Tag: Manchester United
Football News
ខ្សែប្រយុទ្ធ Marcus Rashford រអ៊ូចង់ចាកចេញពីក្លឹប Man United
ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានរាយការណ៍ថា ខ្លួនកំពុងរអ៊ូដាក់មិត្តរួមក្រុមថាចង់ ចាកចេញពីក្លិប។ ជាការពិតណាស់ Rashford កំពុងតែជួបឧបសគ្គច្រើន ហើយពិបាករកពេលបង្ហាញខ្លួនលើទីលាន ក្រោមការដឹកនាំ របស់លោក Ralf Rangnick។ លើសពីនេះផងដែរ Rashford ត្រូវបានជ្រុះចេញពីបញ្ចីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសទៀត ជាហេតុធ្វើឲ្យគេហាក់ដូចជាមានសម្ពាធខ្លាំង។ បើយោងទៅតាម Football Insider បានចុះផ្សាយថា Rashford បានសម្រេចចិត្តដើរប្រាប់មិត្តរួមក្រុមខ្លួន ថាខ្លួនសម្រេចចិត្តដើរចេញពី Old Trafford ហើយ ដោយខ្លួនចង់ចេញទៅរកការប្រកួតប្រជែងថ្មី ដើម្បីឲ្យអាជីពរបស់ខ្លួនមានជីវិតឡើងវិញ៕
28 Mar 2022
46 views
Football News
ក្លិប Real Madrid បញ្ចុះបញ្ចូលឲ្យ Haaland បន្តស្នាក់នៅ Dortmund មួយរដូវកាលទៀតសិន
ក្លិប Real Madrid ត្រូវបានរាយការណ៍ថា ពួកគេកំពុងបញ្ចុះបញ្ចូលឲ្យ Erling Haaland ស្នាក់នៅ Borussia Dortmund មួយរដូវកាលទៀតសិន សឹមគិតគូរឿងផ្លាស់មកទឹកដីថ្មី នៅរដូវកាលក្រោយ។ ជាការពិតណាស់ Haaland ទំនងជាមិនបន្តស្នាក់នៅជាមួយក្លិប Borussia Dortmund ទៀតទេ នៅរដូវក្តៅខាងមុខនេះ។ លើសពីនេះទៅទៀត មានក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេផងដែរ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City និង Chelsea ជាដើម។ គួរបញ្ចាក់ផងដែរថា តម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។ បើយោងទៅតាមសារកាសែត SER Deportivos បានចុះផ្សាយថា ដោយក្លិប Real Madrid មានគម្រោងចង់បាន Mbappe មុនក្នុងរដូវកាលនេះ ហើយពួកគេមិនចង់ចាយលុយច្រើនពេក។ ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តចង់ឲ្យ Haaland បន្តស្នាក់នៅ Dortmund
26 Feb 2022
50 views