Tag: ហ៊ុល គឹមហ៊ុយ
Khmer News
ហ៊ុល គឹមហ៊ុយ ប្រឡងជាប់គ្រូកីឡា កម្រិតមូលដ្ឋានជំនាន់ទី២៨
សមាជិកថ្មីរបស់ក្លិបបឹងកេត ហ៊ុល គឹមហ៊ុយ បានប្រលងជាប់ជាគ្រូអប់រំកាយកម្រិតមូលដ្ឋានជំនាន់ទី២៨ ប្រចាំខេត្តតាកែវ ពីសម័យប្រឡង ២១ តុលា ២០១៨
03 Nov 2018
722 views
Khmer News
បឹងកេត រកឃើញអ្នកស្នងតំណែងកីឡាករចាំទី ស៊ូ យ៉ាទី ហើយ!
ក្រុមបឹងកេតអែហ្វស៊ី បានរកឃើញអ្នកស្នងម្ចាស់អាវលេខ១ ជំនួសអ្នកចាំទី ស៊ូ យ៉ាទី ហើយ គឺកីឡាករ ហ៊ុល គឹមហ៊ុយ ដែលប្រកាសចុះកិច្ចសន្យាផ្លូវការ កាលពីល្ងាចមិញ ស្របពេលកីឡាករចាស់វស្សារបស់ខ្លួន ២រូប បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ គឺខ្សែការពារ ខៀវ វិបុល និងខ្សែបម្រើ ឈុន សុធារ័ត្ន ។ ក្លឹបបឹងកេត បានប្រកាសចុះកិច្ចសន្យាផ្លូវការជាមួយអ្នកចាំទីជម្រើសជាតិយុវជន ហ៊ុល គឹមហ៊ុយ កាលពីល្ងាចមិញ ដោយគេនឹងត្រូវជំនួសតំណែងរបស់ ស៊ូ យ៉ាទី បន្ទាប់ពីម្ចាស់ស្រោមដៃមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលរូបនេះ បានចាកចេញទៅរួមរស់ជាមួយក្រុមណាហ្គាវើល កាលពីពាក់កណ្ដាលរដូវកាលឆ្នាំ២០១៨។ យ៉ាងណាមិញក្លឹបជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ មិនបានបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា ដែលបានផ្ដល់ជូនដល់យុវជនមានដើមកំណើតនៅស្រុកបាទី ខេត្តតាកែវនេះឡើយ ប៉ុន្ដែបើតាមប្រភពស្និទ្ធស្នាលជាមួយអ្នកចាំទីវ័យក្មេងរូបនេះបានបង្ហើបថា បឹងកេត បានផ្ដល់កិច្ចសន្យារយៈពេលវែងគួរសម ដើម្បីអភិវឌ្ឍន៍បន្ថែម និងពួតដៃជាមួយសិស្សច្បងរួមមានអ្នកចាំទី គឹម មករា និង យោគ អារី ដើម្បីជួយក្លឹបនារដូវកាលក្រោយ។ គួរបញ្ជាក់ថា គឹមហ៊ុយ អាចចូលរួមជាមួយក្រុមបឹងកេតបាន គឺក្រោយផុតកិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី
03 Oct 2018
635 views