Tag: Adrien Rabiot
Other News
Juventus នឹងទទួលបានខ្សែបម្រើ Adrien Rabiot ពី PSG ដោយមិនអស់លុយមួយសេន
នៅត្រឹមរយៈពេល៤៨ម៉ោងទៀតប៉ុណ្ណោះ Juventus នឹងសម្រេចការផ្ទេរដោយមិនបាច់ចំណាយប្រាក់មួយសេនដើម្បីទទួលបានខ្សែបម្រើ Adrien Rabiot ពីក្រុម Paris St-Germain។ កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិបារាំង វ័យ ២៤ ឆ្នាំជាមួយក្លិបយក្សបារាំងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ដូច្នេះ Rabiot អាចសម្រេចទៅចូលរួមជាមួយក្លិបណាក៏បានដោយគ្មានតម្លៃផ្ទេរ។ ក្រុមរហស្សនាមសេះបង្កង់ ដែលមានអ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ជាបេក្ខភាពនាំមុខគេក្នុងការចរចាយក Rabiot ទៅរួមក្រុមរដូវកាលក្រោយ។ ក្នុងរយៈពេលចុងក្រោយ Rabiot គឺមិនស្ថិតក្រោមជម្រើសរបស់អ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ឡើយសូម្បីតែជាកីឡាករបម្រុង ទើបធ្វើឲ្យរូបគេសម្រេចមិនបន្តកិច្ចសន្យាថ្មីបន្ថែម។ ដោយសារមិនសូវបានបង្ហាញខ្លួនឲ្យក្រុមនេះហើយ ដែលជាមូលហេតុធ្វើឲ្យ Rabiot មិនជាប់ក្នុងបញ្ជីឈ្មោះបឋមសម្រាប់ក្រុមជ្រើសជាតិបារាំងទៅកាន់ការប្រកួត World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ នៅថ្ងៃទី៣០ ខែមិថុនា ម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Serie A បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ Rabiot ដែលបានធ្វើដំណើរទៅកាន់ក្លិបរបស់ពួកគេ។ ប្រសិនបើការចរចាបានជោគជ័យ មានន័យថា Rabiot នឹងក្លាយជាកីឡាករផ្ទេរដោយគ្នានតម្លៃខ្លួនទីពីររបស់
01 Jul 2019
266 views