Tag: អាស៊ីអឺរ៉ុប
Khmer News
បឹងកេត ត្រូវប៉ះ អាស៊ីអឺរ៉ុប នៅលីគកំពូលកម្ពុជា សប្តាហ៍ទី២២
បន្ទាប់ពីបានសម្រាក ២សប្តាហ៍កន្លងមកនៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ បានឈានចូលមកដល់នៅចុងសប្តាហ៍នេះវិញហើយ ដោយក្រុមម្ចាស់ផ្ទះបឹងកេត នឹងត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ក្នុងទឹកដីនៃកីឡដ្ឋាន ខេបូឌាអៃវ៉េ នាវេលាម៉ោង ៣៖៣០រសៀល។ កាលពីសប្តាហ៍ទី២១ កន្លងទៅ បឹងកេតបានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ២-១ ក្នុងទឹកដីរបស់ខ្លួន នៃកីឡដ្ឋាន ខេបូឌាអៃវ៉េនាថ្ងៃសៅរ៍ ទី២៤ ខែសីហាកន្លងទៅ។ បឹងកេតឆ្លងកាត់២១ប្រកួត ឈ្នះ១២ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៤១ពិន្ទុ។ ចំណែកអាស៊ីអឺរ៉ុបវិញ សប្តាហ៍ទី២១ បានយកឈ្នះកំពង់ចាម ក្នុងលទ្ធផល ២-០ នៅកីឡដ្នាន ខ.ភ.ម (ស្តាតចាស់) កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហាកន្លងទៅ។ អាស៊ីអឺរ៉ុប ឆ្លងកាត់២១ប្រកួតដូចគ្នា ឈ្នះ៨ដង ស្មើ៣ដង និងចាញ់១០ដង និងឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ២៧ពិន្ទុ៕
14 Sep 2019
448 views
Khmer News
មកទល់ពេលនេះ ក្លិបបាល់ទាត់អាជីពនៅកម្ពុជាចំនួន ៩ ហើយ ដែលមានកីឡដ្ឋានផ្ទាល់ខ្លួន
គិតមកទល់នឹងពេលនេះ មានក្លិបចំនួន ៩ ហើយ ដែលបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកីឡដ្ឋានផ្ទាល់ខ្លួនដែលមានដូចជា...
18 Dec 2018
596 views
Khmer News
កីឡាករបរទេស២រូប កំពុងឈរកំពូលតារាង អ្នករកគ្រាប់បាល់បានច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា
កីឡាករបរទេស Befolo Mbarga Privat សមាជិកក្លិបអាស៊ីអឺរ៉ុប និងកីឡាករ George Bisan សមាជិករបស់ណាហ្គាវើល កំពុងតែឈរលើគេនៅតំបន់កំពូងតារាងអ្នករកគ្រាប់បាល់បញ្ជូលទីបានច្រើនជាងគេ
16 Jul 2018
387 views
Khmer News
ចាន់ វឌ្ឍនាកា មិនទាន់រកគ្រាប់បាល់ដំបូងឲ្យ បឹងកេត នៅឡើយទេ ក្នុងជំនួបឈ្នះអាស៊ីអឺរ៉ុប ៤-០ !
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានប្តូរចូលបង្ហាញខ្លួនឲ្យបឹងកេត កាលពីម្សិលមិញ ក្នុងជំនួបឈ្នះអាស៊ីអឺរ៉ុប ៤-០ តែពុំអាចស៊ុតបញ្ចូលទីបានឡើយទេ
02 Jul 2018
580 views