Tag: UEFA
Football News
UEFA អាចនឹងគិតគូរប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ចេញពីរុស្ស៊ី
UEFA ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាចនឹងគិតគូរពិចារណាប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ចេញពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។ នៅក្នុងថ្ងៃនេះ UEFA ផ្ទាល់បានចេញសេចក្ដីប្រកាសថា នៅខណៈនេះមិនមានផែនការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅឡើយទេ តែស្ថាប័ននេះនឹងបន្តតាមដានឃ្លាំមើលស្ថានការណ៍វិបត្តិតានតឹងរវាងប្រទេសទាំងពីរនេះទៀត។ យ៉ាងណាការសម្រេចរបស់ UEFA នេះត្រូវបានមតិស្ថាប័នពីបណ្ដាប្រទេសផ្សេងៗដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតខាងលើចេញភ្លាម ដោយនៅក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីកីឡារបស់ប្រទេសអង់គ្លេស ក៏ទទូចឲ្យប្ដូរកន្លែងប្រកួតចេញពីប្រទេសរុស្ស៊ីនេះភ្លាមៗផងដែរ។ ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែននៅតែកើនឡើង ក៏ដូចជាការដាក់សម្ពាធពីមហាជនតូចធំពីប្រទេសជាច្រើន UEFA អាចនឹងពិចារណាក្នុងការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនេះ។ សូមរំលឹកផងដែរថា ការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅប្រទេសព័រទុយហ្គាល់ ២ឆ្នាំជាប់គ្នាហើយគឺឆ្នាំ២០២០ និង២០២១ ដោយសារតែប្រទេសនេះមានលក្ខណៈងាយស្រួលដល់ UEFA រៀបចំការប្រកួតនេះក្នុងកំឡុងពេលកូវីដ-១៩នេះ៕
23 Feb 2022
111 views
Football News
មេ UEFA អត់ខ្វល់ទេប្រសិនបើ Real Madrid Barcelona និង Juventus ចាកចេញពី UCL
លោក Aleksander Ceferin ប្រធាន UEFA បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ដែលត្រៀមចុះនៅ Der Spiegel ចុងសប្ដាហ៍ថា លោកមិនខ្វាយខ្វល់ទេប្រសិនបើក្លឹប Real Madrid ក្លឹប Barcelona និង Juventus ចាកចេញពីការប្រកួត UEFA Champions League នៅក្នុងរដូវកាលនេះ។ លោក Cerferin បាននិយាយថា៖” ខ្ញុំមិនខ្វល់ទេប្រសិនបើពួកគេចាកចេញ (ក្លឹប Real Madrid ក្លឹប Barcelona និង Juventus)។ វាពិតជាគួរឲ្យអស់សំណើចណាស់ ដែលពួកគេចង់បង្កើតការប្រកួតថ្មី ខណៈពេលដែលពួកគេនៅចង់លេង UCL ក្នុងរដូវកាលនេះ “។ លោកបានបន្តថា៖” ច្បាស់ណាស់ក្លឹបទាំងបីហ្នឹងគឺមានមេដឹកនាំអសមត្ថភាព។ ពួកគេទាំងនោះ( លោក Florentino Perez លោក Joan Laporta និងលោក Andrea Agnelli) តែងព្យាយាមសម្លាប់វិស័យបាល់ទាត់នេះរហូតមក “។ សូមរំលឹកផងដែរថា UEFA តែងតែយាយី
11 Sep 2021
262 views
Football News
UEFA ចោទប្រកាន់ ៤ចំណុចទៅ FA រឿងអ្នកគាំទ្រគ្មានសណ្ដាប់ធ្នាប់នៅ Euro
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានចោទប្រកាន់សហព័ន្ធបាល់ទាត់អង់គ្លេស FA លើបញ្ហា៤ចំណុច ដែលបានកើតឡើងអំឡុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro ២០២០ នៅកីឡដ្ឋាន Wembley។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបបានសម្រេចចិត្តចោទប្រកាន់ទៅលើ FA បន្ទាប់ពីហេតុការណ៍មួយចំនួនកើតឡើងមុននិងអំឡុងពេលជំនួបប្រកួតរវាងអង់គ្លេសនិងអ៊ីតាលី។ ការចោទប្រកាន់ទាំង៤ចំណុចនោះរួមមាន៖ ការរត់ចូលទីលានរបស់អ្នកគាំទ្រ ការគប់របស់ផ្សេងចូលទីលានដោយអ្នកគាំទ្រ ការស្រែករំខានរបស់អ្នកគាំទ្រពេលគោរពភ្លេងជាតិអ៊ីតាលី និងការសម្រុកចូលកីឡដ្ឋាន។ ការចោទប្រកាន់នេះគឺ៣ថ្ងៃបន្ទាប់ពី FA ត្រូវបានពិន័យជាទឹកប្រាក់២៥ ៦៣០ផោនដោយសារបញ្ហាអ្នកគាំទ្របានបាញ់ភ្លើង Laser ទៅកាន់កីឡាកររបស់ដាណឺម៉ាកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយរឿងពីរផ្សេងទៀតគឺការស្រែករំខានអំឡុងពេលគោរពភ្លេងជាតិដាណឺម៉ាក និងបាញ់កាំជ្រួច៕
14 Jul 2021
185 views
Football News
UEFA បើកការស៊ើបអង្កេតលើ Fan អង់គ្លេសដែលបានបាញ់ Laser ដាក់ភ្នែក Schmeichel ក្នុងពេលប៉េណាល់ទី
UEFA បានបើកការស៊ើបអង្កេតទាក់ទិននឹងករណីអ្នកគាំទ្រអង់គ្លេស ដែលបានធ្វើការបាញ់ Laser ដាក់ភ្នែកអ្នកចាំទី Kasper Schmeichel នៅខណៈពេលត្រៀមចាប់បាល់ប៉េណាល់ទី ក្នុងប្រកួត Euro 2020 រវាងអងគ្លេស និងដាណឺម៉ាកនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Sky Sports ។ នៅក្នុងខណៈពេល Schmeichel ត្រៀមចាប់បាល់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅក្នុងពេលប៉េណាល់ទីខាងលើនេះ ក៏ស្រាប់តែអ្នកគាំទ្ររបស់អង់គ្លេសបានបាញ់ Laser ពណ៌បៃតង រហូតដល់មានអ្នកថតបាន ហើយក៏ត្រូវសារព័ត៌មានជាច្រើនចុះផ្សាយព្រោងព្រាតពីអំពើមិនគប្បីនេះ រហូតធ្វើឲ្យ UEFA បើកការស៊ើបអង្កេត។ ទោះជាមានការរំខានពីសំណាក់អ្នកគាំទ្រអង់គ្លេសបែបនេះក្ដីក៏ Schmeichel នៅតែអាចចាប់បាល់ប៉េណាល់ទីនេះបាន តែជាអកុសល Kane រត់ទៅបន្ថែមរហូតដល់ចូល ដែលជាលទ្ធផលធ្វើឲ្យអង់គ្លេសឈ្នះក្នុងលទ្ធផល ២-១។ គួរបញ្ជាក់ផងដែរខាង UEFA មិនត្រឹមតែស៊ើបអង្កេតស្វែងរកអ្នកគាំទ្រអង់គ្លេសដែលបានបាញ់ Laser ដាក់ភ្នែកអ្នកចាំទីខាងលើនោះទេ ដោយខាងស្ថាប័ននេះក៏បើកការស្វែងរកអ្នកគាំទ្រអង់គ្លេសដទៃទៀត ដែលបានរំខាននៅក្នុងពេលគោរពភ្លេងជាតិ និងបាញ់កាំជ្រួចលេងនៅក្នុងប្រកួតខាងលើនេះ៕
08 Jul 2021
167 views
Football News
Eriksen និងក្រុមពេទ្យដែលជួយគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាវគ្គផ្ដាច់ព្រ័ត្រ Euro
ខ្សែបម្រើដាណឺម៉ាក និងក្លឹប Inter Milan កីឡាករ Christian Eriksen ព្រមទាំងក្រុមគ្រូពេទ្យចំនួន ៦នាក់ ដែលជួយរូបគេពេលដួលសន្លប់ ត្រូវបានអញ្ជើញមកទស្សនាប្រកួតព្រឹត្តិការណ៍ UEFA Euro ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ នាឯកីឡដ្ឋាន Wembly ប្រទេសអង់គ្លេស។ សារព័ត៌មានដាណឺម៉ាក Fagbladet បានចុះផ្សាយថា ក្រុមគ្រូពេទ្យដែលជួយ Eriksen បានបញ្ជាក់ថា ពួកគេនឹងចូលរួមប្រកួតវគ្គ Final នៃ Euro។ ខណៈ Eriksen និងមិត្តស្រីរបស់គេ នៅមិនទាន់ច្បាស់ថា នឹងចូលរួម ឬ យ៉ាងណានោះទេ នេះបើតាមអ្នកនាំពាក្យរបស់ UEFA ប្រាប់សារព័ត៌មានបារាំង AFP។ Eriksen បានដួលសន្លប់ពេលប្រកួតរវាងដាណឺម៉ាក និងហ្វាំងឡង់ក្នុងប្រកួតបើកឆាក Euro កាលពីខែមិថុនាកន្លងទៅ។ ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានសង្គ្រោះភ្លាមៗពីសំណាក់ក្រុមគ្រូពេទ្យក្រុមជម្រើសជាតិដាណឺម៉ាក។ កីឡាកររូបនេះត្រូវបានរកឃើញថាមានបញ្ហាបេះដូង។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro 2020 វិញ នៅពេលនេះគេរកឃើញថា អ៊ីតាលីបានកក់កៅអីរួចស្រេចហើយ
07 Jul 2021
202 views
Football News
ជាង ៤០ឆ្នាំហើយនៅ Euro មិនទាន់មានកីឡាករណារកបានច្រើនជាង ៩គ្រាប់ក្នុងមួយព្រឹត្តិការណ៍ឡើយ
ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេនោះគឺ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដោយកីឡាកររូបនេះរកបាន ១២គ្រាប់ ដោយលេងក្នុង Euro ៥សម័យកាលគឺ នៅឆ្នាំ២០០៤ ២០០៨ ២០១២ ២០១៦ និងព្រឹត្តិការណ៍ក្នុងឆ្នាំ២០២១នេះ។ យ៉ាងណាមិញ ធ្លាប់មានកីឡាករមួយរូបលេង Euro តែម្ដងទេ តែរកបាន ៩គ្រាប់ក្នុងព្រឹត្តិការណ៍នោះ។ កីឡាកររូបនោះគឺ អតីតខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Michel Platini។ អតីតកីឡាករក្លឹប Juventus រូបនេះលេងព្រឹត្តិការណ៍ Euro តែម្ដងគត់កាលពីឆ្នាំ១៩៨៤ ដែលជាឆ្នាំបារាំងលើកពាន Euro ជាលើកដំបូង។ ក្រោយចូលនិវត្តន៍ពីបាល់ទាត់ បុរសជនជាតិបារាំងរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹក និងធ្វើអ្នករដ្ឋបាលផ្នែកបាល់ទាត់រហូតបានធ្វើជា ប្រធានស្ថាប័ន UEFA កាលពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។ ជាអកុសល លោកត្រូវបានពិន័យមិនឲ្យជាប់ពាក់ព័ន្ធបាល់ទាត់រយៈពេល ៨ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ក្រោមបទល្មើសក្រមសីលធម៌ ដោយទាក់ទិននឹងការទទួលប្រាក់មិនត្រឹមត្រូវកាលពីឆ្នាំ២០១១៕
24 Jun 2021
175 views
Football News
ឈប់ធ្វើទៅ! UEFA ព្រមានកីឡាករធ្វើតាម Ronaldo នឹងត្រូវពិន័យហើយ
UEFA បានប្រាប់ទៅកីឡាករលេងនៅព្រឹត្តិការណ៍ Euro 2020 ទាំងអស់ថា ពួកគេនឹងត្រូវពិន័យហើយប្រសិនបើធ្វើតាម Cristiano Ronaldo យករបស់របររបស់ Sponsor ចេញពីតុ។ កាលពីថ្ងៃចន្ទកន្លងទៅ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកដប Coca-cola ចេញពីតុសន្នីសីទកាសែត និងយកទឹកមកជំនួសវិញ។ ការធ្វើបែបនេះ បានធ្វើឱ្យក្រុមហ៊ុនភេសជ្ជៈមួយនេះខាតប្រាក់ដល់ទៅ៤ពាន់លានដុល្លារឯណោះ។ ខណៈដែលកីឡាករដទៃទៀតដូចជា Pogba ជាដើមនោះ ក៏បានធ្វើតាមផងដែរ។ ដោយសារតែមើលឃើញថាមានកីឡាករច្រើនកំពុងយកគំរូតាម ទើបពេលនេះ UEFA បានប្រកាសហើយប្រសិនបើកីឡាករណានៅតែបន្ដសកម្មភាពបែបនេះទៀត នោះពួកគេប្រឈមនឹងការពិន័យហើយ៕
18 Jun 2021
239 views
Football News
ព្រមានចុះឡើង! ពេលនេះ UEFA ហៅ Real , Barca និង juventus លេង UCL ដដែល
ក្របខណ្ឌ UEFA បានចេញលិខិតកោះហៅក្រុម Real Madrid , Barcelona និង Juventus ឱ្យចូលលេងពានរង្វាន់ UEFA Champions League វិញហើយ។ UEFA បានផ្ញើលិខិតទៅក្រុមទាំងអស់ដែលត្រូវចូលលេងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ ដោយក្នុងនោះក្រុម Real Madrid , Barcelona និង Juventus ក៏ទទួលបានផងដែរ។ នេះមានន័យថា ពួកគេមិនត្រូវរងពិន័យអ្វីពីក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះទេ។ រំលឹកថាក្លឹបទាំង៣ខាងលើគឺជាអ្នកផ្ដើមគំនិតបង្កើតពានរង្វាន់ European Super League ឡើង ដោយមានក្លឹបដល់១២បានចូលរួម។ តែក្រោយពីមានសម្ពាធពីខាង UEFA និង FIFA មក ពានរង្វាន់មួយនោះត្រូវបានរំសាយចោលវិញ តែក្លឹបទាំង៣នៅតែរំលឹកពីពាននេះជានិច្ច។ រហូតមានការប្ដឹងគ្នា ហើយថែមទាំង UEFA ព្រមានក្លឹបទាំង៣ខាងលើ មិនឱ្យពាន UCL ថែមទៀត បើនៅតែបន្ដរំលឹក។ តែចុងក្រោយនេះ ស្រាប់តែខាង UEFA បានផ្ញើលិខិតហៅក្លឹប
16 Jun 2021
294 views
Football News
ត្រូវតែនិយាយបានធូរទ្រូង! ទីបំផុត Mbappe ចេញមុខប្រាប់ពីរឿងអន់ចិត្តនឹង Giroud
Kylian Mbappe បានទម្លាយឲ្យដឹងថា គេពិតជាកើតអារម្មណ៍មិនល្អក្នុងចិត្ត ដោយសារតែសម្ដីរិះគន់របស់ Olivier Giroud ដែលថា មិត្តរួមក្រុមបារាំងមិនសូវបោះបាល់ឲ្យគេលេង។ Giroud បាននិយាយបន្ទាប់ពីបារាំងបានយកឈ្នះប៊ុលហ្គារីក្នុងការប្រកួតមិត្តភាពថា គេមិនទទួលបានបាល់ទេ ទោះរត់ចូលក្នុងតំបន់គ្រោះថ្នាក់ក៏ដោយ។ សម្ដីនេះត្រូវបានគេដឹងថាចង់សំដៅទៅកាន់ Mbappe។ តារារបស់ PSG កីឡាករ Mbappe បានលើកឡើងថា គេនឹងពេញចិត្ត ប្រសិនបើ Giroud និយាយបែបនេះមកកាន់គេតែ២នាក់ ជាជាងនិយាយចំហទៅកាន់សារព័ត៌មាន។ សម្ដីរបស់ Giroud ពិតជាប៉ះពាល់ដល់អារម្មណ៍របស់ Mbappe មែន។ ថ្មីៗនេះ Mbappe បានចេញមកបកស្រាយអំពីបញ្ហានេះហើយដើម្បីឲ្យធូរចិត្ត។ “ខ្ញុំបាននិយាយជាមួយ Giroud។ គ្រប់គ្នាដឹងថារឿងដែលកើតឡើង។ វាពិតណាស់ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដោយពាក្យនោះ។ ប៉ុន្តែពួកយើងមិនចាត់ទុកវាជារឿងធំឡើយ ព្រោះពួកយើងនៅទីនេះតំណាងឲ្យបារាំង”៕
14 Jun 2021
251 views
Football News
BREAKING NEWS: UEFA ដាក់ចេញវិន័យចំពោះ Barcelona, Real Madrid និង Juventus
UEFA បានប្រកាសនៅថ្ងៃអង្គារនេះថាខ្លួននឹងចាត់វិធានការវិន័យប្រឆាំងនឹងក្លឹបធំ ៗ ចំនួន ៣ របស់អឺរ៉ុបទាក់ទងនឹងគំរោងបង្កើត Super League ។ UEFA បានផ្តួចផ្តើមនីតិវិធីដាក់វិន័យប្រឆាំងនឹងក្រុមយក្សនូវអឺរ៉ុបគឺ Barcelona, Real Madrid និង Juventus សម្រាប់ការចុះចូលរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Super League ។ ការសម្រេចចិត្តរបស់គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបអាចបណ្តាលឱ្យមានការពិន័យយ៉ាងធ្ងន់ធ្ងរដល់ក្រុមនៅលីកអេស្ប៉ាញគឺ Barcelona នឹង Real Madrid ក៏ដូចជាក្រុមមកពីអ៊ីតាលី Juventus ដែលមានទម្ងន់ធ្ងន់ផងដែរ។ UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បន្ទាប់ពីការស៊ើបអង្កេតធ្វើឡើងដោយក្រមសីលធម៌និងអ្នកត្រួតពិនិត្យវិន័យរបស់ UEFA ទាក់ទងនឹងគម្រោងដែលគេហៅថា“ Super League” នោះនីតិវិធីនៃការដាក់វិន័យត្រូវបានគេបើកបង្ហាញចំពោះក្រុម Real Madrid CF, FC Barcelona និង Juventus FC ពីបទរំលោភសក្តានុពល ក្របខ័ណ្ឌច្បាប់របស់ UEFA ។
26 May 2021
237 views
Football News
ប្រធាន UEFA ស្នើឱ្យដក Real Madrid, Barca និង Juve ចេញពីក្របខ័ណ្ឌ Champions League រយៈពេល ២ ឆ្នាំ
ប្រធាន UEFA លោក Aleksander Ceferin ចង់ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លិប Real Madrid, Barcelona និង Juventus ដែលមិនបានដកខ្លួនចេញពី European Super League ។ យោងទៅតាមសេចក្ដីរាយការណ៍ Cope បានឲ្យដឹងថាបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី ២៩ ខែឧសភាប្រធានសហព័ន្ធ UEFA គឺលោក Aleksander Ceferin នឹងស្នើសុំដកក្លិប Real Madrid, Barcelona និង Juventus ចេញពីការប្រកួតពានរង្វាន់អឺរ៉ុប UCL រយៈពេល ២ ឆ្នាំ ។ ប្រធានក្លិប Real Madrid លោក Florentino Perez ដែលជាអ្នកគាំទ្រសំខាន់នៃ Super League រំពឹងថា UEFA នឹងធ្វើការពិភាក្សាជាមួយក្លឹបស្ថាបនិក ។ ប្រសិនបើរឿងនោះមិនកើតឡើងទេម្ចាស់ក្លិប Real
08 May 2021
229 views
Football News
Real Madrid និង Juventus អាចនឹងត្រូវបានកាត់ចេញពីក្របខ័ណ្ឌ UEFA Champions League ១រដូវកាល
UEFA កំពុងជជែកវែកញែកថាតើការដាក់ទណ្ឌកម្មអ្វីដែល Real Madrid និង Juventus គួរប្រឈមមុខចំពោះការចូលរួមរបស់ពួកគេក្នុងការបង្កើត Super League របស់អឺរ៉ុប។ ក្លិប Real Madrid មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ស្តីពីការដកខ្លួនរបស់ពួកគេនៅឡើយទេខណៈដែលក្រុម Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេជឿជាក់លើភាពខ្លាំងផ្នែកកីឡានិងពាណិជ្ជកម្មនៃគម្រោងនេះប៉ុន្តែបានសារភាពថាមានឱកាសតិចតួចណាស់ដែលវានឹងកើតឡើងនៅដំណាក់កាលនេះ។ ដូចបានសរសេរថា UEFA អាចនឹងព្យួរក្លិបទាំង ២ ពីការប្រកួតអឺរ៉ុបនារដូវកាលក្រោយ។ នោះគឺជាការពិន័យអតិបរមាដែល Real Madrid និង Juventus អាចប្រឈម។ មតិនានាត្រូវបានបែងចែកដោយអ្នកខ្លះជំរុញឱ្យមានការពិន័យជាអតិបរមាខណៈដែលអ្នកផ្សេងទៀតចង់អោយ UEFA ប្រកាន់ជំហរទន់ភ្លន់ជាងនេះ។ UEFA ត្រូវបានគេកត់សម្គាល់ថា មិនអាចបញ្ឈប់ Real Madrid ពីការប្រកួតប្រជែងនាពេលបច្ចុប្បន្នដោយសារតែកាតព្វកិច្ចរបស់ពួកគេចំពោះអ្នកឧបត្ថម្ភនិងអ្នកផ្សាយ។
23 Apr 2021
330 views
Football News
លោក Perez៖“ UEFA នឹងមិនហាមឃាត់កីឡាករពីក្រុមជម្រើសជាតិឡើយកុំបារម្ភអី
លោក Perez៖“ UEFA នឹងមិនហាមឃាត់កីឡាករពីក្រុមជម្រើសជាតិឡើយកុំបារម្ភអី។ ខ្ញុំប្រាកដថាអ្នកចូលរួមក្នុងក្របខ័ណ្ឌ Super League នឹងមិនត្រូវបានរាប់បញ្ចូលក្នុងក្របខ័ណ្ឌ Champions League និងលីករបស់ពួកគេឡើយ។ ប្រធានក្លឹបអធិរាជស Real Madrid និងជាប្រធានក្លឹប Super League អឺរ៉ុបលោក Florentino Perez មានជំនឿថាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងក្លឹបនិងកីឡាករដែលនឹងលេងក្នុងការប្រកួតថ្មីគឺមិនអាចទៅរួចទេ។ “ Real Madrid, Manchester City, Chelsea ក៏ដូចជាអ្នកចូលរួម Super League ផ្សេងទៀតនឹងមិនត្រូវបានដកចេញពីក្របខ័ណ្ឌ Champions League ឬលីគជាតិឡើយ។ ១០០ ភាគរយ។ ខ្ញុំប្រាកដ។ វាមិនអាចទៅរួចទេ” ។ “ តើ UEFA និយាយថាពួកគេនឹងហាមឃាត់កីឡាករពីការលេងអោយក្រុមជម្រើសជាតិទេ? កុំបារម្ភវានឹងមិនកើតឡើងទេ។ កីឡាករបាល់ទាត់នឹងមិនត្រូវបានហាមឃាត់មិនឱ្យលេងសម្រាប់ក្រុមជម្រើសជាតិឡើយប្រសិនបើពួកគេលេងឱ្យក្លិបរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Super League ។ “ តើ UEFA និយាយថាពួកគេនឹងហាមឃាត់កីឡាករពីការលេងអោយក្រុមជម្រើសជាតិទេ? កុំបារម្ភវានឹងមិនកើតឡើងទេ។ កីឡាករបាល់ទាត់នឹងមិនត្រូវបានហាមឃាត់មិនឱ្យលេងសម្រាប់ក្រុមជម្រើសជាតិឡើយប្រសិនបើពួកគេលេងឱ្យក្លិបរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Super
21 Apr 2021
219 views
Football News
UEFA បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថែមផ្នែកហិរញ្ញវត្ថុសម្រាប់ក្របខ័ណ្ឌ Champions League
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា UEFA កំពុងចរចាជាមួយក្រុមវិនិយោគដើម្បីផ្តល់ថវិកាដល់ក្របខ័ណ្ឌ Champions League ជាមួយនឹងផែនការផ្តល់ថវិកាចំនួន ៦ ពាន់លានផោន។ គ្រោងការណ៍នេះត្រូវបានបង្ហាញបន្ទាប់ពី Super League ត្រូវបានប្រកាសនៅថ្ងៃអាទិត្យដោយក្លិបអ៊ឺរ៉ុបកំពូល ៗ ចំនួន ១២ ។ ក្លឹបនិងកីឡាករដែលចូលរួមប្រកួតប្រជែងត្រូវបានគេព្រមានថាពួកគេនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាដទៃទៀត។ សម្រាប់ក្លិបដែលចូលរួមជាមួយក្របខ័ណ្ឌ Super League នឹងត្រូវកាត់ចេញពីលីកក្នុងប្រទេសរបស់ខ្លួន នឹងសម្រាប់កីឡាករវិញ ត្រូវបានហាម មិនអោយលេងអោយជម្រើសជាតិរបស់ខ្លួនជារៀងរហូត ។ របាយការណ៍នេះបាននិយាយថា “UEFA កំពុងពិភាក្សាជាមួយក្រុមហ៊ុន Centricus Asset Management លើកញ្ចប់ផ្នែកហិរញ្ញវត្ថុចំនួន ៦ ពាន់លានអឺរ៉ូ (៧,២ ពាន់លានដុល្លារ) ដើម្បីកែទម្រង់ការប្រកួតបាល់ទាត់ដ៏លេចធ្លោរបស់ខ្លួននិងបញ្ឈប់ផែនការបង្កើត Super League ដែលបំបែកថ្មី” នេះបើយោងតាមពត៍មានដែលបែកធ្លាយអំពីបញ្ហានេះ។
21 Apr 2021
228 views
Football News
European Super League ចាប់កំណើត ធ្វើឱ្យរញ្ជួយពិភពបាល់ទាត់
កាលពីយប់មិញនេះ ក្លឹបយក្សធំៗនៅអឺរ៉ុប បានចាប់ដៃគ្នាបង្កើតពានរង្វាន់ European Super League មួយ ដែលវាហាក់ដូចជាប្រឆាំងជាមួយការប្រកួត UEFA Champions League ដូច្នេះដែរ។ លោក Florentino Perez ប្រធានក្លឹប Real Madrid គឺជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់ខាងលើនេះឡើង ជាមួយក្លឹបដទៃទៀតដូចជា Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham ដែលជាសមាជិក។ ស្របពេលក្លឹបមួយចំនួនទៀតក៏បានចេញមុខអះអាងថានឹងចូលរួមផងដែរ។ ក្របខណ្ឌមួយនេះ បានផ្ញើលិខិតទៅ UEFA និង FIFA ដើម្បីប្រកាសពីការចង់បង្កើតពានរង្វាន់ថ្មីនេះឡើង ជាមួយរូបមន្ដថ្មីផងដែរ។ ដោយតាមគម្រោង រចនាសម្ព័ន្ធនឹងចេញជារូបរាងនៅពេលមេរោគកូវីដ១៩ បានធូរស្បើយនៅអឺរ៉ុប និងអ្នកគាំទ្រអាចចូលទស្សនាការប្រកួតវិញបាន។ ពានរង្វាន់ European Super League
19 Apr 2021
372 views
Football News
ការប្រកួត Euro 2020 គ្រោងនឹងអោយមានអ្នកគាំទ្រចូលទស្សនា
UEFA បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថាការប្រកួតយូរ៉ូ ២០២០ នឹងត្រូវលេងជាមួយអ្នកទស្សនានៅតាមកីឡដ្ឋាននានា ។ ទីក្រុងចំនួន ៨ គឺ St Petersburg, Amsterdam, Baku, Budapest, Bucharest, Glasgow, Copenhagen និង London ដែលត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2020 បានបញ្ជាក់ពីសមត្ថភាពកីឡដ្ឋានថាអាចទទួលអ្នកទស្សនាបានប៉ុន្មានភាគរយ ។ ទីក្រុង St Petersburg និង Baku នឹងបើកពហុកីឡាដ្ឋានរបស់ខ្លួនទទួលអ្នកគាំទ្រចូលទស្សនាចំនួន ៥០% នៃកីឡាដ្ធានរបស់ខ្លួន ។ ទីក្រុង Budapest មានបំណងអនុញ្ញាតឱ្យមានអ្នកចូលទស្សនាបាន ១០០% ប៉ុន្តែត្រូវមានច្បាប់តឹងរឹងក្នុងការចូលទៅកាន់ពហុកីឡដ្ឋាន ។ រីឯទីក្រុង Amsterdam, Bucharest, Glasgow និងទីក្រុង Copenhagen ត្រូវអនុញ្ញាតឱ្យមានអ្នកចូលរួមទស្សនាចាប់ពីចន្លោះពី ២៥% និង ៣៣% ។ ចំនែកទីក្រុងឡុងដ៍ បានបញ្ជាក់ពីកម្រឹតនៃអ្នកគាំទ្រចូលទស្សនាជាអប្បបរមា ២៥% សម្រាប់ការប្រកួតវគ្គចែកពូលទាំង ៣ និងការប្រកួតចុងក្រោយវគ្គ
10 Apr 2021
456 views
Other News
ដោយសារតែមូលហេតុធំ ដែលធ្វើឲ្យ UEFA លែងឱ្យ រុស្ស៊ី និង កូសូវ៉ូ ស្ថិតក្នុងពូលជាមួយគ្នា
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងមិនអនុញ្ញាតឱ្យ រុស្ស៊ី និង កូសូវ៉ូ ប៉ះគ្នាក្នុងពានរង្វាន់ទ្វីបអឺរ៉ុបឡើយ ដោយសារ«ហានិភ័យសន្តិសុខ»
19 Oct 2019
195 views
Uefa Chanpions League News
Uefa យល់ព្រមលើការបញ្ចុះតម្លៃ Away Tickets នៅ Champions League និង Europa League
Uefa បានព្រមព្រៀងសម្របសម្រួលជាមួយក្លឹបកំពូល ៗ នៅអឺរ៉ុបដើម្បីកំណត់តម្លៃសំបុត្រសម្រាប់អ្នកគាំទ្រឆ្ងាយ ៗ នៅ Champions League និង Europa League រដូវកាលនេះ។ អង្គភាពគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុបនិយាយថាការលក់ Away Tickets នឹងត្រូវចំណាយយ៉ាងច្រើនរហូតដល់ ៧០ អឺរ៉ូ (៦៣.៥០ ផោន) នៅក្នុងក្របខ័ណ្ឌ Champions League និង ៤៥ អឺរ៉ូ (៤១ ផោន) នៅក្នុងក្របខ័ណ្ឌ Europa League ។ ការកំណត់តម្លៃថ្មីចាប់ផ្តើមពីការប្រកួតជាក្រុមបើកឆាកនៅខែកញ្ញា។ លោក Aleksander Ceferin ប្រធាន Uefa បានមានប្រសាសន៍ថា“ អ្នកគាំទ្រគឺជាខ្សែជីវិតនៃការប្រកួតនេះ” ។ តាមរយៈការប្រមូលតម្លៃសំបុត្រយើងចង់ធ្វើឱ្យប្រាកដថាអ្នកគាំទ្រនៅឆ្ងាយនៅតែអាចធ្វើដំណើរទៅមើលការប្រកួតនិងអបអរដើម្បីធ្វើឱ្យបរិយាកាសនៅខាងក្នុងកីឡដ្ឋានបាល់ទាត់កាន់តែមានភាពពិសេស។ កាលពីដើមសប្តាហ៍នេះ ការជឿទុកចិត្តរបស់អ្នកគាំទ្រចំពោះក្រុម Arsenal, Chelsea, Tottenham និង Liverpool បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវដល់ Uefa ដើម្បីធ្វើឱ្យសំបុត្រមានតំលៃសមរម្យសម្រាប់អ្នកគាំទ្រឆ្ងាយ៕
31 Aug 2019
508 views