុសទៅលើកីឡាករខ្សែប្រយុទ្ធ Alvaro Morata។ នេះជាលើកទី១ ផងដែរសម្រាប់ Real Madrid ដែលបានឈ្នះពាន Super Cup នេះគិតចាប់តាំងពីឆ្នាំ២០១៧ មក ហហើយក៏ជាលើកទី១១ ផងដែរដែល Real Madrid ឈ្នះពានលំដាប់ទី៣ អេស្ប៉ាញមួយនេះ នៅពេលដែលពានលេងជារៀងរាល់ឆ្នាំនេះត្រូវបានធ្វើការកែប្រែរូបមន្ត ដោយជ្រើសរើសតែ ២ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ និងលេខ២
14 Jan 2020
306 views
Other News
Valverde ត្រូវបាន Barcelona បណ្តេញចេញពីតំណែង ហើយតែងតាំង Quique Setien ជំនួសវិញ
នៅពេលនេះក្លឹបបាល់ទាត់ FC Barcelona ជាក្រុមកំពូលរបស់អេស្ប៉ាញនៃក្របខណ្ឌ LaLiga នៅបានបណ្តេញលោក Ernesto Valverde វ័យ ៥៥ឆ្នាំ សញ្ជាតិអេស្ប៉ាញ ចេញពីតំណែងជាគ្រូបង្វឹក ហើយបានតែងតាំងលោក Quique Setien ចូលកាន់កាប់ជាអ្នកចាត់ការទូទៅថ្មីវិញ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ១៤ ខែកមរា ឆ្នាំ២០២០។ បុរសសញ្ជាតិអេស្ប៉ាញ Quique Setien វ័យ ៦១ឆ្នាំដែលត្រូវបានក្លឹប FC Barcelona តែងតាំងថ្មីនេះ ជាអតីតអ្នកចាត់ការក្រុម Real Betis ដោយលោកនឹងមានកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈលោកបានព្យួរស្បែកជើងកាលឆ្នាំ១៩៩៦ ក្នុងក្លឹប Levente និងចាប់ផ្តើមក្លាយគ្រូបង្វឹកនៅឆ្នាំ២០០១ ជាមួយក្លឹប Racing Santander។ លោក Valverde មុនចាកចេញពី Barcelona លោកបានជួយក្រុមនេះ ឈ្នះពានរង្វាន់ចំនួន៤ ដែលមានពាន LaLiga ២លើក Copa Del Rey
14 Jan 2020
579 views
Other News
Chelsea កំណត់តម្លៃ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ Michy Batshuayi ខណ:មានក្លឹបពីរចាប់អារម្មណ៍
ក្លឹបតោខៀវ Chelsea ទាមទាតម្លៃផ្ទេរ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ Michy Batshuayi ស្របពេលមានក្លឹបជាច្រើនចាប់អារម្មណ៍និងកំពុងពិចារណាដាក់សំណើផ្ទេរនៅខែមករានេះ។ ការកំណត់តម្លៃផ្ទេរដ៏ច្រើននេះបានដាក់សម្ពាធទៅលើក្លឹប Aston Villa និងក្លឹប Crystal Palace ដែលចង់បានខ្សែប្រយុទ្ធរូប។Batshuayi ដែលនៅសល់កិច្ចសន្យារយ:ពេល១៨ខែទៀតនោះ មិនសូវមានឱកាសបង្ហាញមុខទេនៅរដូវកាលនេះ ហើយស្ថិតនៅលេខរៀងបន្ទាប់ពីខ្សែប្រយុទ្ធ Tammy Abraham ។ តាមកាសែត Th Sun បានរាយការណ៍ថា ក្លឹប Chelsea ទាមទារ៤៥លានផោនសម្រាប់ខ្សែប្រយុទ្ធ ដែលពួកគេបានផ្ទេរមកក្នុង៣៣លានផោនពីក្លឹប Marseille កាលពីឆ្នាំ២០១៦។ គ្រូបង្វឹកលោក Frank Lampard មានភាពស្ទាក់ស្ទើរមិនចង់ឲ្យកីឡាករវ័យ២៦ឆ្នាំរូបនេះលេងក្នុងកិច្ចសន្យាខ្ចីជើងជាថ្មីទៀតនោះទេ ប៉ុន្តែចង់បានការផ្ទេរជាអចិន្ត្រៃយ៍។ ក្រៅពីក្លឹបនៅក្របខណ្ឌ EPL ទាំងពីក៏នៅមានក្លឹប Roma ផងដែរដែលចាប់អារម្មណ៍នឹងBatshuayi៕
13 Jan 2020
332 views
Ligue 1 Highlights
Highlight បាល់ទាត់ Paris Saint-Germain 3-3 AS Monaco
Highlight បាល់ទាត់ Paris Saint-Germain Vs AS Monaco Ligue 1 ក្របខ័ណ : Ligue 1 ថ្ងៃទី : ១៣ មករា ២០២០ លទ្ធផល : Paris Saint-Germain 3-3 AS Monaco
13 Jan 2020
524 views
Calcio Highlights
Highlight បាល់ទាត់ Real Madrid 0-0 Atletico Madrid
Highlight បាល់ទាត់ Real Madrid Vs Atletico Madrid Premier League ក្របខ័ណ : Spain Super Cup ថ្ងៃទី : ១៣ មករា ២០២០ លទ្ធផល : Real Madrid 0-0 Atletico Madrid
13 Jan 2020
309 views
Premier League Highlights
Highlight បាល់ទាត់ Chelsea 3-0 Burnley
Highlight បាល់ទាត់ Chelsea Vs Burnley Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១២ មករា ២០២០ លទ្ធផល : Chelsea 3-0 Burnley
12 Jan 2020
346 views
Other News
Semedo របស់ក្រុម Barcelona ចង់ផ្ទេរទៅលេងឲ្យ Juventus វិញនៅក្នុងខែមករា
កីឡាករ Nelson Semedo របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថាចង់បានការផ្លាស់ប្តូរមួយទៅកាន់ក្រុម Juventus បន្ទាប់ក្លឹបនៅ La Liga មួយនេះ កំពុងចង់លក់ចេញខ្សែការពារសញ្ជាតិព័រទុយហ្កាល់រូបនេះ ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ ។ ជាក់ស្តែងកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ១៥ ប្រកួតនៅ La Liga ក្នុងរដូវកាលនេះ ប៉ុន្តែរបាយការណ៍ពី Mundo Deportivo ត្រូវបានគេជឿជាក់ថាទីភ្នាក់ងាររបស់កីឡាករព័រទុយហ្កាល់ លោក Jorge Mendes បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការផ្លាស់ប្តូរទៅកាន់ក្របខណ្ឌ Serie A ជាមួយក្លឹប Juventus ។ មិនតែប៉ុណ្ណោះវាហាក់ដូចជាថាក្រុម Barca ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យ Semedo មានការផ្លាស់ប្តរូមួយ នៅខែមករា ហើយនឹងស្តាប់រាល់ការផ្តល់ជូន ពីសំណាក់ក្លឹបដទៃ សម្រាប់កីឡាកររូបនេះ ៕
25 Dec 2019
205 views
Other News
Kylian Mbappe ទម្លាយជុំវិញរឿងរ៉ាវណ្ដើមតំណែង Neymar នៅក្លឹប PSG
នៅបទសម្ភាសន៍ជាមួយសារព័ត៌មាន France Football កីឡាករ Kylian Mbappe បានទម្លាយជុំវិញរឿងរ៉ាវដែលមានការប្រៀបធៀបរវាងខ្លួននិង Neymar នៅពេលរូបគេមកចូលរួមនៅ Paris Saint-Germain ដំបូងៗ។ Mbappe សង្កត់ធ្ងន់ថារូបគេពុំបានមកចូលជំនួសតំណែងរបស់ Neymar នោះឡើយ ដោយយុវជនជិតឈានចូលវ័យ ២១ ឆ្នាំរូបនេះនិយាយថា៖ “ពេលខ្ញុំមកដល់ គាត់ជាតារាលេចធ្លោម្នាក់ទៅហើយ ដោយពេលមួយគាត់ចាញ់ World Cup ហើយខ្ញុំបានឈ្នះពាននោះ រហូតមានមនុស្សជាច្រើននិយាយថាយើងជាគូប្រជែងនឹងគ្នា ដោយខ្ញុំពិតជាភ្ញាក់ផ្អើលនឹងអានរឿងរ៉ាវទាំងនោះ”។ កីឡាកររូបនេះបន្ត៖ “ខ្ញុំប្រាប់ Neymar ថា អ្នកធ្វើមិនបានល្អនៅ World Cup ទេ តែវាជារឿងល្អប្រសើរទៅវិញសម្រាប់យើង ព្រោះខ្ញុំមកទីនេះពុំបានលួចយកតំណែងរបស់អ្នកឡើយ ពោលគឺគ្រាន់ចង់មានប្រជែង Ballon d’or ហើយធានាថានឹងមកចូលរួមចំណែកជួយអ្នកទៅវិញទេ”៕
25 Dec 2019
297 views
Other News
Pep Guardiola នៅតែសម្តែងក្តីបារម្មណ៏ករណីរើសអើសជាតិសាសន៏ក្នុងពិភពបាល់ទាត់
លោក Pep Guardiola បានសម្តែងក្តីបារម្ភថាការរើសអើងជាតិសាសន៍មិនត្រូវបានលុបបំបាត់ពីពិភពបាល់ទាត់នោះទេ បើទោះបីជាក្លឹប កីឡាករ និងអ្នកគ្រប់គ្រងព្រមទាំងអាជ្ញាធរ អាជ្ញាធរ បន្តប្រយុទ្ធប្រឆាំងនឹងបញ្ហានេះជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានប្រាប់សន្និសីទសារព័ត៌មានថា: ខ្ញុំមិនគិតវានិងបាត់ទៅដោយងាយទេ។ យើងត្រូវតែប្រយុទ្ធប្រឆាំងនិងបញ្ហានេះ ប៉ុន្តែត្រូវការពេលវេលាច្រើនបន្ថែមទៀត។ វាជាបញ្ហាដែលបានកើតឡើងរាប់ទសវត្សរាប់សតវត្សរ៍មកហើយ។ ប៉ុន្តែឥឡូវនេះបញ្ហាត្រូវបានដោះស្រាយ កាន់តែច្រើនពីព្រោះប្រព័ន្ធផ្សព្វផ្សាយកាន់តែមានភាពជឿនលឿន។ សកម្មភាពចុងក្រោយបង្អស់នៅលីកកំពូលអង់គ្លេសគឺការរើសអើងជាតិសាសន៍ កាលពីថ្ងៃអាទិត្យលើខ្សែការពារអាឡឺម៉ង់ស្បែកខ្មៅកីឡាករ Antonio Rudiger អំឡុងពេលដែល Chelsea ផ្តួល Tottenham ២ទល់និង០ ស្របពេលអ្នកគាំទ្រក្លឹប Man City ម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេមើលឃើញថាមានការរំលោភបំពានពូជសាសន៍ទៅលើកីឡាករបិសាចក្រហម Manchester United ក្នុងខែនេះ។
25 Dec 2019
377 views
Other News
Lukaku បង្ហើបពាក្យសម្តីដែល Cristiano Ronaldo ប្រាប់រូបគេមុនផ្លាស់មក Inter Milan
កីឡាករ Romelu Lukaku បានបង្ហើបពីពាក្យសម្តីមួយឃ្លាដែល Cristiano Ronaldo បានប្រាប់រូបគេ មុនពេលកីឡាករសញ្ជាតិបែលហ្ស៊ិកសម្រេចផ្លាស់ពី Man.United ទៅ Inter Milan ក្នុងតម្លៃ ៦៥ លានផោនកាលពីរដូវក្តៅនេះ។ Lukaku កីឡាករវ័យ ២៦ឆ្នាំដែលកំពុងរកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅ Serie A បានបង្ហើបប្រាប់ថាៈ Ronaldo បានប្រាប់ខ្លួនយ៉ាងដូច្នេះថាៈ លីកកំពូលអ៊ីតាលី Serie A គឺជាក្របខណ្ឌដែលមានខ្សែការពាររឹងមាំ និងពិបាករកគ្រាប់បាល់បំផុតក្នុងពិភពបាល់ទាត់ពិសេសនៅលីកកំពូលអឺរ៉ុបទាំង៥។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតNew York Times អតីតកីឡាករ Chelsea និង Everton WestBrom បន្តថាៈ ខ្ញុំទទួលស្គាល់ថា Serie A ពិតជាពិបាករកគ្រាប់បាល់ជាងនៅអង់គ្លេស យ៉ាងណាមិញវានិងរឹតតែធ្វើអោយយើងជាកីឡាករមានការខិតខំបន្ថែមទៀតកាន់តែខ្លាំង និងរៀនសូត្រពីបទពិសោធន៏នៃការលេងបាល់ទាត់ជាមួយក្របខណ្ឌផ្សេងគ្នានេះ។
25 Dec 2019
221 views
Other News
Man Utd ត្រៀមបញ្ចេញកីឡាករ Nemanja Matic និង Marcos Rojo នៅខែមករា
ក្លិប Manchester United ត្រូវបានរាយការណ៍ថាត្រៀមដាក់លក់ខ្សែបម្រើការពារស៊ែប Nemanja Matic និងខ្សែការពារអាហ្សង់ទីន Marcos Rojo ក្នុងខែមករាឆ្នាំ២០២០។អ្នកចាត់ការបិសាចក្រហមលោក Ole Gunnar កំពុងបន្តការងារកសាងក្រុមជាថ្មី ខណៈមានព័ត៌មានថាលោកចង់បានខ្សែប្រយុទ្ធរួមឈាមន័រវេស Erling Haaland របស់ Red Bull Salzburg។ Nemanja Matic វ័យ៣១ឆ្នាំ ដែលត្រូវបានលោក Jose Mourinho ទិញមកពី Chelsea ក្នុងរដូវក្ដៅឆ្នាំ២០១៧ នឹងផុតកុងត្រាជាមួយ Man Utd នៅដំណាច់រដូវកាលនេះ ហើយគេក៏ឧស្សាហ៍មានរបួសដែរ។ តែពេលមិនរបួស ក៏ Solskjaer មិនសូវដាក់ឱ្យលេងដែរ។ សម្រាប់ Marcos Rojo វ័យ២៩ឆ្នាំ ដែលត្រូវបានលោក Louis van Gaal ទិញពី Sporting Lisbon ក្នុងរដូវក្ដៅឆ្នាំ២០១៤ វិញ ក៏មានបញ្ហារបួសខ្លះដែរ តែបើមិនរបួសក៏មិនសូវបានលេងលីគ ដ្បិតលោក Solskjaer
24 Dec 2019
267 views
Other News
មិនគួរឱ្យជឿ Man Utd ចាញ់ក្រុម Watford ក្នុងលទ្ធផល ២-០
ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Watford ក្នុងលទ្ធផល ២-០ នាការប្រកួតលីគកំពូលអង់គ្លេស។ អ្នកគាំទ្រចាប់ផ្ដើមដាក់ចម្ងល់គ្រប់គ្នាហើយនៅពេលដែលក្រុមបិសាចក្រហម តែងតែបរាជ័យក្រោមថ្វីជើងរបស់ក្រុមខ្សោយៗបែបនេះ។ ជាក់ស្ដែងនៅយប់មិញ ពួកគេបានចាញ់ក្រុមបាតតារាង Watford ដល់ទៅ២គ្រាប់ ដោយ១គ្រាប់កើតចេញពីកំហុសរបស់អ្នកចាំទី De Gea ។ លោក Ole គ្រូរបស់ក្រុម Man Utd បាននិយាយដែរថាក្រុមរបស់លោកលេងមិនសូវល្អ ស្របពេលសំណាងមិនមានទៀតនោះ ទើបបានជាបាត់បង់ឱកាសទទួលបានជ័យជម្នះតែម្ដង។ ជាមួយលទ្ធផលនេះដែរ Watford នៅតែស្ថិតក្នុងបាតតារាងលីគអង់គ្លេសដដែល ស្របពេល Man Utd វិញ ក៏មិនមានអ្វីប្រែប្រួលដែរ ពោលគឺស្ថិតនៅលេខ៨ក្នុងតារាង ក្រោយឆ្លងកាត់១៨ប្រកួតមកនេះ៕
24 Dec 2019
466 views