Tag: Mbappe
Football News
ល្បីថា Mbappe រំពឹង Real នឹងចូលសួរនាំទិញយកខ្លួនពី PSG ក្នុងពេលឆាប់ៗ
ខ្សែប្រយុទ្ធបារាំង Kylian Mbappe រំពឹងថាក្លឹប Real Madrid ចូលសួរនាំទិញយករូបគេពីក្លឹប Paris Saint Germain នៅរយៈពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ។ សារព័ត៌មានជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះថា Mbappe មិនព្រមបន្តកុងត្រាថ្មីជាមួយ PSG ឡើយ ព្រមទាំងបាននិយាយទៅកាន់ក្លឹបនេះថាគេចង់ចាក ដោយគេចង់ទៅលេងឲ្យក្លឹបណាផ្សេង ដែលគេចង់ទៅដោយគ្រប់គ្នាសុទ្ធតែស្គាល់ច្បាស់ថាជាក្លឹប Real Madrid នេះតែម្ដង។ យ៉ាងណាក្ដីខាង Real ក៏មានបំណងចង់បានខ្សែប្រយុទ្ធរូបនេះដែរ ប៉ុន្តែវិបត្តិកូវីដ-១៩នៅតែបន្តធ្វើឲ្យក្លឹបនេះមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញយក ដោយសារ PSG ទាមទារលុយជាង ១៧៧លានដុល្លារឯណោះទើបព្រមលក់ Mbappe ទៅឲ្យក្លឹបរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា Mbappe បានមកលេងឲ្យក្លឹប PSG តាំងពីឆ្នាំ២០១៧មក ដោយចូលរួមលេងបាន ១៧១ប្រកួត និងរកគ្រាប់បាល់បាន ១៣២គ្រាន់ ខណៈនឹងចប់កុងត្រាទៅវិញនៅឆ្នាំ២០២២ខាងមុខ៕
17 Jul 2021
126 views