Tag: ជម្រើសជាតិវ៉េលស៍
Other News
ខ្សែបម្រើ Aaron Ramsey ដកខ្លួនពីក្រុមជម្រើសជាតិវ៉េលស៍មុនការប្រកួតជម្រុះត្រៀម EURO 2020
កីឡាករខ្សែបម្រើរបស់ក្លឹប Juventus គឺកីឡាករ Aaron Ramsey បានដកខ្លួនចេញពីសមាសភាពកីឡាករជម្រើសជាតិវ៉េលស៍ដែលត្រូវចូលរួមប្រកួតវគ្គជម្រុះត្រៀម EURO 2020 ជាមួយក្រុម Azerbaijan នៅខែក្រោយ។ កីឡាករដែលមានវ័យ ២៨ឆ្នាំរូបនេះបានជាសះស្បើយពីរបួសសរសៃពួរសាច់ដុំភ្លៅដែលកើតមានឡើងពេលគេលេងនៅក្លឹប Arsenal កាលពីខែមេសា ហើយបានខកខានការប្រកួតដំបូងរបស់ក្លឹប Juventus ក្នុងលីគកំពូលអ៊ីតាលីជាមួយក្រុម Parma កាលពីថ្ងៃសៅរ៍។ គេបានចូលលេង ២០នាទីក្នុងការប្រកួតមិត្តភាពចន្លោះរដូវកាលរបស់ក្រុម Juventus ជាមួយក្លឹប Triestina កាលពីថ្ងៃទី១៧ ខែសីហា ប៉ុន្តែគេនឹងត្រូវសម្រាកនៅអ៊ីតាលីដើម្បីបន្តព្យាបាលរបួស ជាជាងការចូលរួមលេងក្នុងក្រុមជម្រើសជាតិវ៉េលស៍ដែលដឹកនាំដោយអ្នកចាត់ការ Ryan Giggs។ កីឡាករវ័យក្មេងរបស់ក្លឹប Manchester United គឺ Dylan Levitt ត្រូវបានកោះហៅមកពីក្រុមដែលមានអាយុក្រោម ២១ឆ្នាំដើម្បីមកជំនួស Ramsey។ ក្រុមជម្រើសជាតិវ៉េលស៍ត្រូវទទួលក្រុមភ្ញៀវ Azerbaijan នៅថ្ងៃទី៦ ខែកញ្ញា ក្នុងក្រុម E មុននឹងប្រកួតមិត្តភាពជាមួយក្រុម Belarus នៅ ៣ថ្ងៃក្រោយមក។ ក្រុមវ៉េលស៍ឈរនៅលេខរៀងទី៤ នៅក្នុងក្រុម E បន្ទាប់ពីចាញ់ក្រុមក្រូអាស៊ី និងហុងគ្រីកាលពីខែមិថុនា៕
28 Aug 2019
341 views