Tag: Benfica
Football News
Klopp ថា Liverpool ត្រូវធ្វើបែបនេះ ក្រោយអស់ពី Mane
លោក Jorgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងថ្ងៃនេះថា បន្ទាប់ពីខ្សែប្រយុទ្ធ Sadio Mane ចាកចេញទៅកាន់ Bayern Munich ក្រុមរបស់លោកត្រូវតែខិតខំសហការគ្នាជាធ្លុងមួយសារជាថ្មីនឹងកីឡាករដែលកំពុងមានវត្តមានស្រាប់នៅក្លឹបលោក។ លោក Klopp បាននិយាយថា៖” ពិតប្រាកដណាស់ យើងមានការផ្លាស់ប្ដូរតិចតួចនៅក្នុងក្រុមបន្ទាប់ពីយើងបានបាត់ Mane ចេញទៅដែលជាកីឡាករម្នាក់ស្ថិតក្នុងជម្រើសដំបូងជានិច្ចនៅក្នុងក្លឹបយើងអស់រយៈពេល៦ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្ដីរឿងក្នុងបាល់ទាត់តែអញ្ចឹងឯង។ យើងមិនអាចនៅជាមួយក្រុមតែមួយជារៀងរហូតបានទេ “។ លោកបន្តថា៖” និយាយទៅយើងត្រូវផ្លាស់ប្ដូរមួយចំនួន ព្រោះពេល Mane មកប្រាប់យើងថាចង់ទៅធ្វើនូវការប្រកួតប្រជែងបទពិសោធន៍ថ្មីព្រោះតែកន្លងមកនេះនៅ Liverpool គឺគ្រប់គ្រាន់សម្រាប់គេហើយនោះ អញ្ចឹងពួកយើងក៏យល់ព្រម ហើយក៏ត្រូវធ្វើតាមហ្នឹងផងដែរ។ ដូច្នេះយើងក៏ត្រូវការពេលគ្រប់គ្រាន់សម្រាប់រៀបចំធ្វើរឿងហ្នឹងផងដែរ ហើយយើងក៏បានធ្វើវាដូចដែលមើលឃើញអញ្ចឹង។ ហើយឥឡូវនេះអ្វីដែលចាំបាច់របស់យើង គឺត្រូវតែខិតខំសហការគ្នាជាធ្លុងមួយសារជាថ្មីនឹងកីឡាករដែលកំពុងមានវត្តមានស្រាប់នៅក្លឹបយើងនេះ។ រឿងនេះជារឿងធម្មតាទៅហើយដែលយើងត្រូវធ្វើជាប្រចាំ “។ ក្រោយ Mane ចេញទៅ Bayern ខាង Liverpool ក៏បាននាំយក Darwin Nunez ពី Benfica ដើម្បីជំនួសផងដែរ៕
01 Aug 2022
23 views