Tag: ភា សុភក្ត្រា
Khmer News
ទ័ពទុកជំនួបមិត្តភាពជាមួយក្រោន ល្ងាចថ្ងៃសៅរ៍នេះ ដើម្បីធ្វើតេស្ដកីឡាករ ត្រៀមទៅចិន
លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ ប្រាប់ CNCC ថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយភ្នំពេញក្រោននៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា នៅ RSN វេលាម៉ោង៤ល្ងាចនេះ មានចំណុចសំខាន់៣យ៉ាង។ គ្រូបង្វឹកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨ លម្អិតបែបនេះ ៖” ទី១ ត្រៀមទៅចូលរួមពានរង្វាន់មួយនៅខេត្តណាន់នីង ប្រទេសចិនខាងមុខនេះ។ ទី២ ដោយសារឆ្នាំនេះឈុតធំបាននាំចូលកីឡាករកម្រិតយុវជនរបស់ខ្លួនច្រើន អ៊ីចឹងក៏ជាឱកាសផ្សំពួកគាត់បណ្តើរៗទៅនឹងបរិយាកាស របត់លេងរបស់ក្រុមធំ និងយល់ចិត្តគ្នាកាន់តែច្រើន។ ម្យ៉ាងទៅចិនលើកនេះត្រូវយកក្មេងៗ៤នាក់ទៅជំនួសអ្នកជាប់ជម្រើសជាតិ៤នាក់។ ទី៣ ក៏មានកីឡាករមួយចំនួនមកធ្វើតេស្តដែរ”។ លោក ភា សុភក្ត្រា ឲ្យដឹងថា ការប្រកួតពានរង្វាន់អន្តរជាតិនៅខេត្តណាន់នីង ប្រទេសចិននេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានការចូលរួមពីក្លិប Than Quang Ninh របស់វៀតណាម, ក្លិបថៃ Police Tero Sasana និងក្រុមសាកលវិទ្យាល័យមួយមកពីថៃ។ គួរដឹងដែរថា ជំនួបនៅល្ងាចថ្ងៃសៅរ៍ នេះក៏ជាការប្រកួតលើកដំបូងសម្រាប់លោក Leonardo Vitorino គ្រូបង្គោលថ្មីក្លិបភ្នំពេញក្រោនផងដែរ៕ អត្ថបទ៖
10 Nov 2018
296 views
Khmer News
គ្រូទ័ពយកពានសម្ដេចតេជោ ហ៊ុន សែន ទៅជួបអ្នកមានគុណនៅស្រុកកំណើត
លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ បានបង្ហោះរូបពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយលោកគ្រោងយកទៅបង្ហាញឪពុកម្ដាយ
08 Oct 2018
315 views