Tag: ម៉ាត់ យ៉ាមីន
Khmer News
បឹងកេត ប្រកាសបញ្ចប់កិច្ចសន្យារបស់កីឡាករ ម៉ាត់ យ៉ាមីន ដោយសារហេតុផលមួយ…
ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្ដីជូនដំណឹងនៅលើទំព័រ Facebook ផ្លូវការរបស់ក្លឹបស្ដីអំពីការបញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ។ ក្លិបបឹងកេតបានបញ្ជាក់ចំពោះមូលហេតុនៃការសម្រេចធ្វើបែបនេះគឺដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រមសីលធម៌របស់កីឡាករអាជីព។ ក្លិបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលក៏បានបញ្ជាក់ទៀតថាវាជាការសម្រេចចិត្តយ៉ាងលំបាក តែក្លិបត្រូវតែធ្វើ ដើម្បីជាគំរូ កុំឲ្យកើតមានលើកីឡាករផ្សេងទៀត។ គួរឲ្យដឹងផងដែរថា រូបភាពរបស់ ម៉ាត់ យ៉ាមីន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្នុងប្រត្តិបតិការបង្រ្កាបគ្រឿងញៀនក្នុងមជ្ឍមណ្ឌលកំសាន្តមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook៕
10 Feb 2020
611 views
Khmer News
បឹងកេត បន្តកុងត្រាឲ្យរ៉ូស៊ីបនិងយ៉ាមីន២ឆ្នាំទៀត
ជើងឯកលីគកំពូលកម្ពុជា៣សម័យ បឹងកេតអែហ្វស៊ី បានបន្តកុងត្រាថ្មី២ឆ្នាំបន្ថែមដល់ខ្សែការពារស្លាប សេត រ៉ូស៊ីប និងខ្សែបម្រើ ម៉ាត់ យ៉ាមីន
01 Jun 2018
456 views