Tag: Aaron Ramsdale
Football News
Salah ជាប់ជាកីឡាករល្អបំផុតប្រចាំខែរបស់ Premier League
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League សម្រាប់ខែតុលា នេះបើយោងតាមគេហទំព័រផ្លូវការរបស់លីកបានចុះផ្សាយ។ ដោយចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងជាបុគ្គលដ៏អស្ចារ្យប្រឆាំងនឹងក្រុម Manchester City នៅកីឡដ្ឋាន Anfield កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4 ដងសម្រាប់ក្រុម Liverpool កាលពីខែមុន។ នេះជាលើកទី 4 ហើយដែលខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះទទួលបានពានរង្វាន់ និងជាលើកដំបូងរបស់គេចាប់តាំងពីខែមីនា 2018 មក។ តារាឆ្នើមសញ្ជាតិអេហ្ស៊ីបរូបនេះបានឈរនៅលើកំពូលតារាងកីឡាករទាំង 8 ដែលរួមមាន Ben Chilwell (Chelsea), Phil Foden (Manchester City), Maxwel Cornet (Burnley), Tino Livramento (Southampton), Aaron Ramsdale (Arsenal), Declan Rice (West Ham United
12 Nov 2021
114 views
Football News
ក្រុមកាំភ្លើងធំ Arsenal នឹងផ្តល់ទឹកប្រាក់ ៣២ លានផោនសម្រាប់អ្នកចាំទីរបស់ក្រុម Sheffield United
ក្រុមរហ័សនាមកាំភ្លើង Arsenal បានចាប់អារម្មណ៍នឹងអ្នកចាំទី Aaron Ramsdale របស់ក្រុម Sheffield United ។ យោងតាមសារព័ត៌មាន The Times បានអោយដឹងថាក្រុមដែលមានមូលដ្ធានក្នុងទីក្រុងឡុងដ៍នេះបានផ្តល់ជូនសំណើរក្នុងទិញយកអ្នកចាំទីវ័យ ២៣ ឆ្នាំរូបនេះចំនូនពីរដងរួចទៅហើយប៉ុន្តែត្រូវបានបដិសេធ។ ក្រុម Sheffield United ចង់បានប្រាក់ ៣២ លានផោនសម្រាប់កីឡាករអង់គ្លេសដែលត្រូវមានឈ្មោះក្នុងក្រុមជម្រើសជាតិសម្រាប់ Euro ឆ្នាំ ២០២០ កន្លងផុតទៅ។ អ្នកចាំទី Aaron Ramsdale បានផ្លាស់ប្តូរក្លិបកាលពីរដូវក្តៅមុនដោយចាកចេញពី Bournemouth ក្នុងតម្លៃ ១៨.៥ លានផោននិងចុះហត្ថលេខាជាមួយក្រុម Sheffield United លើកិច្ចសន្យា ៤ ឆ្នាំ៕
22 Jul 2021
224 views
Football News
ជម្រើសជាតិអង់គ្លេសដកឈ្មោះអ្នកចាំទី Man Utd ចេញពីបញ្ជីកីឡាករ Euro ជំនួសដោយអ្នកចាំទី Sheffield
ក្រុមជម្រើសជាតិអង់គ្លេសបានដកឈ្មោះអ្នកចាំទីក្លឹប Manchester United កីឡាករ Dean Henderson ចេញពីបញ្ជីឈ្មោះកីឡាករអង់គ្លេសសម្រាប់លេងនៅក្នុងក្របខ័ណ្ឌពានជើងឯកទ្វីបអឺរ៉ុប UEFA Euro 2020 ដោយជំនួសវិញដោយអ្នកចាំទីក្លឹប Sheffield United កីឡាករ Aaron Ramsdale។ អ្នកចាំទី Dean Henderson បានរងរបួសចង្កេះ ដែលធ្វើឲ្យគេចូលរួមតិចតួចនៅក្នុងព្រឹត្តិការណ៍ Euro។ កីឡាកររូបនេះនឹងត្រលប់ទៅព្យាបាលនៅក្លឹប Manchester United សម្រាប់ត្រៀមរដូវកាលថ្មី។ យោងតាមច្បាប់របស់ UEFA ក្រុមជម្រើសជាតិទាំងអស់មានសិទ្ធិផ្លាស់ប្ដូរអ្នកចាំទីនៅគ្រប់វគ្គទាំងអស់នៃព្រឹត្តិការណ៍ Euro ប្រសិនបើកីឡាករនោះមានបញ្ហារបួស ឬ បញ្ហាសុខភាពណាមួយ។ Ramsdale ធ្លាប់ចូលលេងឈុតយុវជនរបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ និងអាយុក្រោម១៩ឆ្នាំ។ កីឡាកររូបនេះធ្លាប់ជួយអង់គ្លេសឲ្យឈ្នះពាន Euro U-19 កាលពីឆ្នាំ២០១៧កន្លងទៅ៕
15 Jun 2021
134 views
Football News
ខ្សែបម្រើកណ្តាល Joseph Willock ក្លាយជាកីឡាករលេងល្អប្រចាំខែសម្រាប់ខែឧសភា
ខ្សែបម្រើកណ្តាល Joseph Willock របស់ក្រុមសារិកាព្រៃ Newcastle បានក្លាយជាកីឡាករល្អបំផុតប្រចាំ ខែឧសភាបន្ទាប់ពីបានរកគ្រាប់បាល់បាន ៤ គ្រាប់ក្នុង ៤ ប្រកួត។ កីឡាករ Willock ដែលបានខ្ចីជើងពីក្រុមកាំភ្លើងធំ Arsenal បានផ្តួលអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool ក៏ដូចជាកីឡាករ Christian Benteke, Gareth Bale, Nicolas Pepe, Aaron Ramsdale និង Rodrigo ដើម្បីក្លាយជាកីឡាករល្អបំផុតប្រចាំ Premier League។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយក្លិប Newcastle ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលកាលពីខែកុម្ភៈគឺជាផ្នែកសំខាន់មួយនៃការប្រកួតរបស់ក្រុមសារិកាព្រៃ Newcastle ដើម្បីរក្សាខ្លួនបន្តក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេដោយរកបាន ៧ គ្រាប់ក្នុង ៧ ប្រកួតដើម្បីជំរុញពួកគេចេញពីបាតតារាងទាំង ៣ និងឈរនៅចំណាត់ថ្នាក់លេខ ១២ ។
29 May 2021
280 views