Tag: ភ្នំពេញក្រោន
Khmer News
ភ្នំពេញក្រោន ប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែហេតុផលមួយ!
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ។ គួរឲ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្លិបបាល់ទាត់បឹងកេតក៏បានប្រកាសអំពីការសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ក្រោមហេតុផលដូចទៅនឹង សេង កុសែន ដែរ៕
11 Feb 2020
428 views
Khmer News
យុវជនថ្នាលភ្នំពេញក្រោន ៥នាក់ទទួលបានកិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំ
យុវជន៥នាក់មកពីក្រុមបាល់ទាត់ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ ត្រូវបានក្លិបផ្តល់កិច្ចសន្យាកីឡាករអាជីព និងដំឡើងមកកាន់ក្រុមធំសម្រាប់ត្រៀមរដូវកាល២០២០ ខាងមុខនេះជាមួយនឹងក្តីសង្ឃឹមថា ពួកគេនឹងទទួលបានចំណេះដឹងក៏ដូចជាបទពិសោធន៍ថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាពជាកីឡាករអាជីពក្នុងការប្រកួតប្រជែងទាំងកម្រិតក្លិប ឬអាចមានឱកាសជាប់ជាជម្រើសជាតិនាពេលអនាគតផងដែរ។ ចំពោះកីឡាករទាំង៥រួមមាន អ្នកចាំទី ហាន់ មាន, បម្រើកណ្តាល ឈុំ សុខហៃ, បម្រើប្រយុទ្ធ រស់ ដារ៉ាពេជ្រ ព្រមទាំងខ្សែប្រយុទ្ធ ចន ចម្រើន និង សំអុល ទីណា។ សូមបញ្ជាក់ថា ពួកគេទាំងអស់នោះសុទ្ធតែទទួលបានការបណ្តុះបណ្តាល និងហ្វឹកហាត់ជាមួយក្រុមយុវជនថ្នាលភ្នំពេញក្រោន ប្រមាណជិត៥ឆ្នាំមកហើយមុនពេលត្រូវបានជ្រើសរើសឡើងមកកាន់ក្រុមធំដោយគ្រូបង្វឹកគឺលោក ស៊ុំ វណ្ណា ផ្ទាល់៕
20 Dec 2019
438 views
Khmer News
ភ្នំពេញក្រោន សម្រេចចែកផ្លូវជាមួយ កីឡាករបីរូប
ក្រោយបញ្ចប់រដូវកាល២០១៩ ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសជាផ្លូវការក្នុងការសម្រេចចែកផ្លូវជាមួយកីឡាករ Shane Booysen, នៅ សុខសិលា និងពុំ តុលា ។ ខ្សែបម្រើ សុខសិលា បានចូលរួមជាមួយយើងកាលពីដើមរដូវកាល២០១៩ ដោយលេង ៦លើក រកបាន២គ្រាប់ គ្រប់ពានរង្វាន់ ខណៈ តុលា លេងបាន៣ប្រកួត ។ ស្របពេល Booysen ចូលរួមជាមួយយើងម្តងទៀតនាពាក់កណ្តាលរដូវកាល ដោយរកបាន៧គ្រាប់ ក្នុងចំណោម១២ប្រកួត ។ គ្រប់គ្នានៃក្លិបសូមអរគុណកីឡាករ៣រូបចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គេហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់ថ្ងៃអនាគត ៕
15 Nov 2019
442 views
Khmer News
ខ្សែការពារ កុក បូរីស ត្រលប់មកចូលរួមជាមួយ ភ្នំពេញក្រោន សារជាថ្មី
ខ្សែការពារកណ្តាល និងជាអតីតប្រធានក្រុម កីឡាករ កុក បូរីស បានសម្រេចចុះកិច្ចសន្យាចូលរួមលេងជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន សារជាថ្មីម្តងទៀតសម្រាប់រដូវកាល២០២០។ បុរសសញ្ជាតិខ្មែរ-បារាំងរូបនេះ ធ្លាប់ចំណាយពេល៥រដូវកាលជាមួយ ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០១២ដល់២០១៧ មុនចាកចេញត្រលប់ទៅប្រទេសបារាំង។ បូរីស ធ្លាប់លេងឲ្យក្លិបនៅប្រទេសបារាំងដូចជា Jarville JF, US Vandœuvre-lès-Nancy, FC Toul, Nancy Olympique និងភ្នំពេញក្រោន៕
15 Nov 2019
202 views
Khmer News
ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដី
ក្រុមជោគជ័យជាងគេ ព្រះខ័នខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោនដោយបាល់ប៉េណាល់ទីកាត់ក្ដីដោយលទ្ធផល ៥-៤ ដើម្បីឡើងទៅជួបបឹងកេត។ អ្នកស៊ុតអត់ចូលសម្រាប់ភ្នំពេញក្រោន គឺ សឿត បារាំង និង ប្រាក់ ធីវ៉ា សម្រាប់ ភ្នំពេញក្រោន ខណៈ នេន សុធារ័ត្ន ក៏ត្រូវសង្គ្រោះដោយ អ្នកចាំទី គង់ ច័ន្ទវុទ្ធី។ ការស៊ុតប៉េណាល់ទីកាត់ក្ដីនេះចំនួន ៦ គ្រាប់ម្នាក់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវប្រកាសនាពេលក្រោយដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)។ វគ្គទី១ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្តែឱកាសស្រាលៗដែលសង្គ្រោះដោយអ្នកចាំទីទាំងពីរ។ នៅវគ្គទី១នេះ ម៉ៅ ពិសិដ្ឋ, វ៉ា សុខថន និង យ៉ើ មូស្លីម សុទ្ធតែមានឱកាសស៊ុតតែត្រូវសង្គ្រោះដោយ អាំ សុវណ្ណរ៉ាត់ អ្នកចាំទីរបស់ ព្រះខ័នរាជស្វាយរៀង។ ចំណែក ណុប តុលា , គឺម សុខយុទ្ធ , និង ហូយ ផល្លីន សុទ្ធតែមានឱកាសទាត់ទីដូចគ្នាសម្រាប់ក្រុមមកពីខេត្តស្វាយរៀង
20 Sep 2019
270 views
Khmer News
កុំភ្លេចរងចាំទស្សនា! ជំនួប៣គូកក្រើកភ្នំពេញនៅ លីគកំពូលកម្ពុជា ស្អែកនេះ
ការប្រកួត លីគកំពូលកម្ពុជា សប្តាហ៍ទី២១ នឹងដំណើរការនាថ្ងៃសៅរ៍ស្អែកនេះ ដោយមានការប្រកួតជក់ចិត្ត៣គូដែលអ្នកគាំទ្រចង់ទស្សនាបំផុត
23 Aug 2019
588 views
Khmer News
ភ្នំពេញក្រោន បន្ថែមសមាជិកថ្មី២រូបទៀតជាផ្លូវការ បង្រ្គប់កូតាកីឡាករបរទេស
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញសមាជិកបរទេសថ្មីរបស់ខ្លួនជាផ្លូវការ២រូបទៀត សម្រាប់រដូវកាល២០១៩នៃលីគកំពូលកម្ពុជា
03 Jan 2019
274 views
Khmer News
មកទល់ពេលនេះ ក្លិបបាល់ទាត់អាជីពនៅកម្ពុជាចំនួន ៩ ហើយ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន
គិតមកទល់នឹងពេលនេះ មានក្លិបចំនួន ៩ ហើយ ដែលបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានដូចជា...
18 Dec 2018
581 views
Khmer News
ព្រះខ័នរាជស្វាយរៀង ចុះកុងត្រាយកអតីតខ្សែប្រយុទ្ធភ្នំពេញក្រោន Yeon Gi Sung
ក្លិបព្រះខ័នរាជស្វាយរៀង បានឈានដល់ការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Yeon Gi Sung ដែលធ្លាប់លេងឲ្យភ្នំពេញក្រោនមកចូលរួមសម្រាប់ត្រៀមរដូវកាលថ្មី
10 Dec 2018
482 views
Other News
អតីតគ្រូគោព្រៃកម្ពុជា បដិសេធព័ត៌មានចូលកាន់តំណែងគ្រូបង្វឹកភ្នំពេញក្រោន!
លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានធ្វើការបដិសេធភ្លាមៗ ដោយអះអាងថា ខ្លួនមិនមានការចុះកិច្ចសន្យាដឹកនាំក្លឹបណាមួយ
23 Oct 2018
538 views
Khmer News
Tsotlenho Jane បានប្រកាសចាកចេញពី ភ្នំពេញក្រោន
ខ្សែប្រយុទ្ធ Tsotlenho Jane បានសម្រេចចែកផ្លូវគ្នាជាមួយក្លឹប ភ្នំពេញក្រោន ក្រោមហេតុផលចង់ប្រើពេលវេលាឲ្យច្រើនជាមួយជម្រើសជាតិសូឡេតូរបស់ខ្លួន
27 Aug 2018
328 views
Khmer News
យ៊ើ សាហ្វី សុំទោសអ្នកគាំទ្រដែលធ្វើមិនបានល្អសម្រាប់រដូវកាលនេះ
យ៊ើ សាហ្វី ខ្សែការពារវ័យក្មេងរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន សុំទោសទៅកាន់អ្នកគាំទ្រទាំងអស់ចំពោះលទ្ធផលដែលក្រុមធ្វើមិនបានល្អក្នុងការប្រកួតនាពេលកន្លងមក
23 Aug 2018
342 views
Khmer News
គ្រូភ្នំពេញក្រោន ដាក់កីឡាករបរទេសតែ២នាក់ពេលប៉ះថៃហ្គឺរ ព្រោះមូលហេតុសំខាន់មួយ
លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញ អះអាងថា ការបន្ថយចំនួនកីឡាករបរទេសមកត្រឹម២នាក់ក្នុងជំនួបចាញ់អង្គរថៃហ្គឺរ ០ទល់នឹង៤ លើដីខ្លួន កាលថ្ងៃសៅរ៍ ទី១៨ ខែសីហា កន្លងទៅ ដោយសារចង់ផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្ហាញសមត្ថភាពនៅប៉ុន្មានប្រកួតចុងក្រោយលីគកំពូលរដូវកាល២០១៨នេះ។ គ្រូបង្វឹកជនជាតិអង់គ្លេសទទួលស្គាល់ថា ក្រុមខ្លួនបានអស់ឱកាសប្រជែងជើងឯក Metfone Cambodian League ទៅហើយនៅរដូវកាល២០១៨នេះ ដូច្នេះហើយលោកចង់ទុកពេលវេលានៅសេសសល់បទពិសោធកូនក្រុមវ័យក្មេងទាំងអស់។ លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញក្រោន ៖ “យើងមិនអាចឈ្នះជើងឯកទេ ហើយកីឡាករក្មេងៗរបស់យើងក៏ត្រូវការពេលវេលាដើម្បីបញ្ចេញសមត្ថភាពផងដែរ។ ដូច្នេះយើងក៏សម្រេចចិត្តថា ត្រូវតែផ្ដល់ឱកាសដល់ពួកគេខ្លះៗដើម្បីពួកគេបានចូលលេង។ អ៊ីចឹងយើងនឹងអាចបន្ថយកីឡាករបរទេសខ្លះក្នុងជម្រើស១១នាក់ដំបូងដោយផ្ដល់ឱកាសដល់ក្មេងៗវិញម្ដង”។ ឆ្លងកាត់ការប្រកួត១៨លើកកន្លងមក ភ្នំពេញក្រោន ស្ថិតនៅលំដាប់ទី៥ មាន២៧ពិន្ទុ ដោយឈ្នះ៨ ស្មើ៣ និង ចាញ់៧ដង។ លីគកំពូលកំពូលកម្ពុជានៅសល់៤សប្ដាហ៍ទៀត ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា៕
22 Aug 2018
424 views
Khmer News
លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន សងសឹក ព្រះខ័នរាជស្វាយរៀងបានសម្រេច
ទីបំផុតក្រុមភ្នំពេញក្រោន បានសងសឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចដូចបំណង ជាមួយនឹងជ័យជម្នះ ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា
07 Aug 2018
544 views
Khmer News
ក្លិបភ្នំពេញក្រោន ប្រកាសបញ្ចប់កុងត្រាខ្សែប្រយុទ្ធអ៊ីរ៉ង់ Pouya Hosseini
ក្លិបបាល់ទាត់ភ្នំពេញក្រោន សម្រេចចិត្តបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយកីឡាករជនជាតិអ៊ីរ៉ង់ Pouya Hosseini មុនបញ្ចប់រដូវកាលឆ្នាំ២០១៨ នេះ
06 Aug 2018
1125 views
Khmer News
ណាហ្គាវើល ឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១ នៅលីគកំពូលកម្ពុជា សប្តាហ៍ទី១៥
ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់ លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៥ ត្រូវបានបញ្ចប់ដោយ ក្រុម ណហ្គាវើល បានយកឈ្នះ ក្រុម ភ្នំពេញក្រោន ក្នុងលទ្ធផល ២-១
28 Jul 2018
532 views
Khmer News
ភ្នំពេញក្រោន ឈ្នះអគ្គិសនីកម្ពុជា ដណ្តើមបានកៅអីទៅវគ្គ ៨ក្រុមចុងក្រោយ Hun Sen Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះក្លិបអគ្គិសនីកម្ពុជា ៤ ទល់នឹង ០ លើលទ្ធផលសរុប (៦-១) ដណ្តើមបានកៅអីទៅវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេច តេជោ ហ៊ុនសែន
20 Jul 2018
315 views
Khmer News
រកឃើញ៦ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Hun Sen Cup
ការប្រកួតពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៨ បានរកឃើញ៦ក្រុមដែលត្រូវឡើងវគ្គ៨ចុងក្រោយហើយ បន្ទាប់ពីការប្រកួតជើងទី២ចប់
19 Jul 2018
392 views