Tag: Mane
Football News
Sadio Mane អាចនឹងចូលរួមជាមួយក្លឹប Bayern Munich ក្នុងតម្លៃ ៣៥លានផោន
ខ្សែបម្រើប្រយុទ្ធ Sadio Mane ត្រូវបានរាយការណ៍យល់ព្រមកុងត្រារយៈពេល៣ឆ្នាំជាមួយជើងឯករបស់អាល្លឺម៉ង់ Bayern Munich។ Mane តារារបស់ Liverpool បានប្រកាសចង់ចាកចេញពីកីឡដ្ឋាន Anfield បន្ទាប់ពីចំណាយពេល៦ឆ្នាំជាមួយក្លឹប។ កីឡាករសញ្ជាតិសេណេហ្គាល់ក៏បានបង្ហាញជំហរថា ទីក្រុង Munich ជាគោលដៅដែលគេចង់ទៅ បន្ទាប់ពីបាននិយាយផ្ទាល់ជាមួយអ្នកចាត់ការរបស់ Bayern លោក Julian Nagelsmann។ យ៉ាងណាក្ដី ក្លឹបទាំងពីរ Liverpool និង Bayern មិនទាន់កំណត់តម្លៃខ្លួនរបស់កីឡាករវ័យ៣០នៅឡើយទេ។ អ្នកតំណាងរបស់ក្លឹបទាំងពីរបានបើកការចរចាគ្នាកាលពីដើមសប្ដាហ៍។ ក្រៅពី Bayernក្លឹបយក្សពីរនៅអឺរ៉ុបដូចជា Barcelona និង Paris Saint-Germain ក៏បានបង្ហាញការចាប់អារម្មណ៍លើ Mane ផងដែរ។ តែបើតាម Daily Mail ឲ្យដឹងថា ហង្សក្រហមចង់បានតម្លៃខ្លួនរបស់ Mane យ៉ាងតិចណាស់៣៥លានផោន ប្រសិនក្លឹបណាចង់បាន។ Mane បានដើរតួយ៉ាងសំខាន់ក្នុងក្លឹប Liverpool ដោយបានជួយក្រុមឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ និងឡើងផ្ដាច់ព្រ័ត្រ UCL ៣ដង
02 Jun 2022
40 views