Tag: Zinedine Zidane
Other News
Gareth Bale ចង់ចាកចេញពី Real នៅរដូវក្តៅនេះ បន្ទាប់ពីគេត្រូវដកចេញពីការប្រកួត UCL
កីឡាករ Gareth Bale ចង់ចាកចេញពីក្លឹប Real Madrid បន្ទាប់ពីខកចិត្តដែលមិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតនៅក្របខណ្ឌ CL។ តាមកាសែតអេស្ប៉ាញ AS អះអាងថា Bale ឆ្អែតចិត្តហើយចង់ចាកចេញនៅរដូវក្តៅនេះ។ ខ្សែបម្រើស្លាបវ័យ៣០ឆ្នាំរូបនេះមិនសប្បាយចិត្តបន្ទាប់ពីត្រូវបានដកចេញពីក្រុមជម្រើសសម្រាប់ការប្រកួតនៅក្របខណ្ឌ CL កាលពីសប្តាហ៍មុន។ Bale មិនត្រូវបានបញ្ចូលក្នុងក្រុមជម្រើសរបស់ Real Madrid សម្រាប់ការប្រកួតទេ ប៉ុន្តែគេនៅតែត្រូវការកីឡាករសញ្ជាតិវ៉េលរូបនេះក្នុងការប្រកួត។ Bale ដែលមានទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក Zinedine Zidance មិនត្រូវបានរាប់បញ្ចូលក្នុងការប្រកួតប្រចាំសប្តាហ៍ បើទោះបីជាអាចលេងបានក៏ដោយ។ វាមិនមែនជាលើកដំបូងទេ ដែល Bale មិនពេញចិត្តនឹងច្បាប់ទម្លាប់របស់ក្លឹប Real Madrid ហើយ Bale បានចាកចេញពីទីលាននៅនាទី៧៨ នៅពេលក្រុម Real Madrid ចាញ់ក្រុម Real Sociedad កាលពីខែមករានៅដើមឆ្នាំនេះ។ Bale មានឱកាសតិចតួច ដើម្បីបង្ហាញសមត្ថភាពជាមួយក្រុម Real Madrid នៅរដូវកាលនេះ បើទោះបីជាក្លឹប Real មានបញ្ហារបួសច្រើនក៏ដោយ៕
08 Oct 2019
285 views
Other News
គម្រោងនៃការចាកចេញទៅកាន់ប្រទេសចិនរបស់ Gareth Bale ត្រូវបានបរាជ័យ
គម្រោងចាកចេញរបស់ Gareth Bale ទៅកាន់ក្លឹបក្នុងប្រទេសចិន ត្រូវបានបរាជ័យ បន្ទាប់ពី Real Madrid បានលុបចោលកិច្ចព្រមព្រៀងជាមួយក្លឹបនៅប្រទេសចិននោះ
29 Jul 2019
467 views