Tag: Ademipo Odubeko
Other News
ក្លិប West Ham សម្រេចកិច្ចព្រមព្រៀងផ្ទេរ Ademipo Odubeko ពីក្លិប Man Utd
ក្លឹប West Hamបានសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធវ័យក្មេង Ademipo Odubeko បន្ទាប់ពីកីឡាកររូបនេះបដិសេធកិច្ចសន្យាថ្មីជាមួយក្លឹប Manchester United។ កីឡាករវ័យ១៧ឆ្នាំរូបនេះរកបាន៣៥គ្រាប់សម្រាប់ក្រុមយុវជនក្រោម១៨ឆ្នាំរបស់ Manchester United កាលពីរដូវកាលមុន ហើយត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើមវ័យក្មេងម្នាក់ ប៉ុន្តែកិច្ចសន្យារបស់កីឡាករ Odubeko បានចប់កាលពីដំណាច់ខែមិថុនា និងបដិសេធមិនទទួលយកការពន្យារកិច្ចសន្យា ដោយជឿថា ការវិវឌ្ឍនេះអាចនឹងឲ្យខ្លួនមានឱកាសបង្ហាញមុខនៅក្លឹបផ្សេងក្រៅពី Man Utd។ មានក្លឹបជាច្រើនចាប់អារម្មណ៍ដូចជាក្លឹប Feyenoord Bayern Munich និង Genoa ប៉ុន្តេខ្សែប្រយុទ្ធរូបនេះសម្រេចចិត្តចូលរួមជាមួយក្លឹប West Ham ។Odubeko បាននិយាយថា “វាគឺជាថ្ងៃដែលខ្ញុំសប្បាយចិត្តមែនទែន។ ខ្ញុំបានរង់ចាំកិច្ចព្រមព្រៀងផ្ទេរនេះមួយរយៈហើយ ដូច្នេះខ្ញុំត្រៀមខ្លួនចាប់ផ្តើម។ West Ham គឺជាក្លឹបដែលមានប្រវត្តិច្រើន។ ក្លឹបនេះលើកស្ទួយកីឡាករវ័យក្មេង ដូច្នេះវាគឺជាឱកាសល្អសម្រាប់ខ្ញុំ”៕
27 Oct 2019
698 views