Tag: Abramovich
Football News
Tuchel ថារឿង Abramovich ប្រកាសលក់ Chelsea បានប៉ះពាល់ទម្រង់លេងក្នុង FA Cup
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយថា ការប្រកាសជាផ្លូវការរបស់លោក Roman Abramovich ក្នុងលក់ក្លឹបតោខៀវនេះ បានធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករលោកក្នុងប្រកួតនឹងក្លឹប Luton Town ក្របខ័ណ្ឌ FA Cup លទ្ធផលឈ្នះ ៣ ទល់នឹង ២ យប់មិញនេះ។ លោក Tuchel បានលើកឡើងថា កីឡាករលោកទើបចប់ពីប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រកន្លងទៅនេះ មានការហត់រាងកាយមួយហើយ ដល់ពេលមានព័ត៌មានរឿង Chelsea ត្រូវបានដាក់លក់នេះទៀត បានធ្វើឲ្យកីឡាករលោកពិបាកផ្ទង់ក្នុងការលេងក្នុងប្រកួតនេះណាស់ អញ្ចឹងទម្រង់លេងមានការធ្លាក់ ហើយធ្លាយគ្រាប់បាល់ច្រើន។ យ៉ាងណាអ្នកចាត់ការក្លឹបរូបនេះ នៅតែសរសើរ និងលោកទឹកចិត្តកីឡាកររបស់លោកថាលេងបានល្អ ដោយខិតអស់ពីសមត្ថភាព។ ទាក់ទងនឹងរឿង Abramovich ប្រកាសលក់ក្លឹប Chelsea នេះ លោក Tuchel មិននិយាយបែបណានោះ ដោយថាហួសពីតួនាទីលោកដោយគ្រាន់តែលោកយល់ថា រឿងរ៉ាវនេះជារឿងធំ និងមានការផ្លាស់ប្ដូរធំ ក្នុងក្លឹប តែយ៉ាងណាលោកនឹងធ្វើដែលអាចធ្វើបាន ដោយបន្តផ្ដោតអារម្មណ៍ដឹកនាំក្រុមបាល់ទាត់នេះបន្តទៀត៕
04 Mar 2022
67 views
Football News
ម្ចាស់ក្លិបយក្សនៅ PL មួយនេះបានបើកការប្រជុំបន្ទាន់ដើម្បីពិភាក្សារឿងចុះកុងត្រាយក Messi
ម្ចាស់ក្លិបតោខៀវ Chelsea គឺលោក Roman Abramovich បានស្នើសុំឲ្យថ្នាក់ដឹកនាំរបស់ក្លិបទាំងអស់បើកការប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាពីភាពអាចទៅរួចក្នុងការចុះកុងត្រានាំយកកំពូលខ្សែប្រយុទ្ធ Lionel Messi មកកាន់ទឹកដី Stamford Bridge ។ Barcelona ទើបតែប្រកាសព័ត៌មានគួរឲ្យតក់ស្លុតមួយថា Messi នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិបឡើយដោយសារបញ្ហា ល្មើសនឹងច្បាប់ខាងសហព័ន្ធ La Liga ទើបដំណឹងនេះបានកក្រើកពេញពិភពបាល់ទាត់។ ក្លិបសេដ្ឋីបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមានអាទិភាពខ្ពស់ក្នុងការនាំយកកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះខណៈដែល Manchester City នឹងមិនទិញយក Messi ឡើយព្រោះទើបតែចាយលុយជាង១៤០លានដុល្លារអាមេរិកទិញយក Jack Grealish ពី Aston Villa ។ យ៉ាងណាមិញ យោងតាមសារព័ត៌មាន AS គឺ Chelsea ក៏ចង់បានកីឡាកររូបនេះដែរទើបលោក Abramovich បានកោះហៅថ្នាក់ដឹកនាំទាំងអស់មកប្រជុំបន្ទាន់ស្របពេល PSG កាន់តែកៀកក្នុងការទិញយក Messi ហើយ។ ខណៈនោះដែរ Chelsea ក៏កំពុងជិតនឹងទិញយកខ្សែប្រយុទ្ធ Romelu Lukaku ពី Inter Milan
08 Aug 2021
182 views