Tag: Achraf Hakimi
Football News
កីឡាករចំណូលថ្មីរបស់ PSG រូបនេះមកមិនទាន់បានប៉ុន្មានផង ឥឡូវរកឃើញវិជ្ជមានកូវីដ-១៩
កីឡាករ Achraf Hakimi កំពុងតែត្រៀមខ្លួនជាមួយក្លិប Paris Saint-Germain ក្នុងការប្រកួតបើករដូវកាលនៃក្របខណ្ឌ Ligue 1 នៅពេលខាងមុខនេះ, ខណៈកាលពីថ្ងៃ សៅរិ៍ កន្លងទៅគាត់ត្រូវបានគេពិនិត្យរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ កីឡាករវ័យ ២២ ឆ្នាំត្រូវបានគេរំពឹងថា គាត់នឹងអាចក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ PSG បន្ទាប់ពីគាត់បានផ្លាស់ពីក្រុម Inter Milan មកចូលរួមជាមួយក្រុមអ្នកមានបារាំងកាលពីថ្ងៃទី ៦ ខែ កក្កដា កន្លងទៅ។ បើយោងតាមការចុះផ្សាយរបស់ការសែត L’Equipe បានឱ្យដឹងថា Achraf នឹងត្រូវគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ, តួយ៉ាងការប្រកួតមិត្តភាពរវាង PSG ទល់នឹងក្រុម FC Chambly កាលពីម្សិលមិញក៏គាត់មិនបានបង្ហាញខ្លួនដែរ៕
18 Jul 2021
208 views
Football News
ក្រុមតោខៀវ Chelsea បានទាក់ទងជាមួយក្រុម Inter Milan ក្នុងការផ្ទេរខ្សែការពារ Hakimi
ខ្សែការពារ Achraf Hakimi អាចនឹងចាកចេញពី Inter Milan នៅទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ក្លឹបជើងឯកអ៊ីតាលីរដូវកាល 2020 នេះកំពុងពិភាក្សាជាមួយ PSG ប៉ុន្តែភាគីទាំងពីរមិនអាចឯកភាពលើចំនួនទឹកប្រាក់នៃកិច្ចព្រមព្រៀងមួយ។ ក្រុមប៉ារីសបានផ្តល់ប្រាក់ប្រហែល ៦០ លានផោនហើយក្រុម Inter ចង់បានប្រាក់ ១០ លានផោនបន្ថែមទៀត។ ក្រុមតោខៀវ Chelsea ក៏បានទាក់ទងជាមួយក្រុម Inter ទាក់ទងនឹងការផ្ទេរកីឡាករ Achraf Hakimi ប៉ុន្តែមិនទាន់បានផ្តល់ជូនជាផ្លូវការនៅឡើយទេ។ សូមបញ្ជាក់ថាក្លឹប Bayern ចាប់អារម្មណ៍លើកីឡាករនេះដែរប៉ុន្តែកំពុងតាមដានស្ថានការណ៍ពីខាងក្រៅនេះបើតាមការឲ្យដឹងពីសារពត៍មាន FCInterNews ។ កីឡាករវ័យ ២២ ឆ្នាំបានលេង ៣៧ ប្រកួតនៅ Serie A កាលពីរដូវកាលមុនដោយរកបាន ៧ គ្រាប់និង Assist ឲ្យមិត្តរួមក្រុមបាន ៨ ដង។
10 Jun 2021
373 views
Football News
ភ្នាក់ងារ បានឆ្លើយតបនឹងពាក្យចចាមអារ៉ាម Bayern ចង់បាន Hakimi ពី Inter
លោក Alejandro Camano ភ្នាក់ងារកីឡាកររបស់ ខ្សែការពារក្លឹប Inter Milan កីឡាករ Achraf Hakimi បានឆ្លើយតបទៅនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយកាលពីពេលថ្មីៗថា ក្លឹប Bayern Munich ចង់បានកីឡាកររូបនេះសម្រាប់រដូវកាលថ្មីឆ្នាំ២០២១/២២ ខាងមុខ។ លោក Camano បាននិយាយថា៖” ខ្ញុំអត់ដឹងថា ពាក្យចចាមអារ៉ាមទាំងនោះចេញពីប្រភពណានោះទេ។ ប៉ុន្តែវាក៏មិនភ្ញាក់ផ្អើលអីដែរ ប្រសិនជា Bayern ចង់បាន Hakimi មែននោះ។ តែមកទល់នឹងពេលនេះមិនទាន់មាននរណាមួយពីខាងក្លឹបហ្នឹងមកនិយាយចរចាចង់បាននៅឡើយទេ “។ លោកបានបន្តថា៖” និយាយទៅ Hakimi ឥឡូវនេះគេសប្បាយចិត្តនឹងនៅ Inter ណាស់។ គេមិនដែលគិតអីផ្សេងទេ ក្រៅតែពីលេងឲ្យក្លឹបហ្នឹងទេ។ ប៉ុន្តែយ៉ាងម៉េចក៏ដោយ នរណាគេមិនចង់ទៅលេងឲ្យ Bayern នោះ? “។ Hakimi បានមកលេងឲ្យ Inter នៅដើមរដូវនេះដោយចូលលេងបាន ៤១ប្រកួត រកគ្រាប់បាល់បាន ៧គ្រាប់ និងចង់កុងត្រាវិញនៅឆ្នាំ២០២៥៕
07 May 2021
193 views
Football News
Hakimi ៖“ Real Madrid ជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះ”
ខ្សែការពារសញ្ជាតិម៉ារុក Achraf Hakimi របស់ Inter បាននិយាយអំពីការចាកចេញរបស់គាត់ពី Real Madrid ទៅកាន់ក្លឹប Milan កាលពីរដូវក្តៅមុន ។ Hakimi បានប្រាប់ As ថា“ Real គឺជាផ្ទះរបស់ខ្ញុំខ្ញុំចង់លេងនៅទីនោះប៉ុន្តែក្លិបបានសំរេចលក់ខ្ញុំ” ។ ខ្ញុំមិនចូលចិត្តទេនៅពេលដែលមានគេនិយាយថាខ្ញុំខ្លាចការប្រកួតប្រជែងសម្រាប់កន្លែងមួយនៅក្នុងក្រុម ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ ។ ខ្ញុំមិនដឹងថាតើវាជាការសម្រេចចិត្តរបស់ Zidane ឬក៏ក្លិបនោះទេ ។ ដោយសារស្ថានការណ៍ទើបជម្រុញឲ្យខ្ញុំត្រូវចាកចេញ ។
03 May 2021
255 views
Other News
Dortmund ដាក់ផែនការទិញផ្ដាច់កីឡាករ Achraf Hakimi ពីក្លឹប Real Madrid
នាយកប្រតិបត្តិរបស់ក្លិប Borussia Dortmund លោក Hans-Joachim Watzke បានឱ្យដឹងថាក្លឹបកំពុងព្យាយាមស្វែងរកការចុះហត្ថលេខាជាមួយខ្សែការពារ Achraf Hakimi
26 Nov 2018
445 views