Tag: AC Milan
Football News
លោក Jurgen Klopp បញ្ជាក់ថា Divock Origi នឹងចាកចេញពីក្លិបពេលចប់រដូវកាលនេះ
លោក Jurgen Klopp ជាគ្រូបង្វឹករបស់ក្រុម Liverpool បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Divock Origi នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ។ កីឡាករសញ្ជាតិបែលស៊ិករូបនេះនឹងចាកចេញដោយគ្មានតម្លៃខ្លួន ដោយអ្នកកាសែត Fabrizio Romano បង្ហើបថាគោលដៅបន្ទាប់របស់គេគឺក្លិប AC Milan នៅក្របខណ្ឌអ៊ីតាលី Serie A។ លោក Jurgen Klopp បានថ្លែងច្បាស់ៗថា៖ “ខ្ញុំរំពឹងទុកថា Divock នឹងទទួលបានការលាដ៏ពិសេស។ គឺគេជាកីឡាករដ៏សំខាន់បំផុតម្នាក់ តាមដែលខ្ញុំធ្លាប់មាន។ គេធ្វើឲ្យខ្ញុំរីករាយក្នុងការធ្វើការជាមួយ។ វាមិនទាន់ចប់នៅឡើយទេហើយគេសមគួរនឹងទទួលបានគំនិតល្អទាក់ទងនឹងអនាគតរបស់គេ។ គេនឹងជោគជ័យព្រោះគេពូកែ។ ខ្ញុំបានចងចាំរឿងជាច្រើននៅពេលខ្ញុំគិតពី Divock ។ ការស៊ុតបញ្ចូលទី ទាំងលើនិងក្រោមគឺជាវីរបុរសម្នាក់របស់ Liverpool”៕
22 May 2022
1 views
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022
15 views
Football News
Juventus នឹង AC Milan ប្រជែងគ្នាចង់បាន Marco Asensio ពី Real Madrid
ក្លិប Juventus ត្រូវបានរាយការណ៍ថា កំពុងតែជែងគ្នាខ្លាំងជាមួយក្លិប AC Milan ក្នុងការដណ្តើមយក កីឡាករ Marco Asensio ពី Real Madrid ទៅរួមក្រុម។ ជាការពិតណាស់ Asensio ធ្លាប់ត្រូវបានក្លិប Arsenal តាមលួងលោងចិត្តរយៈពេលប៉ុន្មានខែមកហើយ បន្ទាប់ពីគេបានធ្លាក់ទម្រង់លេងខ្លាំងនៅ Real Madrid។ Asensio ត្រូវបានគេរំពឹងថា គេអាចនឹងបញ្ចេញសមត្ថភាពបានល្អជាងនេះ ប្រសិនបើគេអាចផ្លាស់ទៅទ្រនំថ្មីណាមួយ ដែលស័ក្តិសមសម្រាប់គេ។ បើយោងទៅតាមសារកាសែត Fichajes បានចុះផ្សាយឲ្យដឹងថា ក្លិប Juventus កំពុងដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយ Asensio ដោយពួកគេចង់បាន Asensio សម្រាប់មកជំនួសកន្លែងរបស់ Dybala ដែលនឹងត្រូវចាកចេញ នៅពេលចប់រដូវកាលនេះ៕
16 Apr 2022
42 views
Football News
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
ខ្សែប្រយុទ្ធរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham បានសរសើរខ្លាំងៗទៅកាន់ លោក Jose Mourinho ថាលោកជាគ្រូបង្គោលល្អជាងគេនៅលើលោក។ Abraham បាននិយាយថា៖” អ្នកដឹងស្រាប់ហើយពីអត្តចរិតរបៀបរបប លោក Mourinho យ៉ាងម៉េចខ្លះយើងទាំងអស់គ្នាសុទ្ធតែដឹងពីគាត់ហើយ។ និយាយទៅមានមូលហេតុមួយចំនួនដែលធ្វើឲ្យខ្ញុំហៅគាត់ថាជាគ្រូបង្គោលល្អជាងគេនៅលើលោក “។ កីឡាករនេះបន្តថា៖” គាត់នេះហើយចេះប្រើប្រាស់កីឡាករឲ្យត្រូវនឹងទេពកោសល្យរបស់គេ និយាយទៅគាត់ដឹងពីកីឡាករច្បាស់ ហើយគាត់ក៏ដឹងថាធ្វើយ៉ាងណាឲ្យយើងជាកីឡាករនេះមានអារម្មណ៍ថាយើងជាកីឡាករដ៏ពិសេសនៅពេលណាមួយ។ គាត់មិនដែលប្រាប់យើងពីរឿងទាំងនេះទេ តែយ៉ាងខ្ញុំតែងតែងចង់ខិតខំឲ្យអស់លទ្ធភាពជួយគាត់ “។ Abraham បានផ្លាស់ពី Chelsea មក Roma ក្នុងរដូវកាលឆ្នាំ២០២១/២២នេះ ដោយចូលរួមលេងបាន ៤១ប្រកួត និងរកបាន ២៣គ្រាប់។ រីឯ លោក Mourinho វិញទើបមកដឹកនាំ Roma ក្នុងរដូវកាលនេះ ដោយនៅខណៈនេះ Roma ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួត Serie A ដោយមាន ៥៤ពិន្ទុ ខណៈ AC Milan ក្លឹបឈានមុខក្នុងតារាងប្រកួតពាននេះ មាន៦៦ពិន្ទុ៕
05 Apr 2022
47 views
Football News
ក្លិប AC Milan ចាប់អារម្មណ៍ចង់ចុះកុងត្រាយក Bale ពីក្លិប Real Madrid
ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ចុះកុងត្រាយក ខ្សែប្រយុទ្ធ Gareth Bale ពីក្លិប Real Madrid ។ កីឡាករសញ្ជាតិ វេលស៍ រូបនេះនឹងចាកចេញពីទឹកដី Santiago Bernabeu នៅដំណាច់រដូវកាលនេះហើយស្របពេលក្លិប Real Madrid ប្រកាសជំហរមិនបន្តកុងត្រាថ្មីដល់គេឡើយ។ ដូច្នេះហើយទើប AC Milan ចង់យកគេមករួមក្រុមដោយគ្មានតម្លៃខ្លួនដោយអ្នកកាសែត Rudy Galetti បានចុះផ្សាយថា៖ “នៅប៉ុន្មានថ្ងៃមុននេះ ភាគីលោក Maldini មានការជួបគ្នាជាមួយភ្នាក់ងាររបស់ Bale ដោយមានការស្នើឲ្យចរចាយកកីឡាករសញ្ជាតិវេលស៍រូបនេះ។ កុងត្រារបស់កីឡាកររូបនេះនឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយជាមួយ Real Madrid”៕
03 Apr 2022
32 views
Football News
Allegri និយាយថាធ្លាប់បដិសេធសំណើរដឹកនាំក្រុម Real Madrid ដល់ទៅ ២ដង
លោក Massimiliano Allegri បាននិយាយទៅកាន់សារព័ត៌មាន GQ កាលពីពេលថ្មីៗនេះថា លោកធ្លាប់បដិសេធសំណើទៅដឹកនាំក្លឹប Real Madrid ចំនួន២ដង ដោយសារតែលោកពេញចិត្តនឹងធ្វើគ្រូបង្គោល Juventus ជាង។ លោក Allegri បាននិយាយថា៖” ខ្ញុំធ្លាប់បដិសេធ Real Madrid ចំនួន២ដង។ លើកដំបូងគឺកំឡុងពេលដែលខ្ញុំនិយាយរឿងបន្តកុងត្រាថ្មីជាមួយ Juventus (កំឡុងឆ្នាំ២០១៨)។ កាលនោះខ្ញុំបានប្រាប់ប្រធានក្លឹប Real Madrid ថាខ្ញុំបានព្រមព្រៀងសម្ដីនៅបន្តនឹង លោក Andrea Agnelli ប្រធានក្លឹប Juventus។ រីឯការបដិសេធលើកទី២ របស់លោក Allegri គឺកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅដោយលោកបកស្រាយថា៖” កាលនោះខ្ញុំចុះកុងត្រាព្រមព្រៀងជាមួយនឹង Real Madrid ហើយៗ។ ប៉ុន្តែបន្ទាប់មកព្រឹកឡើង ខ្ញុំតេទៅប្រធានក្លឹប Real Madrid វិញហើយប្រាប់គាត់ថាខ្ញុំអត់ទៅដឹកនាំបានទេ ព្រោះខ្ញុំបានសម្រេចជ្រើសរើស Juventus ហើយៗ។ គាត់ក៏បានត្រឹមអរគុណខ្ញុំ។ និយាយទៅអត់មានអីចម្លែកទេ ដោយសារតែ Juventus បានទាក់ទងខ្ញុំមុនតាំងពីខែឧសភា អញ្ចឹងខ្ញុំត្រូវនៅបន្តហ្នឹងហើយ
02 Apr 2022
47 views
Football News
ស្ថានភាព Chelsea ជួបវិបត្តិ Jorginho ត្រៀមរត់ទៅលេងនៅអ៊ីតាលីវិញ
ភ្នាក់ងាររបស់ Jorginho បានទម្លាយម្ដងទៀតថា ខ្សែបម្រើរបស់ Chelsea រូបនេះអាចនឹងចាកចេញពីក្លឹបដែលកំពុងជួបវិបត្តិ ដោយនឹងទៅលេងនៅ Serie A។ លោក João Santos បាននិយាយថា Jorginho អាចនឹងចូលរួមជាមួយ AC Milan, Inter, Juventus, Roma ឬ Napoli។ ខណៈកន្លងទៅលោកធ្លាប់បានទៅពិភាក្សាជាមួយក្លឹប Barcelona និង Paris Saint-Germain លើអនាគតកីឡាករវ័យ៣០ឆ្នាំផងដែរ។ អនាគតរបស់ Jorginho នៅ Stamford Bridge កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពី Chelsea ជាប់បម្រាមមិនឲ្យពង្រីកកុងត្រាថ្មីជាមួយកីឡាករក្នុងក្លឹបបច្ចុប្បន្ន។ វាក៏ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រធានក្លឹបលោក Roman Abramovich។ កីឡាករសញ្ជាតិអ៊ីតាលីដែលឈ្នះពាន Champions League និង Club World Cup ជាមួយ Chelsea នឹងអស់កុងត្រាជាមួយក្លឹបនៅរដូវក្ដៅឆ្នាំ២០២៣។ លោក Santos បានបញ្ជាក់ថា ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ Jorginho។
25 Mar 2022
53 views
Football News
Luka Jovic អស់អារម្មណ៍លែងចង់នៅបន្តជាមួយ Real Madrid
ខ្សែប្រយុទ្ធ Luka Jovic លែងចង់បន្តជាមួយក្លឹប Real Madrid ដោយអាចនឹងចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ កីឡាករមួយនេះត្រូវបានគេដឹងថា មិនស្ថិតក្នុងផែនការរបស់លោក Carlo Ancelotti គ្រូបង្គោល Real Madrid នោះទេដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ មិនសូវបានចូលលេងក្នុងការប្រកួតបានច្រើននោះទេ។ ចាប់តាំងពីមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៩មក Jovic ចូលលេងបានត្រឹម ៤៩ប្រកួត និងរកបាន ៣គ្រាប់ប៉ុណ្ណោះ។ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ Jovic ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានមានដូចជាក្លឹប Arsenal, Everton, AC Milan និង Dortmund ៕
23 Mar 2022
44 views
Football News
ក្លិបសេះបង្កង់ Juventus កំពុងចាប់អារម្មណ៍អ្នកចាំទី Donnarumma របស់ក្លឹប PSG
ក្លិបសេះបង្កង់ Juventus កំពុងតាមដានស្ថានភាពរបស់ អ្នកចាំទី Gianluigi Donnarumma នៃក្លិប Paris Saint-Germain ដោយចង់ទាក់ទងយកគេនៅរដូវក្ដៅខាងមុខនេះ។ នេះមិនមែនជាលើកដំបូងទេដែល Juventus ចង់ទិញយកកីឡាករសញ្ជាតិអ៊ីតាលីម្នាក់នេះព្រោះកាលពីឆ្នាំមុន ភាគីលោក Max Allegri បានដាក់សំណើយកគេពី AC Milan តែ Donnarumma ជ្រើសរើសទៅ PSG ។ យ៉ាងណាមិញ ជីវិតរបស់ Donnarumma នៅ PSG ហាក់មិនរលូនដូចការគិត ខណៈដែលគេទើបតែបង្កកំហុសឲ្យមានគ្រាប់បាល់របស់ Karim Benzema កើតឡើងក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ដែលធ្វើឲ្យ PSG ភ្លាត់ធ្លាក់ចេញពី UCL ត្រឹមនេះតែម្ដង។ សារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus នឹងព្យាយាមឆក់ឱកាសនេះដណ្ដើមយកអ្នកចាំទីរូបនេះម្ដងទៀតខណៈកុងត្រារបស់ Donnarumma មានសុពុលភាពរហូតដល់ឆ្នាំ២០២៦ឯណោះ។ គួរបញ្ជាក់ផងដែរថា Gianluigi Donnarumma ចូលលេងបាន១១ប្រកួតក្នុងក្របខណ្ឌ Ligue
13 Mar 2022
81 views
Football News
Lewandowski ស៊ុតចាប់ពី ៤០គ្រាប់ក្នុង ៦រដូវកាលជាប់គ្នាឲ្យ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg លិទ្ធផល ៧ ទល់នឹង ១។ ៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។ ៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ចាប់ពី៤០គ្រាប់ឡើងក្នុង៦រដូវកាលជាប់គ្នានៅ Bayern Munich ។
10 Mar 2022
55 views
Football News
អតីតមិត្តរួមក្រុម Atletico ថា Torres នឹងអាចក្លាយជា គ្រូក្រុមជម្រើសជាតិអេស្ប៉ាញនៅពេលអនាគត
លោក Armando de la Morena អតីតមិត្តរួមក្រុមដឹកនាំ Atletico Madrid នឹងលោក Fernando Torres ជំនួយការគ្រូបង្គោលក្រុម U19 របស់ AT នេះបាននិយាយក្នុងថ្ងៃនេះថា លោក Torres នឹងអាចក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញនាពេលអនាគត។ លោក Morena បាននិយាយថា៖” គ្រូដូច Torres ដែលដឹងពីអាជីពជាអ្នកដឹកនាំនេះគ្រាន់បើ ហើយធ្លាប់ជាកំពូលកីឡាករមួយដែលគេទទួលស្គាល់ គឺមានលក្ខខ័ណ្ឌសមស្របអាចក្លាយជាគ្រូដ៏ល្អមួយរូប “។ លោកបានបន្តថា៖” អញ្ចឹងអ្វីដែលខ្ញុំឃើញសមត្ថភាពគេនោះគឺឲ្យគេនៅតែដើរត្រូវផ្លូវនេះ គឺនៅពេលអនាគតយើងនឹងមានគ្រូល្អសម្រាប់បាល់ទាត់អេស្ប៉ាញយើងហើយ គេនឹងអាចធ្វើជាគ្រូ Atletico ឬក៏អាចជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញតែម្ដងក៏បាន ឬក៏នៅកន្លែងណាដែលគេចង់ទៅ។ និយាយអត្តចរិតអាកប្បកិរិយារបស់គេតែងត្រូវគេកោតសរសើរតាំងពីក្មេងមក ទាំងនៅលើទីលាន និងក្រៅទីលាន នេះជាអ្វីដែលគ្រូបង្គោលត្រូវតែមាន ហើយគេមានហ្នឹងគ្រប់អស់ហើយហ្នឹង “។ គួរបញ្ជាក់ផងដែរថា Torres ធ្លាប់ជាខ្សែប្រយុទ្ធឲ្យក្លឹប Atletico, Liverpool, Chelsea, AC Milan និង Sagan Tosu ដោយគេចូលនិវត្តន៍ពីកីឡាករបាល់ទាត់ហើយ ដោយមកធ្វើជំនួយការគ្រូបង្គោល U19
05 Mar 2022
53 views
Football News
លោក Pirlo និយាយថាការប្រកួតគ្គផ្តាច់ព្រ័ត្រ UCL ជាមួយ Barca ពិបាកបំផុតសម្រាប់លោក
អតីតវីរបុរសរបស់ក្រុម Juventus និង ជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo បានសារភាពត្រង់ៗថា ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកធ្លាប់លេងកន្លងមក មានតែការប្រកួតដែលលោកលេងឱ្យ Juventus ទល់នឹង Barcelona វគ្គផ្តាច់ព្រ័ត្រពាន Champions League ឆ្នាំ ២០១៥ ទេ ដែលធ្វើឱ្យលោកពិបាកបំផុតនៅក្នុងអាជីពរបស់លោក។ ជាការពិតណាស់ លោក Pirlo គឺជាជើងចាស់ម្នាក់ដែលមានប្រវត្តិជោគជ័យមែនទែនជាមួយបាល់ទាត់ទ្វីប អឺរ៉ុប ទាំងនៅក្លិប និងជម្រើសជាតិ តួយ៉ាងលោកធ្លាប់ឈ្នះពាន Champions League ២ សម័យ និង Serie A ចំនួន ២ សម័យជាមួយ AC Milan ហើយលោកធ្លាប់ឈ្នះពាន Serie A ដូចគ្នាចំនួន ៤ សម័យជាមួយ Juventus ចំណែកឆ្នាំ ២០០៦ លោកបានឈ្នះជើងឯក World Cup ជាមួយ អ៊ីតាលី ទៀតផង។ ក្រោយមានគេសួរនាំ
14 Feb 2022
71 views
Football News
Mourinho ស្ដីឲ្យកីឡាករលោកគ្រប់គ្នា និងថាឲ្យទៅលេង Serie C ទៅក្រោយចាញ់ Inter ២-០
លោក Jose Mourinho គ្របង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មាន Corriere dello Sport ដោយបានស្ដីបន្ទោសកីឡាកររបស់លោកគ្រប់គ្នា ក្រោយលេងចាញ់ក្លឹប Inter Milan ២-០ ក្របខ័ណ្ឌ Coppa Italia កាលពីម្សិលមិញ។ បើប្រភពខាងលើនេះ លោក Mourinho បានស្ដីឲ្យកីឡាករលោកបែបគំរោះគំរើយខ្លាំង ដោយលោកឆ្ងល់នៅ១០នាទីដំបូងនៃការប្រកួត ហេតុអីកីឡាករលោក លេងមើលតែមុខគ្នា នៅពេលប៉ះជាមួយ Inter Milan បែបនេះ ហើយនៅពេលលេងជាមួយ AC Milan កន្លងទៅម៉េចក៏មានបញ្ហាអញ្ចឹងដែរ។ លោកថាកូនក្រុមលោក លេងខ្លាចៗ អត់ហ៊ានដណ្ដើមបាល់ លេងធ្វើមើលតែ Roma ជាក្រុមតូចទាបអញ្ចឹង។ លោកបានមើលងាយកូនក្រុមចំៗថា បើនៅតែអញ្ចឹងទៀតទៅលេងនៅ Serie C ទៅព្រោះនៅហ្នឹងគ្មានក្រុមណាជើងឯកអីទេ គ្មានទីលានល្អ មិនមែនជាកន្លែងឲ្យរីកចម្រើនទៅមុខអីទេ អញ្ចឹងនឹងក្លាយជាអ្នកអត់បានការបំផុត។ ងាកមកការប្រកួត Serie A វិញ Roma ឈរនៅចំណាត់ថ្នាក់ទី៧ ដោយមាន៣៩ពិន្ទុ
11 Feb 2022
51 views
Football News
Zlatan លើកសរសើរ Verratti ថាពូកែគ្រប់គ្រងបាល់មានសមត្ថភាពពីធម្មជាតិ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានចេញមុខសរសើរតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Marco Verratti មិនដាច់ពីមាត់, ក្នុងនោះគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អ៊ីតាលី រូបនេះមានដុងជាមួយការលេងតួនាទីជាខ្សែបម្រើតាំងពីកំណើត ហើយគាត់ពិតជាពូកែគ្រប់គងបាល់ខ្លាំងណាស់ និងមិនងាយធ្វើឱ្យរបូតបាល់ឡើយ។ ជាការពិតណាស់ Zlatan ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Verratti ផងដែរ កំលុងពេលគាត់ស្នាក់នៅទឹកដី Parc des Princes រយៈពេល ៤ ឆ្នាំ ។ ហើយក្រោយមកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត ក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD, LA Galaxy និងបច្ចុប្បន្នកំពុងតែរួមរស់ជាមួយអតីតក្លិបចាស់ AC Milan ខណៈ Verratti វិញ ឥឡូវរូបគេកំពុងបន្តអាជីពជាមួយក្រុមអ្នកមានបារាំងនៅឡើយទេ។ Zlatan បានលើកឡើងពី Verratti យ៉ាងដូច្នេះថា៖ “ Verratti ជាអ្នកដែលមានតួនាទីគ្រប់គ្រងការប្រកួត គាត់ពូកែគ្រប់គ្រងបាល់ គាត់មិនងាយធ្វើឱ្យបាត់បាល់ គាត់មិនភ័យខ្លាចនៅក្នុងការលេង។ គាត់មានសមត្ថភាពជាមួយការលេងជាខ្សែបម្រើតាំងពីធម្មជាតិ”៕
29 Jan 2022
83 views
Football News
Zlatan បាននិយាយថាប្រសិនគេជា Mbappe គេនឹងផ្លាស់ទៅលេងនៅ Real Madrid
ខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic ថា បើគេជា Kylian Mbappe គេនឹងផ្លាស់ទៅលេងនៅ Real Madrid វិញហើយ។ ជាការពិតណាស់ អនាគតរបស់ Mbappe នៅ Paris Saint Germain គឺកំពុងតែមានភាពស្រពិចស្រពិល ដោយកុងត្រារបស់គេ នៅសល់ប្រមាណជា ៦ខែទៀត ប៉ុណ្ណោះ ហើយពុំទាន់មានដំណឹងថា គេត្រូវបន្តកុងត្រាទៀត ឬ អត់នោះទេ ស្របពេលដែលក្លិប Real Madrid នៅតែខំដុតដៃ ដុតជើងតាមប្រមាញ់រូបគេដដែល។ Zlatan បាននិយាយថា៖ “រឿងអនាគតរបស់ Mbappe ទាល់តែសួរ Mbappe ខ្លួនឯងផ្ទាល់បានដឹងច្បាស់ ព្រោះវាពឹងលើ ការគិត និង បំណងរបស់គេ។ យ៉ាងណាមិញ បើមានថ្ងៃណាមួយគេមកសួរខ្ញុំ ខ្ញុំនឹងប្រាប់គេថាបើខ្ញុំជាគេខ្ញុំនឹងផ្លាស់ទៅ Real Madrid ហើយព្រោះខ្ញុំបានលេងនៅក្លិបច្រើនប្រទេសហើយ ហើយមានតែវិធីនេះទេ ដែលជួយបង្រៀនខ្ញុំឲ្យយល់ដឹងពីបាល់ទាត់ច្រើន ព្រោះបើយើងលេងនៅតែទឺកដីកំណើតខ្លួនឯងវាគ្មានអ្វីដែលថ្មីនោះទេ”៕
24 Jan 2022
67 views
Football News
Thiago Silva តកុងត្រាថ្មីជាមួយ Chelsea រយះពេល ១ឆ្នាំបន្ថែម
ក្លឹបតោខៀវ Chelsea បានបន្ថែមកុងត្រាថ្មីឲ្យខ្សែការពារ Thiago Silva មួយឆ្នាំទៀត ពោលរហូតដល់បញ្ចប់រដូវកាល២០២២-២៣។ កីឡាករវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបានបង្ហាញខ្លួន២២ប្រកួតហើយឲ្យ Chelsea ក្នុងរដូវកាលនេះ។ រដូវកាលមុន Silva បានជួយ Chelsea យកឈ្នះ Manchester City លើកពាន Champions League កាលពីខែ ឧសភា ឆ្នាំ ២០២១។ ទល់នឹងពេលនេះ គេរកបាន៤គ្រាប់ហើយចាប់តាំងពីចូលរួមជាមួយ Chelsea ដោយគ្មានតម្លៃខ្លួនពីក្លឹប Paris St-Germain កាលពីខែ សីហា ឆ្នាំ ២០២០។ និយាយប្រាប់វិបសាយរបស់ក្លឹប អតីតកីឡាកររបស់ក្លឹប AC Milan បានបង្ហាញពីអារម្មណ៍ថា គេមិននឹកស្មានអាចលេងនៅ Chelsea បាន៣ឆ្នាំនោះទេ គេពិតជារីករាយដែលបានលេងនៅរដូវកាលបន្ទាប់ទៀត៕
05 Jan 2022
74 views
Football News
Mourinho ថាឲ្យអ្នកកាសែតកប់យោបល់ ក្រោយដឹកនាំចាញ់២ប្រកួតជាប់គ្នា
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។ Roma ពេលនេះគម្លាតដល់ទៅ១៣ពិន្ទុពីក្រុមកំពូលតារាង AC Milan។ ក្រោយពីបញ្ចប់ការប្រកួតលោក Mourinho បានបដិសេធឆ្លើយនូវសំនួរទីមួយរបស់អ្នកកាសែត និងបានតបវិញធ្ងន់ៗថា៖ “ការងាររបស់អ្នកមានភាពងាយស្រួលច្រើនជាងពួកយើង ដែលនេះជាហេតុដែលពួកយើងរកចំណូលបានច្រើនជាងអ្នក”។ បន្ទាប់ពីនោះមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបន្តឆ្លើយសំនួរណាទៀតឡើយ។ នេះមិនមែនជាលើកទីមួយទេ លោក Mourinho តែងតែមានបញ្ហាជាមួយអ្នកកាសែតពេលដែលពួកគេសួរសំនួរធ្ងន់ៗ ស្របពេលដែលក្រុមរបស់លោកកំពុងចាញ់៕
06 Dec 2021
140 views
Football News
ក្លិបយក្ស ៥ នេះត្រៀមបើកទ្វាស្វាគមន៍ Aubameyang ឱ្យតែព្រមដើរចេញពី Arsenal
កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបយក្ស ៥ ក្នុងតំបន់ អឺរ៉ុប ស្របពេលជាមួយគ្នានេះ អនាគតរបស់គេជាមួយ Arsenal ក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំហាក់ពុំសូវបង្ហាញទម្រង់លេងបានល្អប្រសើរប៉ុន្មានឡើយនារយៈពេល ១២ ខែចុងក្រោយនេះជាមួយក្រុមកាំភ្លើងធំ, ជាក់ស្តែងសម្រាប់ការប្រកួតទល់នឹង Newcastle និង Manchester United ២ ប្រកួតចុងក្រោយនេះ គេតែងតែទទួលបានកម្រិតពិន្ទុទាបជាងគេប្រចាំការប្រកួត។ Aubameyang បានបន្តកុងត្រាថ្មីជាមួយក្រុម Arsenal រហូតដល់ឆ្នាំ ២០២៣, បន្ទាប់ពីកុងត្រាចាស់របស់គាត់ផុតកំណត់កាលពីរដូវក្តៅមុន, ប៉ុន្តែឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចាកចេញ ដោយសាររយៈពេលចុងក្រោយនេះទម្រង់លេងរបស់គាត់ហាក់ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។ យោងតាមសេចក្តីរាយការណ៍របស់កាសែត Fichajes បានឱ្យដឹងថា Real Madrid, Barcelona, Atletico Madrid, Inter Milan និង AC Milan សុទ្ធតែមានបំណងចង់បាន Aubameyang និងត្រៀមចុះកុងត្រាយករូបគេនៅឆ្នាំ ២០២២៕
05 Dec 2021
106 views