Tag: Real Madrid
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real Madrid
លោក Carlo Ancelotti បាននិយាយទៅកាន់ Amazon Prime នៅក្នុងថ្ងៃនេះថា លោកនឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid នៅថ្ងៃខាងមុខ។ លោក Ancelotti បាននិយាយថា៖” បន្ទាប់ចប់ពី Real Madrid នេះទៅ ប្រហែលជាខ្ញុំឈប់ដឹកនាំក្លឹប។ តែយ៉ាងណាបើក្លឹបនេះចង់ឲ្យខ្ញុំដឹក ១០ឆ្នាំទៀត ខ្ញុំនឹងខំបន្ត១០ឆ្នាំទៀត “។ លោកបានបន្តថា៖” និយាយទៅខ្ញុំចង់ឈប់សម្រាកកម្សាន្តជាមួយចៅខ្ញុំ ប្រពន្ធខ្ញុំម្ដង។ ព្រោះខ្ញុំនៅសល់កិច្ចការច្រើនណាស់ ដែលខ្ញុំចង់ធ្វើជាមួយពួកគាត់។ ណាមួយខ្ញុំមិនដែលបានសូវទៅណាផង ដូចអូស្ត្រាលី និងប្រេស៊ីលកន្លែង Rio de Janeiro ខ្ញុំអត់ដែលទាន់បានទៅទេ។ មួយទៀតខ្ញុំក៏ទៅជួបបងប្អូនស្រីខ្ញុំញឹកញាប់ផងដែរ។ អញ្ចឹងថ្ងៃដែលខ្ញុំឈប់ពីការងារនេះ គឺខ្ញុំចង់ធ្វើរឿងទាំងនេះ “។ លោកក៏បានបន្ថែមផងដែរថា ក្រោយឈប់ពីអ្នកដឹកនាំក្លឹប លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិម្ដង ជាពិសេសគឺដឹកនាំសម្រាប់ប្រកួត World Cup 2026 ដោយលោកក៏ចាប់អារម្មណ៍ទៅដឹកនាំក្រុមជម្រើសជាតិកាណាដាផងដែរ ប្រសិនជាគេត្រូវការ។ សូមរំលឹកផងដែរថា Ancelotti នឹងអស់កុងត្រានឹង Real នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងអាជីពជាអ្នកដឹកនាំក្លឹបរបស់លោក
04 May 2022
22 views
Football News
គ្រួសារ Mbappe ទៅជួបពិភាក្សាកុងត្រានឹងថ្នាក់ដឹកនាំ Real Madrid នៅសប្ដាហ៍ក្រោយ
គ្រួសារខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មាន Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា នឹងធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនៅសប្ដាហ៍ក្រោយ ដើម្បីជួបថ្នាក់ដឹកនាំក្លឹប Real Madrid ដើម្បីទៅស្ដាប់ និងពិភាក្សាកុងត្រាសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ នៅក្នុងពេលនេះ Mbappe មិនទាន់សម្រេចពីអនាគតរបស់ខ្លួនជាផ្លូវការនៅឡើយទេ ខណៈគេនឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ យ៉ាងណាប្រភពជាច្រើននៅតែថា ការផ្លាស់ទៅ Real ជាអាទិភាពដែលខ្សែប្រយុទ្ធរូបនេះចង់បាន។ បើតាម Marca ដដែលនេះបានឲ្យដឹង ម្ដាយរបស់ Mbappe មួយរយៈពេលនេះគឺបានជួបពិភាក្សាជាមួយនឹងប្រធាន PSG ញឹកញាប់ ដោយខាង PSG នៅតែបង្ហាញចង់បន្តកុងត្រាថ្មីជាមួយ Mbappe ។ ប្រភពដដែលបានឲ្យដឹងថា ម្ដាយខ្សែប្រយុទ្ធរូបនេះនឹងទៅជួបជាមួយថ្នាក់ដឹកនាំទាំង Real បន្ទាប់មកជួបនឹង PSG នៅក្នុងសប្ដាហ៍ក្រោយ ដើម្បីឲ្យ Mbappe គិតគូរពីជម្រើស និងសម្រេចចិត្តជាចុងក្រោយតែម្ដង៕
23 Apr 2022
40 views
Football News
អ្នកគាំទ្រជាង៩ម៉ឺននាក់ ចូលទស្សនាក្រុមនារី Barca លត់ Real ៥-២
ជំនួបនៅ Women Champions League រវាងក្រុម FC Barcelona នារី និងក្រុម Real Madrid នារី ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមានអ្នកគាំទ្រច្រើនណាស់ចូលទស្សនាដល់ទៅជាង៩ម៉ឺននាក់ឯណោះ។ ជំនួបនេះដែរ ក្រុមនារី Barcelona បានយកឈ្នះលើក្រុមនារី Real Madrid ៥-២ ហើយបើគិតជើងទី១ទៀត គឺក្រុមអ្នកមានបុណ្យយកឈ្នះក្នុងលទ្ធផល ៨-៣ ឯណោះ។ អ្វីដែលគេកាន់តែកត់សម្គាល់ថែមទៀតនោះ គឺការប្រកួតនេះដែរមានអ្នកគាំទ្របំបែកកំណត់ត្រាតែម្ដងទៅជាង៩ម៉ឺននាក់ឯណោះចូលទស្សនានៅកីឡដ្ឋាន Camp Nou ។ ដោយទិដ្ឋភាពនេះខកខានឃើញជាច្រើនឆ្នាំមកហើយ។ រំលឹកថាក្រុម Barcelona នេះ ជាក្រុមនារីដែលខ្លាំងណាស់នាពេលបច្ចុប្បន្ន។ ស្របពេលក្រុម Real Madrid វិញ ហាក់នៅកម្រិតក្រោមឆ្ងាយបន្ដិច ព្រោះពួកគេទើបតែបង្កើតក្រុមនារីនេះឡើងប៉ុណ្ណោះ។ ដោយឡែកកំណត់ត្រាអ្នកគាំទ្រវិញ ប្រកួតនេះគឺជាប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតហើយ បើគិតបាល់នារី៕
01 Apr 2022
42 views
Football News
ចង់ចងជើង PSG ត្រៀមធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេលើលោក
ក្លឹបអ្នកមាន Paris Saint-Germain បានដាក់សំណើមួយលើកុងត្រារបស់ Kylian Mbappe គឺនឹងធ្វើឲ្យគេក្លាយជាកីឡាករបាល់ទាត់មានថ្លៃពលកម្មខ្ពស់ជាងគេលើលោក។ កីឡាករវ័យ២៣ឆ្នាំនៅសល់កុងត្រាតែរយៈពេល៤ខែទៀតប៉ុណ្ណោះជាមួយ PSG ហើយបច្ចុប្បន្នគេកំពុងមានសិទ្ធិចរចាជាមួយក្លឹបផ្សេងៗនៅតំបន់អឺរ៉ុប លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ ខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅរបស់ក្លឹប Real Madrid ដែលធ្លាប់បានដាក់សំណើទិញលើកីឡាករសញ្ជាតិបារាំង២ដងរួចទៅកាលកាលពីរដូវក្ដៅមុន។ យ៉ាងណាមិញ សំណើទាំងពីរលើករបស់ Real Madrid ត្រូវបានបដិសេធពីម្ចាស់ក្លឹប PSG។ យោងតាម Independent ក្លឹបយក្សក្នុង Ligue 1 បានត្រៀមរួចរាល់នឹងធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងពិភពលោក។ ពួកគេបានដាក់សំណើលើកុងត្រាថ្មី ដោយកីឡាអាចទទួលបានថ្លៃនឿយហត់ក្បែរ១លានផោនក្នុងមួយសប្ដាហ៍។ ការធ្វើបែបនេះដោយសារតែ PSG ចង់បិទផ្លូវកុំឲ្យ Real Madrid អាចចរចាជាមួយ Mbappe បាន៕
19 Feb 2022
89 views
Football News
ខ្សែបម្រើ Paul Pogba ចង់ចេញពី Man Utd ទៅក្លឹបនៅអេស្ប៉ាញ
ខ្សែបម្រើ Paul Pogba ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ចង់ចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹប Real Madrid ។ នេះបើយោងតាមការលើកឡើងរបស់សារព័ត៌មាន Daily Star ដែលចុះផ្សាយលើ Marca ។ បើតាមប្រភពខាងលើ Pogba នៅមានកុងត្រាជាមួយ Man Utd កន្លះឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែគេមិនចង់បន្តកុងត្រាទេ ដោយចង់ចេញទៅកាន់ Real នៅរដូវកាលក្ដៅខាងមុខក្នុងលក្ខណៈគ្មានតម្លៃខ្លួនតែម្ដង (Free Transfer) ។ តាមប្រភពដដែលនេះ Man Utd ក៏បានព្រមបែបនេះផងដែរ។ យ៉ាងណាទោះជិតអស់កុងត្រាជាមួយក្រុមនេះ និងមិនចង់បន្តជាមួយទៀតក្ដី តែលោក Rangnick ធ្លាប់និយាយថ្មីៗនេះរួចមកហើយ ដោយក្រោយជារបួសឆាប់ៗនេះ គេនឹងដាក់ឲ្យចូលរហូត ដល់ចប់កុងត្រា។ Pogba មកលេងឲ្យ Man Utd តាំងពីឆ្នាំ២០១៦ ដោយធ្លាប់ចូលបាន ២១២ប្រកួត និងរកគ្រាប់បាល់បាន ៣៨គ្រាប់៕
22 Jan 2022
105 views
Football News
Hakimi ៖“ Real Madrid ជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះ”
ខ្សែការពារសញ្ជាតិម៉ារុក Achraf Hakimi របស់ Inter បាននិយាយអំពីការចាកចេញរបស់គាត់ពី Real Madrid ទៅកាន់ក្លឹប Milan កាលពីរដូវក្តៅមុន ។ Hakimi បានប្រាប់ As ថា“ Real គឺជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះប៉ុន្តែក្លិបបានសំរេចលក់ខ្ញុំ” ។ ខ្ញុំមិនចូលចិត្តទេនៅពេលដែលមានគេនិយាយថាខ្ញុំខ្លាចការប្រកួតប្រជែងសម្រាប់កន្លែងមួយនៅក្នុងក្រុម ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ ។ ខ្ញុំមិនដឹងថាតើវាជាការសម្រេចចិត្តរបស់ Zidane ឬក៏ក្លិបនោះទេ ។ ដោយសារស្ថានការណ៍ទើបជម្រុញឲ្យខ្ញុំត្រូវចាកចេញ ។
03 May 2021
254 views
Other News
Sergio Ramos បញ្ជាក់ពីហេតុផលសុំអាជ្ញាកណ្ដាល 5 នាទី វាជារឿងអស់សំណើតមួយ
Real Madrid បានបន្តទម្រង់ថ្មីដ៏ល្អរបស់ពួកគេក្នុងក្របខ័ណ្ឌ La Liga និង Champions League កាលពីថ្ងៃសៅរ៍
12 Mar 2018
711 views
Other News
Cristiano Ronaldo គឺជាបុរសម្នាក់ដែលព្យាករណ៍ថានឹងមានឱកាសឈ្នះពាននេះ
កីឡាករ Cristiano Ronaldo បានផ្តល់ឱ្យក្រុមរបស់ខ្លួននូវការនាំមុខដោយបន្ថែមក្បាលដ៏គួរឱ្យកត់សម្គាល់
08 Mar 2018
908 views
Other News
James៖ ការចាកចេញពី Real Madrid គឺសោកស្តាយណាស់ព្រោះខ្ញុំមិនបានបំពេញក្តីសុបិន្តរបស់ខ្ញុំ
James Rodriguez និយាយថាការចាកចេញរបស់ខ្ញុំគឺក្រៀមក្រំណាស់ ហើយវាពិបាកណាស់ព្រោះ Real Madrid គឺជាក្លឹបក្នុងក្ដីសុបិនរបស់ខ្ញុំ
19 Jan 2018
397 views