Tag: ព្រះខ័នរាជស្វាយរៀង
Other News
ព្រះខ័នរាជស្វាយរៀង ចាញ់ម្ចាស់ផ្ទះ Ceres Negros ៤-០ ក្នុងជំនួបបើកឆាកពូល G ពាន AFC Cup
ក្នុងការប្រកួតពានរង្វាន់ AFC Cup កាលពីយប់មិញនេះ ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុម Ceres របស់ហ្វីលីពីនក្នុងលទ្ធផល ៤-០។ និយាយពីការប្រកួត ៤គ្រាប់របស់ម្ចាស់ផ្ទះ Ceres Negros គឺរកបាននៅវគ្គទី១ ចំនួន ២គ្រាប់ ដោយកីឡាករ Takashi Odawara នៅនាទី១២ និងគ្រាប់ទី២ ដោយកីឡាករ Joshua Grommen នៅនាទី១៤។ ចូលដល់វគ្គទី២ គ្រាប់បាល់ចំនួន ២គ្រាប់ទៀតរកបានដោយកីឡាករ Bienvenido Maranon របស់ Ceres ២គ្រាប់ម្នាក់ឯង នានាទី៥៥ និង៧០ នាំឲ្យលទផលបញ្ចប់ ៩០នាទីពេញ ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ Ceres Negors ដោយលទ្ធផល ៤ទល់០។ លោក Conor Nestor ដែលជាគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ថាជាចំណុចរបត់ក្នុងការប្រកួតៗថា ” ក្រុមស្វាយរៀងបានបង្កើតកំហុសមែនសម្រាប់ប្រកួតនេះ ទើបបង្កឱ្យមានគ្រាប់បាល់ទី១។ តែសម្រាប់គ្រាប់បាល់ទី២វិញ ជាគ្រាប់បាល់ Handball (បាល់ប៉ះដៃ)
12 Feb 2020
415 views
Khmer News
ព្រះខ័នរាជស្វាយរៀង ផ្តួលក្រុមភ្ញៀវមកពីឡាវ Master 7 ៤ទល់នឹង១ កាលពីម្សិលមិញ
ក្នុងពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះក្រុមជើងឯករងលីគកំពូលឡាវ Master 7 ដោយលទ្ធផល ៤ទល់នឹង១ នៅក្នុងការប្រកួតវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup ជើងទីមួយ។ ៤គ្រាប់របស់ក្រុមជើងឯកលីគកំពូលកម្ពុជារកបានដោយខ្សែប្រយុទ្ធ Privat ២គ្រាប់ និងខ្សែបម្រើ ហួយ ផល្លីន ២គ្រាប់ផងដែរ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ Souleymane Coulibaly។ គួរឱ្យដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួត Master 7 ក្នុងជើងទីពីរ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃពុធ ទី២៩ មករាខាងមុខនេះ។ ដោយឡែកសម្រាប់ការប្រកួតពូល G មាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕
23 Jan 2020
406 views
Khmer News
ឈិន ឈឿន ថាខ្លួនផ្លាស់មកកាន់ព្រះខ័នរាជស្វាយរៀងដោយសារមូលហេតុសំខាន់បំផុតមួយ
ខ្សែការពារស្លាបស្តាំ ឈិន ឈឿន បានបង្ហើបពីមូលហេតុដែលចាកចេញពីក្រសួងការពារជាតិ ផ្លាស់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង គឺដោយសារតែការចង់លេងនៅក្នុងព្រឹត្តិការណ៍ AFC Cup នៅក្នុងអាជីពរបស់ខ្លួន។ ម្ចាស់អាវលេខ១៧នៅក្រុមជម្រើសជាតិបានបន្ថែមថា៖ “ខ្ញុំត្រូវស្វែងរកការប្រកួតប្រជែងថ្មីៗ និងទទួលបានបទពិសោធន៍បន្ថែមទៀត ការចាកចេញរបស់ខ្ញុំនឹងក្លាយជាឱកាសសម្រាប់កីឡាករយុវជនទទួលបានការលេងច្រើន។ ដោយឡែក វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការលេងក្នុងពានរង្វាន់ AFC Cup ហើយអ្វីដែលសំខាន់បំផុតនោះគឺការលេងនៅក្នុងព្រឹត្តិការណ៍ AFC Cup ដែលយើងនឹងត្រូវជួបជាមួយក្លឹបបរទេស។” គួរឲ្យដឹងថា ព្រះខ័នរាជស្វាយរៀងគឺទើបតែទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់នេះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្រោយក្លាយជាជើងឯកក្របខណ្ឌ Metfone Cambodian League 2019។ ព្រះខ័នរាជស្វាយរៀង នឹងទទួលភ្ញៀវជើងឯករងលីគកំពូលឡាវ ក្លិប Master 7 នៅថ្ងៃពុធ ទី២២ មករា សម្រាប់ជើងទីមួយ មុនទៅលេងនៅវៀងចន្ទន៍ ជើងទីពីរ ថ្ងៃពុធ ទី២៩ មករា។ ពូល G នេះមាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali
24 Dec 2019
339 views
Khmer News
បឹងកេត ក្លាយជាជើងឯកពានសម្ដេច ហ៊ុន សែន លើកដំបូងក្រោយផ្តួល ព្រះខ័នរាជស្វាយរៀង
បឹងកេត លើកពានសម្ដេច ហ៊ុន សែន លើកដំបូងក្រោយឈ្នះបាល់ប៉េណាល់ទីកាត់ក្ដី លើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៥-៤ បន្ទាប់ពីបញ្ចប់ ១-១ ត្រឹម៩០នាទី នៅវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនៅកីឡដ្ឋាន RSN។ ការប្រកួតវគ្គទី១ បានបញ្ចប់ទៅដោយលទ្ធផល ០-០ ទោះជាមានឱកាសស៊ុតបញ្ចូលគ្នាទៅវិញទៅមកក៏ដោយ។ គ្រាន់តែចូលវគ្គទី២ ម៉ុន វ៉ាន់ បានតែតបញ្ចូលទីឲ្យបឹងកេតនាំមុខនាទីទី៤៧ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ ជា វេសលី។ ព្រះខ័នរាជស្វាយរៀង ត្រូវរង់ចាំដល់នាទីទី ៦៩ ដែល ស៊ុតបាល់ពិន័យ ១១ ម៉ែត្រដោយ ណុប តុលា បន្ទាប់ពី សេត រ៉ស៊ីប ធ្វើឲ្យបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ ហើយ រ៉ស៊ីប ក៏ត្រូវអាជ្ញាកណ្ដាល លឺម ប៊ុនធឿន ដកកាតក្រហមពិន័យឲ្យចេញពីទីលានផងដែរ។ បាល់ប៉ះដៃ របស់ រ៉ស៊ីប ដោយសារតែបាល់ សម្រុកមុខទីរញ៉េរញ៉ៃ ពីសំណាក់ ព្រះខ័នរាជស្វាយរៀង។ ដ្បិតសល់គ្នា ១០ នាក់
07 Nov 2019
277 views
Khmer News
ព្រះខ័នរាជស្វាយរៀង បានបន្តចុះកុងត្រារយៈពេលវែង កីឡាករ Privat Mbarga
ថ្មីៗនេះ កីឡាករ Privat Mbarga ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបន្តចុះកុងត្រារយៈពេលវែង នៅបន្តរួមរស់ជាមួយនឹងក្លឹបបន្តទៀត ក្រោយពេលដែលរូបគេ គឺជាចំណែកដ៏ធំក្នុងការនាំពានរង្វាន់លីគកំពូលកម្ពុជា ដល់ក្រុមមកពីខេត្តស្វាយរៀងមួយនេះ។ Privat Mbarga រកបាន ៣៤គ្រាប់ហើយ នៅលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី ២៥ នេះ តាមពីក្រោយដោយកីឡាកររបស់ក្លឹបក្រសួងការពារជាតិ Dzamar Bata (៣១គ្រាប់)។ កីឡាកររូបនេះ បានចាកចេញពីក្លឹបអាស៊ីអ៊ឺរ៉ុប កាលពីដើមរដូវកាល មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្រោយពេលដែលជាប់ជាកីឡាករលេខ២ ស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងរដូវកាល ២០១៨៕
05 Nov 2019
257 views
Khmer News
ស្វាយរៀងលើកពានលីគកំពូលកម្ពុជាផ្លូវការ កាលពីម្សិលមិញនៅកីឡដ្ឋានខេត្តស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលពានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផ្លូវការហើយ ដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ ដោយយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីយប់មិញ។ ដើម្បីអបអរសាទរថ្ងៃពិសេស ថ្ងៃលើកពានផ្លូវការ មុនបញ្ចប់រដូវកាល ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នក គាំទ្ររបស់ខ្លួន មានការពេញចិត្តកាន់តែខ្លាំង ចំពោះសមិទ្ធផលក្នុងរដូវកាលឆ្នាំ២០១៩ ពិសេសការយកឈ្នះ ក្រុមអាស៊ីអឺរ៉ុប ៦-១ ដើម្បីរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់ ពោលគឺ ២៥ប្រកួតឈ្នះ២០ និងស្មើ៥។ ទន្ទឹមជាមួយភាពសប្បាយរីករាយរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បាននាំគ្នារិះគន់ទៅលើប្រាក់រង្វាន់ខាងលើដែរ ដោយពួកគេនាំគ្នាបញ្ចេញមតិស្រដៀងៗគ្នាថា ប្រាក់រង្វាន់ ៦០លានរៀល មិនសាកសម្យ ចំពោះការខំប្រឹង និងការចំណាយធនធានដ៏ច្រើនរបស់ក្លឹបនីមួយៗ ឡើយ។ ប៉ុន្ដែទោះមានការរិះគន់យ៉ាងណា គណៈកម្មការរៀបចំការប្រកួត នៅតែរក្សាគោលការណ៍របស់ខ្លួនដដែល ជាក់ស្ដែងប្រាក់រង្វាន់ ៦០លានរៀល ត្រូវបានអនុវត្តជាច្រើនឆ្នាំមកហើយ ហើយការរិះគន់ ក៏មិនមែនទើបមានដែរ ពោលគឺរៀងរាល់ឆ្នាំ ក្រោយចប់ការប្រកួត រឿងប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះ តែងតែក្លាយជាប្រធាន បទក្ដៅ។ តែក៏មានក្លឹបមួយចំនួន លួចបង្ហើបទាំងមិនពេញចិត្ត ចំពោះប្រាក់រង្វាន់នេះដែរ។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជា
29 Oct 2019
280 views
Khmer News
ព្រះខ័នរាជស្វាយរៀង គ្រោងលើកពានលីគកំពូលកម្ពុជា នៅទឹកដីខេត្តស្វាយរៀង
តាមការប្រកាសពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា ពិធីប្រគល់ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ ២០១៩ នេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយនឹងត្រូវប្រគល់ទៅដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី ២៥ ខាងមុននេះ ពោលគឺ ១ សប្តាហ៍មុនលីគកំពូលកម្ពុជាបញ្ចប់ការប្រកួតជាផ្លូវការ ។ អមជាមួយនឹងការប្រកួតជាមួយនឹងក្រុមអាស៊ីអឺរ៉ុប យូណាយធីត ក្នុងសប្តាហ៍ទី ២៥ នេះ ក្រុមព្រះខ័នរាជស្វាយរៀង មាន ៦២ ពិន្ទុ ដាច់ក្រុមលេខ ២ វិសាខា ចំនួន ៨ ពិន្ទុ ដោយនៅសល់ការប្រកួតចំនួន ២ ប្រកួតទៀតប៉ុណ្ណោះ ដោយពិន្ទុនេះគ្រប់គ្រាន់ហើយក្នុងការគ្រងដំណែងជើងឯកនេះ ។ គួរបញ្ជាក់ដែរថា ក្រោយពីទទួលបានតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៩ នេះហើយ ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវតំណាងឱ្យកម្ពុជា ចូលរួមវគ្គជម្រុះការប្រកួតក្នុងពានរង្វាន់ AFC CUP 2020 ហើយអាចនឹងចូលរួមក្នុងពានរង្វាន់មហាអនុតំបន់ទន្លេមេគង្គ Toyota Mekong Club
28 Oct 2019
304 views
Khmer News
ក្លិបព្រះខ័នរាជស្វាយរៀងនឹងធ្វើពិធីលើកពានលីគកំពូលនៅទឹកដីខ្លួនថ្ងៃអាទិត្យនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើពិធីលើកពានក្របខណ្ឌកំពូលកម្ពុជារដូវកាល២០១៩ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា សប្ដាហ៍នេះលើទឹកដីខេត្តស្វាយរៀងតែម្ដង។ ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០១៩ ក្រោយឈ្នះការពារជាតិ ៤ទល់នឹង២ សប្ដាហ៍ទី២៤ នៅថ្ងៃអាទិត្យ ទី២០ ខែតុលា។ ជ័យជម្នះនេះបន្តឲ្យក្រុមលោក Conor Nestor នាំមុខលើក្រុមលេខពីរ វិសាខា ចំនួន៨ពិន្ទុ ខណៈការប្រកួតនៅសល់ពីរលើកទៀត៕
23 Oct 2019
861 views
Khmer News
ពិតជាកក្រើក!! ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup
ទីបំផុតរកឃើញក្រុមដែលត្រូវឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់លើកទី១៣ ហើយ ខណះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយ ក្រុមបឹងកេត ។ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ៣ សម័យកាល ក្លឹបបាល់ទាត់បឹងកេត អ៊ែបស៊ី បានឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនតាំងពីបង្កើតក្លឹបនេះមក បន្ទាប់ពីទម្លាក់ក្រុមខ្លាំង វិសាខា កាលពីថ្ងៃទី១៨ ខែកញ្ញា ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៤-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ខណះក្រុមដែលឈ្នះពានរង្វាន់ហ៊ុនសែនខាប់នេះច្រើនជាងគេ ( ឈ្នះ ៤ ដង ) គឹក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទម្លាក់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាល ភ្នំពេញក្រោន ទាំងព្រលឹងចុងសក់នៅក្នុងវគ្គបាល់កាត់សេចក្ដី ១១ ម៉ែត្រ ( ៥-៤ ) ក្រោយពីបញ្ចប់ម៉ោងធម្មតា ០-០ ។ ដូច្នេះ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះជាមួយ ក្លឹបបឹងកេត នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខ
20 Sep 2019
439 views
Khmer News
ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដី
ក្រុមជោគជ័យជាងគេ ព្រះខ័នខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដីដោយលទ្ធផល ៥-៤ ដើម្បីឡើងទៅជួបបឹងកេត។ អ្នកស៊ុតអត់ចូលសម្រាប់ភ្នំពេញក្រោន គឺ សឿត បារាំង និង ប្រាក់ ធីវ៉ា សម្រាប់ ភ្នំពេញក្រោន ខណៈ នេន សុធារ័ត្ន ក៏ត្រូវសង្គ្រោះដោយ អ្នកចាំទី គង់ ច័ន្ទវុទ្ធី។ ការស៊ុតប៉េណាល់ទីកាត់ក្ដីនេះចំនួន ៦ គ្រាប់ម្នាក់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវប្រកាសនាពេលក្រោយដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។ វគ្គទី១ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្តែឱកាសស្រាលៗដែលសង្គ្រោះដោយអ្នកចាំទីទាំងពីរ។ នៅវគ្គទី១នេះ ម៉ៅ ពិសិដ្ឋ, វ៉ា សុខថន និង យ៉ើ មូស្លីម សុទ្ធតែមានឱកាសស៊ុតតែត្រូវសង្គ្រោះដោយ អាំ សុវណ្ណរ៉ាត់ អ្នកចាំទីរបស់ ព្រះខ័នរាជស្វាយរៀង។ ចំណែក ណុប តុលា , គឺម សុខយុទ្ធ , និង ហូយ ផល្លីន សុទ្ធតែមានឱកាសទាត់ទីដូចគ្នាសម្រាប់ក្រុមមកពីខេត្តស្វាយរៀង
20 Sep 2019
267 views
Khmer News
CONOR ៖ ការប្រកួតជាមួយបឹងកេតនឹងជាការប្រកួតដ៏តានតឹង ដូច្នេះយើងចាំមើលនរណាសំណាងជាង
ជំនួបដ៏កក្រើកនឹងកើតឡើងនៅកីឡដ្ឋានបឹងកេតថ្ងៃសៅរ៍ ទី២៤ សីហា ខាងមុខ។ នេះបើតាមការយល់ឃើញរបស់លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ព្រោះមើលឃើញ បឹងកេត មិនទាន់ចាញ់នៅឡើយក្នុងទឹកដីខ្លួននៅ MCL ជុំទីពីរ ហើយក្រុមលោកផ្ទាល់ក៏មិនទាន់ស្គាល់បរាជ័យពីការប្រកួតគ្រប់កម្មវិធីនៅរដូវកាលនេះ។ គ្រូបង្វឹកជនជាតិអៀរឡង់អះអាងត្រៀមខ្លួនរួចស្រេចសម្រាប់ជំនួបជាមួយក្រុមជើងឯកលីគកំពូល៣សម័យ។ លោក ថា វាជាការប្រកួតដ៏តានតឹង តែលោកក៏រីករាយចំពោះការប្រឈមនឹងរសជាតិបែបនេះ។ គ្រូបង្គោលព្រះខ័នរាជស្វាយរៀងរៀបរាប់ ៖”យើងសម្លឹងឆ្ពោះទៅកាន់ការប្រកួតដ៏តានតឹងជាមួយបឹងកេត ដែលជាក្រុមធ្លាប់ឈ្នះជើងឯក។ យើងពេញចិត្តការប្រកួតធំបែបនេះ។ មែនហើយ ពួកគេមិនទាន់ចាញ់ក្នុងដីខ្លួនឯង ហើយយើងក៏មិនទាន់ចាញ់ពីគ្រប់កម្មវិធី២៦ប្រកួតកន្លងមក ដូច្នេះយើងចាំមើលថាតើក្រុមណាមានសំណាងល្អជាងនៅថ្ងៃសៅរ៍នេះ”។ កាលជើងទីមួយនៅខេត្តស្វាយរៀង ក្រុមទាំងពីរស្មើគ្នា២ទល់នឹង២។ ដោយឡែក បឹងកេតបានផ្លាស់ទៅកីឡដ្ឋានថ្មីរបស់ខ្លួនកាលដើមខែកក្កដា កន្លងទៅ។ ចំពោះចំណាត់ថ្នាក់វិញ ព្រះខ័នរាជស្វាយរៀង មាន ៥២ពិន្ទុស្ថិតនៅកំពូលតារាង ពីលើបឹងកេត ដែលឈរលេខ៤ ចំនួន១១ពិន្ទុ៕
24 Aug 2019
1508 views
Khmer News
កុំភ្លេចរងចាំទស្សនា! ជំនួប៣គូកក្រើកភ្នំពេញនៅ លីគកំពូលកម្ពុជា ស្អែកនេះ
ការប្រកួត លីគកំពូលកម្ពុជា សប្តាហ៍ទី២១ នឹងដំណើរការនាថ្ងៃសៅរ៍ស្អែកនេះ ដោយមានការប្រកួតជក់ចិត្ត៣គូដែលអ្នកគាំទ្រចង់ទស្សនាបំផុត
23 Aug 2019
587 views
Khmer News
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំង១៩ប្រកួតមិនទាន់ចាញ់ឡើយ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្កើនកំណត់ត្រាកាន់តែអស្ចារ្យក្នុងលីគកំពូលកម្ពុជា ដោយឆ្លងកាត់១៩ប្រកួតមកនេះ ពុំទាន់ចាញ់ឡើយ។ ក្នុងនោះពួកគេឈ្នះ១៤ និងស្មើ៤ ខណៈការប្រកួតចុងក្រោយ បានបន្តស្មើអង្គរថៃហ្គឺនៅក្រៅដី ២-២ កាលពីម្សិលមិញ។ ក្រុមលោក Conor Nestor ឆ្លងក្រុមខ្លាំងៗបានមួយចំនួនហើយដូចជា ភ្នំពេញក្រោន អង្គរថៃហ្គឺ ខណៈក្តីបារម្ភធំអាចជា បឹងកេត ណាហ្គា និងក្រសួងការពារជាតិ បន្តទៀត។ លីគកំពូលកម្ពុជា នៅសល់តែ៨សប្តាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់។ យ៉ាងណាក្តី ក្រោយការចាកចេញរបស់លោក ហុក សុជីវន្ត ក្លិបវិសាខា ធ្វើបានល្អឡើងវិញ ដោយហក់ឡើងមកលេខ២មាន៤៣ពិន្ទុតាមពីក្រោយស្វាយរៀងតែ៦ពិន្ទុប៉ុណ្ណោះ។
12 Aug 2019
1108 views
Khmer News
គិរីវង់ បង្កើនឱកាសឲ្យព្រះខ័នរាជស្វាយរៀង ក្រោយលត់ណាហ្គាវើលដ៏ ២ទល់០
ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កាន់តែមានឱកាសក្នុងដំណើរឆ្ពោះទៅប្រជែងពានក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩
05 Aug 2019
374 views
Khmer News
ព្រះខ័នរាជស្វាយរៀង បន្ដកុងត្រាលោក Conor Nestor ២ឆ្នាំទៀត ខណះលោកដឹកនាំក្រុមទទួលជ័យជំនះរហូត
នៅល្ងាចថ្ងៃទី២៦ ខែកក្កដានេះ ក្លឹបព្រះខ័នរាជស្វាយរៀង បានប្រកាសដំណឹងគួរឲ្យចាប់អារម្មណ៍មួយ ជុំវិញការបន្ដកុងត្រាថ្មីរយៈពេល ២ឆ្នាំ ដល់គ្រូបង្វឹកលោក Conor Nestor ដែលកំពុងកាន់កំណត់ត្រាដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យចាញ់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ។ ក្លឹបកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៦ បានបង្ហោះលើបណ្ដាញសង្គមខ្លួនថា៖ «ពួកយើងពិតជាមានក្តីសប្បាយរីករាយខ្លាំងមែនទែន នៅក្នុងការជម្រាបជូនជាផ្លូវការថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់យើងបានសម្រេចបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹក Conor Nestor ដែលពួកយើងពិតជាចង់ឃើញលោកនៅបន្តដឹកនាំក្រុមក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត» ។ ប្រភពដដែលបានបញ្ជាក់ថា៖ «ចំពោះអ្នកទាំងអស់គ្នា ដែលនៅក្នុងក្រុមព្រះខ័នរាជភ្នំពេញស្វាយរៀង ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ នៅក្នុងការបន្តដំណើររបស់ពួកយើងជាមួយនឹងលោកគ្រូ Conor ហើយពួកយើងសូមជូនពរឲ្យលោកកាន់តែធ្វើបានល្អប្រសើរបន្ថែមទៀត»។ គួរដឹងថា លោក Conor Nestor បានដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ តាំងពីឆ្នាំ២០១៨ តែរដូវកាលដំបូង លោកដឹកនាំក្រុមមិនសូវគាត់ប្រសើរឡើយ ដោយទទួលបានត្រឹមលេខ៦ ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្នុងរដូវកាលឆ្នាំ២០១៩ លោកកំពុងដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង និងមាន ៤២ពិន្ទុ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ១៣ និងស្មើ៣ ។ ប៉ុន្ដែភារកិច្ចដ៏សំខាន់ បន្ទាប់ពីត្រូវក្រុមព្រះខ័នរាជស្វាយរៀង ផ្ដល់សេចក្ដីទុកចិត្ត បន្ដកិច្ចសន្យារយៈពេល ២ឆ្នាំថែមទៀត លោក Conor Nestor
27 Jul 2019
333 views
Khmer News
មកទល់ពេលនេះ ក្លិបបាល់ទាត់អាជីពនៅកម្ពុជាចំនួន ៩ ហើយ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន
គិតមកទល់នឹងពេលនេះ មានក្លិបចំនួន ៩ ហើយ ដែលបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានដូចជា...
18 Dec 2018
577 views
Khmer News
ព្រះខ័នរាជស្វាយរៀង ចុះកុងត្រាយកអតីតខ្សែប្រយុទ្ធភ្នំពេញក្រោន Yeon Gi Sung
ក្លិបព្រះខ័នរាជស្វាយរៀង បានឈានដល់ការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Yeon Gi Sung ដែលធ្លាប់លេងឲ្យភ្នំពេញក្រោនមកចូលរួមសម្រាប់ត្រៀមរដូវកាលថ្មី
10 Dec 2018
473 views
Khmer News
ព្រះខ័នរាជស្វាយរៀង នាំយកកីឡាករអង់គ្លេសមួយរូប ធ្លាប់លេងនៅក្លិប Stoke City
ព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Harvey Read សញ្ជាតិអង់គ្លេសដែលធ្លាប់ជាយុវជនថ្នាលក្លិប Southampton និង Stoke City
02 Nov 2018
375 views