Tag: Adidas
Football News
Man UTD ប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីជាផ្លូវការហើយ
ក្លិបបិសាចក្រហម Manchester United បានប្រកាសបញ្ចេញឯកសណ្ឋានក្រៅដីជាផ្លូវការសម្រាប់រដូវកាល ២០២១-២០២២ ដែលមានឆ្នូតពណ៌ទឹកសមុទ្រតូចៗ មើលទៅស្អាតប្លែកភ្នែក។ ឯកសណ្ឋានមួយនេះឧបត្ថម្ភដោយក្រុមហ៊ុន Adidas ដោយមានម្ចាស់ឧបត្ថម្ភធំរបស់ក្លិបគឺ Team Viewer ចូលមកជំនួស Chevrolet ។ ភ្លាមៗបន្ទាប់ពីក្លិបបានប្រកាសពីការបញ្ចេញឯកសណ្ឋានក្រៅដីនេះ អ្នកគាំទ្របិសាចក្រហមបានកោតសរសើរពេញបណ្ដាញសង្គមដោយនិយាយថាលើកនេះម៉ូតប្លែកជាងធម្មតាព្រោះយកពណ៌ទឹកសមុទ្រមកធ្វើជាពណ៌របស់អាវ។ គួរបញ្ជាក់ផងដែរថា ក្លិប Manchester United នឹងត្រូវប្រកួតនៅថ្ងៃទី១៤ខែសីហា ដោយការប្រកួតដំបូងត្រូវប៉ះនឹងក្លិប Leeds United នៅក្របខណ្ឌ Premier League ៕
31 Jul 2021
186 views
Other News
Adidas ច្នៃម៉ូតស្បែកជើងដើម្បីអបអរគម្រប់ ១៥ឆ្នាំកីឡាករ Messi ចូលលេងអោយ Barcelona
ដើម្បីអបអរដល់ថ្ងៃគម្រប់ ១៥ឆ្នាំនៃកីឡាករ Lionel Messi ដែលបានចាប់ផ្តើមចូលប្រកួតផ្លូវការដល់ក្រុម Barcelona ក្រុមហ៊ុនផលិតសម្ភារៈកីឡាករ Adidas បានច្នៃម៉ូតស្បែកជើងយ៉ាងពិសេសមួយសម្រាប់ Lionel Messi តែម្នាក់គត់ដែលមានឈ្មោះថា MESSI 15 YEARS’ NEMEZIZ។ ការរចនាពិសេសនៃ NEMEZIZ គឺរចនាឡើងដោយមានការបំផុសគំនិតពន្លឺដែលវាពន្លឺនោះគឺតំណាងអោយភាពជោគជ័យដែល Lionel Messi បានសម្រេចក្នុងអាជីពរបស់គាត់ ហើយចំណុច ‘ប្រាំ’ នៅលើប្រអប់ជើងខាងឆ្វេងដែលតំណាងឱ្យ Ballon d’Ors ៥ របស់គាត់ និងនៅខាងស្តាំគឺមានរូបសញ្ញាផ្ទាល់ខ្លួនរបស់គាត់ ‘M’ ទៀតផង។
18 Oct 2019
308 views
Other News
Nike ត្រៀមរួចជាស្រេចដើម្បីផ្តល់មូលនិធិដល់ Real Madrid សម្រាប់ទិញ Neymar
ពិតណាស់ ការចរចាររវាងក្រុមហ៊ុនសម្ភារ Adidas និងប្រធានក្លឹប Real Madrid កាលពីពេលថ្មីៗនេះ បានបរាជ័យទាំងស្រុង
14 Mar 2018
292 views