Tag: Uefa Euro 2020
Football News
ដាណឺម៉ាក កក់កៅអីលេង World Cup 2022 ជាមួយក្រុមឥន្រ្ទីដែកអាឡឺម៉ង់
ក្រុមដាណឺម៉ាក ទទួលបានកៅអីឡើងលេងពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាហើយ បន្ទាប់ពីពួកកេឈ្នះក្រុមអូទ្រីសក្នុងលទ្ធផល ១-០ ទៀតនៅយប់មិញនេះ។ ដាណឺម៉ាកលេងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុបនេះជាកំណត់ត្រាល្អខ្លាំងមែនទែន។ ពួកគេលេង៨ប្រកួតក្នុងពូលកន្លងមកឈ្នះទាំង ៨ ប្រកួតតែម្ដង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ក្រុមនេះឈ្នះទាំង៨ប្រកួត និងគ្មានក្រុមណាមួយអាចស៊ុតពួកគេចូលនោះទេ ពោលគឺរក្សាសំណាញ់ទីបានល្អណាស់។ ក្រុមមួយនេះដែរក៏បានបង្ហាញភាពខ្លាំងរបស់ខ្លួនកាលពីលេង Euro 2020 កន្លងទៅរូចហើយដែរ ដោយកាលនោះពួកគេឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រំលឹកថាការឈ្នះ៨ប្រកួតជាប់គ្នានេះដែរបានធ្វើឱ្យដាណឺម៉ាកមាន ២៤ ពិន្ទុឈរនៅលេខ ១ ពូល F និងដាច់ក្រុមលេខ ២ ស្កុតឡែន ៧ ពិន្ទុ។ ការប្រកួតក្នុងពូលនេះ នៅសល់ ២ ប្រកួតទៀតទើបចប់សព្វគ្រប់៕
13 Oct 2021
127 views
Football News
Hugo Lloris បានធ្វើអត្ថាធិប្បាយអំពីការប្រកួតទល់នឹងអ៊ុយក្រែន
អ្នកចាំទីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងជម្រើសជាតិបារាំងកីឡាករ Hugo Lloris បានធ្វើអត្ថាធិប្បាយអំពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ទល់នឹងអ៊ុយក្រែនដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១: ១ ។ “ យើងខ្វះការប្តេជ្ញាចិត្តនិងការប្រយុទ្ធ យើងត្រូវតែរក្សាភាពវិជ្ជមានហើយចាប់ផ្តើមការប្រកួតជាមួយហ្វាំងឡង់ដើម្បីទទួលបានជោគជ័យ” – អ្នកចាំទីរូបនេះបានប្រាប់សារព័ត៌មាន Eurosport France ។ ក្រុមរបស់លោក Didier Deschamps កំពុងតស៊ូដើម្បីឈ្នះ ៥ ប្រកួតជាប់ៗគ្នាចាប់តាំងពីជ័យជម្នះ ១-០ លើអាល្លឺម៉ង់នៅ Euro កាលពីខែមិថុនា។
05 Sep 2021
224 views
Football News
ទីបំផុត Saka អាចញញឹមបានវិញហើយ ក្រោយឃើញរូបភាពភ្ញាក់ផ្អើលទាំងនេះនៅ Arsenal
Bukayo Saka បានទទួលសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ Arsenal បន្ទាប់ពីគេត្រឡប់មកកាន់ក្លឹបជាលើកដំបូងចាប់តាំងពីមានការរើសអើងពូជសាសន៍អំឡុងពេលអង់គ្លេសចាញ់នៅ Euro។ កីឡាករវ័យ១៩ឆ្នាំជាតារាវ័យក្មេងលេចធ្លោម្នាក់ក្នុងក្រុមជម្រើសជាតិអង់គ្លេស និងបានជួយក្រុមឡើងដល់ផ្ដាច់ព្រ័ត្រកម្មវិធី Euro ២០២០។ ប៉ុន្តែដោយសារតែគេទាត់ប៉េណាល់ទីបាល់ចុងក្រោយមិនចូលទល់នឹងអ៊ីតាលី ទើបធ្វើឲ្យមានការរើសអើងពូជសាសន៍កើតឡើង។ កត្តានឿយហត់នៅជម្រើសជាតិ Arsenal បានបន្ថែមថ្ងៃសម្រាកឲ្យ Saka ហើយពួកគេបានប្រមូលសារលើកទឹកចិត្តពីអ្នកគាំទ្រដើម្បីបិទនៅជញ្ជាំងរបស់ក្លឹប។ នៅពេលដែល Saka ត្រឡប់មកកាន់ក្លឹបជាលើកដំបូង គេភ្ញាក់ផ្អើលនិងបង្ហាញស្នាមញញឹមជាថ្មីក្រោយឃើញសារជាច្រើនលើជញ្ជាំង។ សារធំមួយបានសរសរភ្ជាប់ជាមួយរូបទង់ជាតិអង់គ្លេសថា គេចង់បានអាវរបស់ Saka។ Saka ក្រោយបានអានសារមួយចំនួន គេពិតជាសប្បាយចិត្តមិនដឹងត្រូវអរគុណដោយរបៀបណាទេ ហើយចង់ប្រមូលសារទាំងនោះទៅផ្ទះទៀតផង៕
05 Aug 2021
177 views
Football News
Andriy Shevchenko ចុះចេញពីតំណែងគ្រូជម្រើសជាតិអ៊ុយក្រែនហើយ
លោក Andriy Shevchenko បានសម្រេចចុះចេញពីតំណែងជាគ្រូរបស់ជម្រើសជាតិអ៊ុយក្រែនហើយ បន្ទាប់ពីដឹកនាំក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយ Euro ២០២០ កាលពីពេលថ្មីៗកន្លងទៅ។ បុរសវ័យ៤៤ឆ្នាំត្រូវបានតែងតាំងជាមួយគ្រូរបស់អ៊ុយក្រែនកាលពីខែ កក្កដា ឆ្នាំ ២០១៦ ដឹកនាំសរុបបាន៥២ប្រកួត រួមបញ្ចូលទាំង៥ប្រកួតនៅព្រឹត្តិការណ៍ Euro។ អតីតកីឡាកររបស់ AC Milan និង Chelsea បានប្រកាសពីការចាកចេញពីជម្រើសជាតិតាមរយៈបណ្ដាញសង្គម Instagram។ “ថ្ងៃនេះ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធបាល់ទាត់អ៊ុយក្រែនបានដល់ទីបញ្ចប់ហើយ”។ នេះជាសាររបស់ Shevchenko បានបញ្ចាក់។ Shevchenko ដែលចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១២ គឺជាកីឡាករដែលរកបានគ្រាប់ច្រើនជាងគេបំផុតដោយអ៊ុយក្រែនមាន៤៨គ្រាប់ ក្នុងការលេង១១១ប្រកួត៕
02 Aug 2021
139 views
Football News
លោក Braida ជឿជាក់ថាតារាកំពុងឡើងកូដរបស់ អ៊ីតាលីរូបនេះនឹងអាចឈ្នះពាន Ballon d’Or នៅពេលអនាគតបាន
អតីតនាយកផ្នែកកីឡារបស់ក្រុម Barcelona លោក Ariedo Brainda បានព្យាករណ៍ថា កីឡាករ Federico Chiesa គាត់នឹងអាចក្លាយជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ដ៏មានសក្តានុពលម្នាក់ បន្ទាប់ពីគាត់បង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Euro ២០២០ រដូវក្តៅនេះ។ ជាការពិតណាស់ Chiesa បានលេងគ្រប់ប្រកួតឱ្យក្រុម អ៊ីតាលីនៅ Euro ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Roberto Mancini ហើយក្នុងនោះគេរកគ្រាប់បាល់បានចំនួន ២ គ្រាប់ផងដែរ, គួរបញ្ជាក់ថា ក្រុម Juventus បានចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំរូបនេះពីក្រុម Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំ ដោយអមជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ៣៦ លានផោន ឬស្មើនឹង (៥០ លានដុល្លាអាមេរិក)។ Chiesa បានបង្ហាញខ្លួនសរុបឱ្យក្រុម សេះបង្កង់បានចំនួន ៤៦ ប្រកួតកាលពីរដូវកាលមុន ហើយរូបគេរកបានគ្រាប់បាល់ចំនួន ១៥ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ១១ លើក,
01 Aug 2021
158 views
Football News
Chiellini បញ្ជាក់ច្បាស់ៗថា នឹងចុះកុងត្រាថ្មីជាមួយ Juventus ខណៈវ័យ៣៦ឆ្នាំទៅហើយ
ខ្សែការពាររបស់អ៊ីតាលី Giorgio Chiellini បានបញ្ជាក់ថា គេនឹងចុះកុងត្រាថ្មីជាមួយក្លឹប Juventus ដោយប៉ងចង់ឈ្នះពានបន្ថែមទៀត។ Chiellini បានចំណាយពេល១៧ឆ្នាំក្នុងអាជីពលេងជាមួយ Juventus ចាប់តាំងផ្ទេរពីក្លឹប Livorno កាលឆ្នាំ២០០៤។ ប៉ុន្តែកុងត្រារបស់ Chiellini ជាមួយក្លឹបបានអស់កាលពីថ្ងៃទី ៣០ ខែ មិថុនា មុនពេលដែលគេជួយអ៊ីតាលីឈ្នះពាន Euro ២០២០។ យ៉ាងណាក្ដី កីឡាករវ័យ៣៦ឆ្នាំបានទម្លាយថា គេនឹងបន្តនៅជាមួយ Juventus ទៅមុខទៀត។ បច្ចុប្បន្នគេកំពុងសម្រាកលំហែកាយ ក្រោយធ្វើការធ្ងន់នៅ Euro។ Chiellini បង្ហាញខ្លួនបាន៥៣៥ប្រកួតឲ្យសេះបង្កង់ និងជួយក្លឹបឈ្នះពាន២០គ្រឿង៕
30 Jul 2021
134 views
Football News
ក្លិបនានាចង់បានពេក ពេលនេះ Napoli ប្រកាសតម្លៃខ្លួនរបស់ Insigne ហើយ
ជាការពិតណាស់ Lorenzo Insigne បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្ដិការណ៍ EURO 2020 និងរហូតបានជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯកផងដែរ។ ពេលនេះ Insigne កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបមួយចំនួន តែទោះជាយ៉ាងក្លិប Napoli មិនមានបំណងចង់ឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះចាកចេញទៅដោយងាយៗទេ ដោយក្លិបបានដាក់តម្លៃខ្លួនរូបគេចំនួន ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។ គួរឲ្យដឹងថា Insigne បានបង្ហាញខ្លួនឲ្យក្រុមធំ Napoli ចំនួន ៣៩២ប្រកួត ដោយរកគ្រាប់បាល់ ១០៩គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទី ៨១លើក។ កុងត្រារបស់គេជាមួយក្លិប Napoli នឹងផុតកំណត់នៅពាក់កណ្ដាលឆ្នាំ២០២២ ហើយលោក Ariedo Braida ដែលទីប្រឹក្សាក្រុម Barcelona បាននិយាយថា Insigne ត្រូវបានក្លិបយក្សអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍ផងដែរ៕
21 Jul 2021
183 views
Football News
Koeman ដាក់គោលដៅចង់ឲ្យខ្សែបម្រើទាំងអស់រកឲ្យបានពី៣ទៅ៦គ្រាប់នៅរដូវកាលថ្មី
អ្នកចាត់ការ Ronald Koeman កំពុងតែរៀបចំដើម្បីរដូវកាល២០២១-២១ ហើយសង្ឃឹម Barcelona អាចពង្រឹងនូវអ្វីដែលពួកគេសម្រេចបានក្នុងឆ្នាំដំបូងរបស់លោកក្នុងការដឹកនាំ។ អ្នកចាត់ការសញ្ជាតិហូឡង់សម្លឹងឃើញការពង្រឹងគ្រប់តំបន់ ហើយជាពិសេសចង់ឲ្យខ្សែបម្រើរបស់លោកទាំងអស់គួរឲ្យអាចរកគ្រាប់ឲ្យបានច្រើន។ មកកាន់ Barca នៅឆ្នាំដំបូង Koeman បានជួយក្រុមឈ្នះពាន Copa del Rey តែមួយគត់ និងឈរលេខ៣នៅតារាពិន្ទុ La Liga។ ក្នុងកិច្ចសម្ភាសន៍មួយ Koeman អំពីខ្សែបម្រើក្មេងៗរបស់ក្លឹបដូចជា Frenkie de Jong ថា ត្រូវតែពង្រឹងទៅមុខ ហើយក្លឹបនឹងបន្តធ្វើការជាមួយគេដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរទៅមុខ។ ដូចខ្សែបម្រើទាំងអស់ក្នុងក្លឹប បូករួមទាំង De Jong ផង គួរតែអាចរកគ្រាប់បាល់បានចន្លោះពី ៣ទៅ៦គ្រាប់ ក្នុងរដូវកាលថ្មី។ Koeman ក៏បានសរសើពីខ្សែបម្រើវ័យ១៨ឆ្នាំ Pedri ដែលបង្ហាញសមត្ថភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ Euro ២០២០។ តែដោយសារភាពនៅវ័យក្មេង លោកចង់ឲ្យ Pedri បន្តពង្រឹងខ្លួនបន្ថែម ខណៈបច្ចុប្បន្នគេកំពុងបន្តជួយអេស្ប៉ាញទៅលេងនៅព្រឹត្តិការណ៍អូឡាំពិក៕
19 Jul 2021
248 views
Football News
រកអ្នកស្នង! លេខរបស់ Ramos មិនទាន់មានកីឡាករហ៊ានសុំយកពាក់នៅឡើយទេ
ចាប់តាំងពី Sergio Ramos ចាកចេញទៅកាន់ PSG ក្នុងក្លឹប Real Madrid មិនទាន់មានកីឡាករណាម្នាក់ស្នើសុំស្នងអាវលេខ៤របស់គេនៅឡើយទេ។ ពេលដែល Ramos មកដល់ Real Madrid គេបានសម្រេចចិត្តពាក់អាវលេខ៤ ដែលធ្លាប់កម្មសិទ្ធរបស់លោក Fernando Hierro។ ប៉ុន្តែទល់នឹងពេលនេះប្រមាណជាជិត៣សប្ដាហ៍ទៅហើយ មិនទាន់មានកីឡាករ Real ណាម្នាក់សុំយកអាវលេខ៤នេះទេ ចាប់តាំងពី Ramos ចេញពីក្លឹប។ ក៏មិនខុសគ្នាដែរនៅក្នុងជម្រើសជាតិអេស្ប៉ាញ។ Ramos បានពាក់អាវលេខ១៥ក្នុងជម្រើសជាតិ ប៉ុន្តែក្នុងព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅ មិនមានកីឡាករណាហ៊ានយកលេខនេះឡើយ។ ហេតុផល កីឡាករអេស្ប៉ាញទាំងអស់ចង់បង្ហាញការគោរពទៅកាន់ Ramos ដែលជាប្រធានក្រុមបានជួយអេស្ប៉ាញលេងជម្រុះបានឡើងមកលេងជុំផ្ដាច់ព្រ័ត្រ មុនពេលមិនត្រូវកោះហៅចូលលេងក្នុងកម្មវិធី Euro។ បកទៅនិយាយក្នុងក្លឹប Real Madrid កីឡាករចំណូលថ្មីម្នាក់ខ្សែការពារ David Alaba អាចជាបេក្ខភាពមួយរូបស្នងតំណែងលេខ៤ ប៉ុន្តែពេលនេះមិនទាន់ច្បាស់ថាគេចង់យកលេខនេះឬអត់ទេ៕
19 Jul 2021
123 views
Football News
អបអរសាទរ Arsenal ទិញកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានហើយ
ក្លិប Brighton ត្រូវបានគេរាយការណ៍ថា បានយល់ព្រមក្នុងការលក់ខ្សែការពារ Ben White ទៅកាន់ Arsenal ក្នុងតម្លៃ៥០លានផោន ហើយ ការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ គឺ លោក Mikel Arteta ពិតជាចង់បានខ្សែការពារកណ្តាលថ្មីម្នាក់មែនទែន បន្ទាប់ពីការប្រកាសចាកចេញរបស់ David Luiz ហើយ គោលដៅទីមួយដែលលោកចង់បានបំផុត គឺ កីឡាករសញ្ជាតិអង់គ្លេស White ដែលទើបតែបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ EURO។ បើយោងទៅតាមរបាយការណ៍ពីប្រទេសអងគ្លេស បានចុះផ្សាយថា Brighton បានយល់ព្រមទទួលសំណើ Arsenal ហើយ រូបគេនឹងត្រូវធ្វើការតេស្តសុខភាពជាមុនសិន មុនពេលការដោះដូរក្នុងតម្លៃខ្លួន៥០លានផោនទទួលបានជោគជ័យដែលត្រូវបានគេរំពឹងថានឹងបញ្ចប់នាចាប់សប្តាហ៍ក្រោយ៕
18 Jul 2021
147 views
Football News
ចង់លក់តែគ្មានអ្នកទិញ! Real Madrid នឹងឲ្យកីឡាកររូបនេះស្នាក់នៅតែតែមួយឆ្នាំទៀតទេ
ក្លិប Real Madrid គ្រោងនឹងរក្សាទុកខ្សែប្រយុទ្ធ Gareth Bale តែមួយឆ្នាំទៀតប៉ុណ្ណោះបន្ទាប់ពីគ្មានក្លិបណាមួយទាក់ទងចង់ទិញយកគេនោះឡើយ។ ប្រធានក្រុមជម្រើសជាតិវែលល៍រូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លិបដូច្នេះ Real Madrid នឹងត្រូវបង្ខំចិត្តឲ្យ Bale ដោយគេនឹងត្រូវលេងក្រោមការដឹកនាំរបស់ លោកគ្រូបង្វឹក Carlo Ancelotti។ Bale ទើបតែបញ្ចប់ការខ្ចីជើងពីក្លិប Tottenham Hotspur មួយរដូវកាលមកហើយ។ យ៉ាងណាមិញ ទម្រង់លេងរបស់ Bale នៅព្រឹត្តិការណ៍ Euro 2020 គឺមើលទៅល្អគួរឲ្យកត់សម្គាល់ដោយបានដឹកនាំវែលល៍ឡើងមកកាន់វគ្គ១៦ក្រុម និងបានឈ្នះពានតារាឆ្នើមប្រចាំការប្រកួតទល់នឹង តួកគី ទៀតផងប៉ុន្តែគេមិនដឹងថាលោកគ្រូ Ancelotti នឹងដាក់ឲ្យគេចូលលេងជម្រើស១១នាក់ដំបូងដែរឬអត់។ Gareth Bale រកបាន១១គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២០ប្រកួតឲ្យ Tottenham Hotspur នៅរដូវកាលមុន៕
18 Jul 2021
163 views
Football News
Cristiano Ronaldo ប្រាប់ទៅម្ចាស់ក្លឹប Juventus ថាគាត់ស្នាក់នៅបន្ត
ខ្សែប្រយុទ្ធ Cristiano Ronaldo បានជូនដំណឹងដល់អ្នកគ្រប់គ្រងក្លឹបថាគាត់នឹងមិនចាកចេញពីទីផ្សារដោះដូរកីឡាករនេះទេគាត់នឹងបន្តលេងឱ្យក្លឹបអ៊ីតាលី។ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះនឹងចូលរួមប្រកួតជាមួយក្លឹបសេះបង្កង់ Juventus នៅថ្ងៃទី ២៥ ខែកក្កដា។ អ្វីដែលពិសេសជាងនេះទៅទៀតទាំង Ronaldo និង Juventus មិនបានទទួលការផ្ទេរជាផ្លូវការនោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូល Serie A រដូវកាលមុនដោយរកបាន ២៩ គ្រាប់។ គាត់ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Euro 2020 ផងដែរដោយមាន ៥ គ្រាប់ នឹងបញ្ជូនឲ្យមិត្តរួមក្រុម ១ ។
17 Jul 2021
126 views
Football News
Kieran Trippier មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅ Man United
ខ្សែការពារ Kieran Trippier របស់ Atletico អាចបន្តអាជីពរបស់គាត់នៅ Manchester United ។ ប្រភពពីកាសែតអង់គ្លេស Evening News បានដកស្រង់សំដីរបស់ប្រភពពត៌មាន Manchester Evening News បានអោយដឹងថាកីឡាករអង់គ្លេសរូបនេះចង់ផ្លាស់ទៅកាន់ក្លឹប Manchester ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងមុនចប់រដូវកាលដោះដូរកីឡាករនារដូវក្តៅ។ Trippier បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរជាមួយ United មុនពេល Euro ២០២០ ចាប់ផ្តើម។ កុងត្រារបស់ Kieran Trippier ជាមួយ Atletico នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយខាងក្រុម Atletico Madrid អាចនឹងលក់រូបគេដើម្បីរកលុយបន្ថែម។ ក្រុមបិសាចក្រហម Manchester United កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier។ វាត្រូវបានគេចង្អុលបង្ហាញថាខ្សែការពាររូបនេះមិនមានបំណងធ្វើជាអ្នកជំនួសទេតែគាត់ចង់ជំនួស Aaron Wan-Bissaka ក្នុងការចាប់ផ្តើម ។ បុគ្គលិករបស់ Man United មិនពេញចិត្តនឹងការចូលរួមចំណែករបស់ Wan-Bissaka ក្នុងការវាយប្រហារកាលពីរដូវកាលមុន។ Trippier
17 Jul 2021
216 views
Football News
Juventus មិនព្រមលក់ Chiesa ក្នុងតម្លៃ៨៥លានផោនទៅឱ្យ Chelsea ទេ
ក្រុមបាល់ទាត់ Juventus បានច្រានចោលសំណើររបស់ក្លឹប Chelsea ដើម្បីទិញយកខ្សែប្រយុទ្ធ Federico Chiesa ក្នុងតម្លៃខ្លួន៨៥លានផោនទៅហើយ។ Federico Chiesa លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ ក្រោយពីរកគ្រាប់បាល់បានជាបន្ដបន្ទាប់ឱ្យអ៊ីតាលី ជាពិសេសល្បឿននៃការប្រយុទ្ធរបស់គេតែម្ដង។ ក្រោយពីចប់ Euro ភ្លាម ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាករវ័យ២៣ឆ្នាំនេះ ដោយក្នុងនោះ Chelsea ទៅមុនគេ ដោយផ្ដល់តម្លៃខ្លួន៨៥លានផោនដើម្បីទិញផ្ដាច់កុងត្រាពីក្រុម Juventus ។ យ៉ាងណាមិញ តម្លៃនេះត្រូវបានខាងក្រុមសេះបង្កង់មិនព្រមនោះទេ។ ខណៈដែលកីឡាករ Chiesa នេះ ក៏ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងនៅឡើយដែរ។ រូបគេទើបតែផ្លាស់មកលេងនៅ Juventus កាលពីរដូវកាលមុន ក្រោមលក្ខខណ្ឌខ្ចីជើងទីក្រុម Florentina មក២ឆ្នាំ ជាមួយកិច្ចសន្យាទិញយកដាច់ក្រោយផុតខ្ចីជើងផងដែរក្នុងតម្លៃខ្លួន៣៤លានផោន។ ក្រៅពី Chelsea ហើយ ក្រុម Bayern Munich ក៏បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធខាងលើដែរ ប៉ុន្តែលោក Julian Nagelsmann ដែលជាអ្នកចាត់ការក្រុម ដឹងច្បាស់ថាតម្លៃខ្លួនរបស់គេមិនថោកនោះទេ។ ដូច្នេះ Bayern Munich ដែលកម្រទិញកីឡាករថ្លៃនោះ
15 Jul 2021
241 views
Football News
ក្នុង Euro 2020 គ្មានក្រុមណាបង្កកំហុសច្រើនជាង ក្រុមជម្រើសជាតិនេះទេ
ព្រឹត្តិការណ៍ Euro 2020 ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយក្រុមជម្រើសជាតិអ៊ីតាលី ជាអ្នកលើកពាន ក្រោយបំបាក់ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងវគ្គបាល់ប៉េណាល់ទីកាត់សេចក្ដី។ ទន្ទឹមនឹងជើងឯកនៃពាននេះដែរ ក្រុមជម្រើសជាតិដែលមានរហស្សនាមថា Azzurri ក៏ជាក្រុមដែលបង្កកំហុសច្រើនជាងគេនៅក្នុងការប្រកួតផងដែរ។ អ៊ីតាលីលេងប្រកួតសរុបនៅ Euro ក្នុងឆ្នាំ២០២១នេះចំនួន ៧ប្រកួត ហើយសរុបប្រកួតទាំងអស់នៅព្រឹត្តិការណ៍នេះ អ៊ីតាលីបង្កកំហុសចំនួន ៩៣ដងឯណោះ។ ទោះជាបង្កកំហុសច្រើនជាងគេមែន ក៏កីឡាករនៅក្នុងក្រុមនេះ មិនទទួលបានកាតក្រហមទេ។ ក្រុមជម្រើសជាតិអង់គ្លេស ដែលលេងប្រកួតស្មើនឹងអ៊ីតាលីដែរ បង្កកំហុសសរុប ៧១ដង ប៉ុន្តែនៅជាប់ចំណាត់ថ្នាក់លេខ ៤ ទេ។ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ២ ខាងបង្កកំហុសនៅព្រឹត្តិការណ៍នេះគឺ ក្រុមជម្រើសជាតិដាណឺម៉ាក ដែលធ្វើខុស ៧៥ដង ខណៈលេខ ៣ បានទៅលើ អេស្ប៉ាញ ដែលបង្កកំហុស ៧២ដង៕
15 Jul 2021
151 views
Football News
UEFA ចោទប្រកាន់ ៤ចំណុចទៅ FA រឿងអ្នកគាំទ្រគ្មានសណ្ដាប់ធ្នាប់នៅ Euro
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់សហព័ន្ធបាល់ទាត់អង់គ្លេស FA លើបញ្ហា៤ចំណុច ដែលបានកើតឡើងអំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro ២០២០ នៅកីឡដ្ឋាន Wembley។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបបានសម្រេចចិត្តចោទប្រកាន់ទៅលើ FA បន្ទាប់ពីហេតុការណ៍មួយចំនួនកើតឡើងមុននិងអំឡុងពេលជំនួបប្រកួតរវាងអង់គ្លេសនិងអ៊ីតាលី។ ការចោទប្រកាន់ទាំង៤ចំណុចនោះរួមមាន៖ ការរត់ចូលទីលានរបស់អ្នកគាំទ្រ ការគប់របស់ផ្សេងចូលទីលានដោយអ្នកគាំទ្រ ការស្រែករំខានរបស់អ្នកគាំទ្រពេលគោរពភ្លេងជាតិអ៊ីតាលី និងការសម្រុកចូលកីឡដ្ឋាន។ ការចោទប្រកាន់នេះគឺ៣ថ្ងៃបន្ទាប់ពី FA ត្រូវបានពិន័យជាទឹកប្រាក់២៥ ៦៣០ផោនដោយសារបញ្ហាអ្នកគាំទ្របានបាញ់ភ្លើង Laser ទៅកាន់កីឡាកររបស់ដាណឺម៉ាកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយរឿងពីរផ្សេងទៀតគឺការស្រែករំខានអំឡុងពេលគោរពភ្លេងជាតិដាណឺម៉ាក និងបាញ់កាំជ្រួច៕
14 Jul 2021
155 views
Football News
មកដឹងរឿងហួសចិត្ត Donnarumma មិនរត់អបអរនឹងគេ ក្រោយចាប់បាល់ Saka បាន
អ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ ពេលដែលចាប់បាល់ប៉េណាល់ទីចុងក្រោយរបស់ Bukayo Sakaបានសម្រេចក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro។ ជំនួបរវាងអង់គ្លេសនិងអ៊ីតាលីបានឈានដល់ទាត់ប៉េណាល់ទីកាត់សេចក្ដី ក្រោយលេង១២០នាទីស្មើគ្នា ១-១។ ជារឿងអស្ចារ្យអ្នកចាំទី Donnarumma អាចចាប់បាល់របស់អង់គ្លេសបានដល់ទៅ២បាល់ សម្រាប់ការទាត់៥ជើង ជួយអ៊ីតាលីឈ្នះ ៣-២។ រឿងដែលគេចាប់អារម្មណ៍ ពេលដែល Donnarumma ចាប់បាល់ប៉េណាល់ទីចុងក្រោយរបស់ Saka បានសម្រេច គេមិនបានរត់អបអរដូចកីឡាករអ៊ីតាលីដ៏ទៃឡើយ។ មូលហេតុគេច្រឡំស្មានតែអ៊ីតាលីត្រូវទាត់មួយគ្រាប់ទៀតដើម្បីលើកពាន ទើបដើរចេញធ្វើមុខធម្មតា។ អ្នកចាំទី Gianluigi Donnarumma បច្ចុប្បន្នមានវ័យទើបតែ២២ឆ្នាំប៉ុណ្ណោះ។ រដូវកាលថ្មីខាងមុខគេនឹងបង្ហាញវត្តមានជាមួយក្រុមអ្នកមាន PSG ដោយទទួលបានប្រាក់ឈ្នួល១២លានអឺរ៉ូក្នុងមួយឆ្នាំ ក្រោយអស់កុងត្រាជាមួយ AC Milan៕
14 Jul 2021
191 views
Football News
លេងល្អនៅ Euro ពេលនេះ Renato Sanches ត្រូវ Barcelona ចាប់អារម្មណ៍
ក្លឹប Barcelona កំពុងសម្លឹងមើលការផ្ទេរតារារបស់ក្លឹប Lille គឺ Renato Sanches បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ Euro ២០២០ ជាមួយព័រទុយហ្គាល់។ ក្រៅពី Barcelona ក្លឹបហង្សក្រហម Liverpool ក៏ជាក្រុមមួយចង់បាន Sacnhes វ័យ២៣ឆ្នាំដូចគ្នា។ Sacnhes បានធ្វើឲ្យខ្លួនឯងល្អប្រសើរឡើងវិញក្នុងអាជីពពេលមកលេងនៅ Lille ក្រោយចាកចេញពី Bayern Munich កាលពីឆ្នាំ២០១៩ និងខ្ចីជើងមួយរយៈនៅ Swansea City។ គេជាកីឡាករដ៏សំខាន់ជួយ Lille ឈ្នះពាន Ligue 1 យ៉ាងភ្ញាក់ផ្អើលកាលពីរដូវកាលមុន និងបង្ហាញការលេងល្អនៅព្រឹត្តិការណ៍ Euro ឆ្នាំនេះ។ សម្រាប់ Lille ក៏មានចិត្តចង់លក់ Sacnhes ចេញដែរដើម្បីទទួលបានចំណូលខ្លះមកវិញ។ Liverpool ជាក្រុមដែលចង់បាន Sacnhes ដូចគ្នា ដើម្បីយកមកបំពេញនៅតំបន់បម្រើកណ្ដាល ក្រោយពេល Georginio Wijnaldum បានផ្លាស់ទៅលេងនៅ Paris Saint-Germain៕
14 Jul 2021
171 views