Tag: សៀង ចន្ធា
Khmer News
សៀង ចន្ធា ឈ្នះពាន៤ ខណៈសិស្សច្បង ចាន់ វឌ្ឍនាកា ឈ្នះពាន៣
កាលពីម្សិលមិញ កម្មវិធីពិធីប្រគល់ពានរង្វាន់បាល់ទាត់កម្ពុជា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ CNCC បានធ្វើឡើងនៅក្នុងសាលសន្នសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់មន្ត្រី និងកីឡាករមកពីបណ្ដាក្លឹបនានា ដែលបានចូលលេងរង្វាន់លេងក្នុងពានរង្វាន់ Metfone Cambodian League 2019 និង Hun Sen Cup 2019។ ក្នុងនោះ ខ្សែប្រយុទ្ធវ័យក្មេងកំពុងតែលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ សៀង ចន្ធា បានឈ្នះពានរង្វាន់ដល់ទៅបួនម្នាក់ឯក។ ពានរង្វាន់ទាំង៤បួននោះមានដូចជា៖ កីឡាករដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ ២០១៩ កីឡាករល្អប្រចាំឆ្នាំ ២០១៩ កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ ២០១៩ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ ជាមួយគ្នានេះ ខ្សែប្រយុទ្ធមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា ក៏បានឈ្នះពានរង្វាន់ចំនួនបីផងដែរ ដូចជា៖ កីឡាករខ្មែរទាត់បញ្ចូលទីច្រើនជាងគេ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា ២០១៩ កីឡាករល្អទាំង១១នាក់ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៩ គួរឲ្យដឹងដែរថា សៀង ចន្ធា បានផ្លាស់ចេញពីសាលាបាល់ទាត់ជាតិបាទី មកចូលរួមជាមួយបឹងកេតហើយ ដូច្នេះនៅរដូវកាលថ្មី២០២០ខាងមុខ
22 Dec 2019
1127 views
Khmer News
ក្រោយចប់បេសសកម្មស៊ីហ្គេម ខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបន្តជួយ U20 ភ្លាមៗនៅវៀតណាម
សៀង ចន្ធា ត្រូវបានជ្រើសរើសចូលបញ្ជី២០នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិមួយនៅខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។ ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំជាកម្លាំងស្នូលមួយរូបសម្រាប់ក្រុមជម្រើសជាតិនាពេលកន្លងមក និងរួមចំណែកសំខាន់នាំក្រុម U22 ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។ U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕
13 Dec 2019
267 views
Khmer News
កីឡាករឆ្នេីម សៀង ចន្ធា អាចនឹងទៅក្លិបលីគកំពូលជប៉ុន Vegalta Sendai
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានសរសេរលើគណនី Facebook របស់ខ្លួនជាភាសាអង់គ្លេសថា See You Vegalta Sendai ឬ ជួបគ្នា Vegalta Sendai! គេមិនទាន់ច្បាស់ថា កីឡាករវ័យ១៧ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លិបនៅលីគកំពូលជប៉ុនមួយនេះឬអត់ទេ។ តែយ៉ាងណា សមាជិកក្រុមយុវជនបាទី និងជម្រើសជាតិកម្ពុជា ធ្លាប់ពីគម្រោងទៅយកបទពិសោធនៅជប៉ុន។ គួរដឹងដែរថា សៀង ចន្ធា ទើបបញ្ចប់យុទ្ធនាការ AFF U18 Championship ជាមួយជម្រើសជាតិ U18 កម្ពុជា ដោយគេរកបាន៤គ្រាប់៕
21 Aug 2019
856 views