Tag: Kylian Mbappe
Football News
Benzema បាននិយាយថាការបានលេងទល់នឹងខ្សែប្រយុទ្ធវ័យក្មេង Mbappe គឺពិតជាពិសេស
ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បាននិយាយថា ការដែលបានលេងទល់នឹងខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Kylian Mbappe គឺពិតជាពិសេស ។ ជាការពិតណាស់ Real Madrid នឹងត្រូវធ្វើដំណើរមកកាន់ប្រទេសបារាំង ដើម្បីតទល់នឹង ក្រុម PSG នៅយប់នេះ ដែលជាជំនួបក្របខណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។ ជាមួយគ្នានេះ មុនការប្រកួតមកដល់ ម្ចាស់អាវលេខ៩របស់ Real Madrid កីឡាករ Benzema បានថ្លែងយ៉ាងដូច្នេះថា៖ “វាជាការប្រកួតដ៏ធំមួយ ហើយការលេងទល់នឹង Kylian គឺពិសេស ព្រោះយើងលេងក្នុងក្រុមជម្រើសជាតិជាមួយគ្នា។ ដូចដែលអ្នកបានដឹងហើយថាគាត់អាចមក Madrid នៅថ្ងៃណាមួយ ប៉ុន្តែឥឡូវនេះយើងទាំងពីរនៅទីនេះដើម្បីឈ្នះការប្រកួត”៕
16 Feb 2022
67 views
Football News
Perez តបនឹងចចាមអារ៉ាមដែលថា Varane នឹងចាកចេញ ខណៈ Real ចង់បាន Mbappe និង Haaland
លោក Florentino Perez ប្រធានក្លឹប Real Madrid បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា ខ្សែការពារ Raphael Varane នឹងចាកចេញទៅកាន់ក្លឹប Manchester United ខណៈក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland សម្រាប់រដូវកាលខាងមុខ។ បើតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ ។ Perez បានឆ្លើយតបថា៖” ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងលើ Varane ទេ។ គេកំពុងនៅប្រកួត Euro នៅឡើយហ្នឹង យើងនឹងនិយាយជាមួយគេនៅពេលគេត្រលប់មកវិញ។ មកទល់នឹងពេលនេះយើងមិនទាន់ឃើញក្លឹបណាមួយមកទាក់ទងយើងចង់បាន Varane ផងហ្នឹង។ តែខ្ញុំចង់និយាយទៅថា បើគេចង់ទៅៗ ក៏ទៅៗ តែបើគេចង់នៅបន្តជាមួយយើងក៏នៅចុះ “។ ចំពោះរឿង Mbappe និង Haaland វិញលោកបាននិយាយថា៖” Mbappe? គេមិនមែនជាកីឡាករ Real Madrid ផងហ្នឹងអញ្ចឹងខ្ញុំមិនអាចនិយាយបានទេ។ តែខ្ញុំដឹងថាអ្នកគាំទ្រខ្ញុំចង់បានអី។ អញ្ចឹងយើងកំពុងតែពង្រឹងក្រុមយើងហើយ។ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំច្បាស់ណាស់ថា
26 Jun 2021
206 views