Tag: Leicester
Football News
ក្លឹប Leicester City បន្តកុងត្រាឲ្យ កីឡាករ Kiernan Dewsbury-Hall រយៈពេល៥ឆ្នាំ
ក្លឹប Leicester City បានធ្វើការបន្តកុងត្រាថ្មីជាមួយ ខ្សែបម្រើវ័យ២៣ឆ្នាំរបស់ខ្លួនគឺ កីឡាករ Kiernan Dewsbury-Hall រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលថ្មីឆ្នាំ២០២២/២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ Dewsbury-Hall ជាកីឡាករដែល Leicester បានធ្វើការបណ្ដុះបណ្ដាលតាំងពីក្រុមថ្នាល និងដំឡើងមកលេងក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៩/២០។ មកទល់នឹងពេលនេះ កីឡាករនេះចូលលេងឲ្យក្លឹបបាន ៤៦ប្រកួតហើយ និងស៊ុតចូល៣គ្រាប់។ ក្រោយទទួលបានកុងត្រាថ្មីនេះ ខ្សែបម្រើ Dewsbury-Hall បានសម្ដែងការអរគុណជាខ្លាំងដល់ក្លឹបដែលមើលឃើញពីសមត្ថភាពរបស់គេ៕
12 Jul 2022
42 views