Tag: អ៊ុក សុធី
Other News
កីឡាករភ្នំពេញក្រោនលោក អ៊ុក សុធី ប្រកាសចូលនិវត្តិន៍ ក្រោយរួមរស់ជាមួយក្លិប ៩ ឆ្នាំ
កីឡាករខ្សែបម្រើ អ៊ុក សុធី វ័យ ៣២ ឆ្នាំ ដែលរួមរស់ជាមួយនឹងក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសថានឹងព្យួរស្បែកជើងនៅចុងបញ្ចប់រដូវកាលនេះ ក្រោយចំណាយពេលជិត ៩ ឆ្នាំជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោននេះ។ មុនពេលចូលនិវត្តន៍ កីឡាកររូបនេះ ធ្លាប់បានជួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ភ្នំពេញក្រោន ឱ្យឈ្នះជើងឯកលីគកំពូលកម្ពុជា ២លើក គឺនៅក្នុងឆ្នាំ ២០១៤ និង ២០១៥ និងជួយឲ្យក្លិបមួយនេះ ឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុង ពានរង្វាន់ AFC President Cup 2012 ផងដែរ។ គួររំលឹកដែរថា ខ្សែបម្រើ អ៊ុក សុធី បានចូលរួមជាមួយ ភ្នំពេញក្រោន កាលពីឆ្នាំ ២០១១ ដោយផ្លាស់មកពីក្រុមហ្វូតសាល ម៉ូតូហោះ ខណៈរូបគេក៏ធ្លាប់ជាប់ជាក្រុមជម្រើសជាតិកម្ពុជា និង ក្រុមហ្វូតសាលជម្រើសជាតិកម្ពុជា ជាច្រើនលើកច្រើនសារផងដែរ៕
06 Nov 2019
200 views
Khmer News
ប្រធានក្រុមរបស់ភ្នំពេញក្រោន កីឡាករ អ៊ុក សុធី និយាយពីរចំណុចខ្សោយ
ប្រធានក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន គឺកីឡាករ អ៊ុក សុធី ហៅរហស្សនាមថា Messi បានសម្លឹងឃើញពីចំណុចខ្សោយរបស់ក្រុមនៅតំបន់ប្រយុទ្ធ
21 Jun 2018
616 views