Tag: AFC Asian Cup 2023
Khmer News
កីឡាករបឹងកេត ៣រូបត្រូវបានកោះហៅចូលជម្រើសជាតិ ត្រៀមប៉ះអ៊ីរ៉ង់ និងអ៊ីរ៉ាក់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី ឈ្មោះកីឡាករបឋមសរុប ២៦រូប ដើម្បីត្រៀមហ្វឹកហាត់មុនការប្រកួតវគ្គជម្រុះ World Cup 2022 និង AFC Asian Cup 2023។ ដោយក្នុងនោះមានវត្តមានកីឡាកររបស់ក្លឹបបឹងកេត ៣រូប រួមមានអ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ និង សេត រ៉ស៊ីប។ អ្វីដែលសំខាន់ផងនោះ អ្នកទាំង៣ នឹងត្រូវចូលរួមហ្វឹកហាត់ជាមួយកីឡាករមកពីក្លិបដទៃទៀត ក្នុងបញ្ជីឈ្មោះ កីឡាករបឋមនេះក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្គោល Felix Dalmas។ គួរដឹងដែរថា កម្ពុជានឹងមានបេសកកម្មចំនួន ២ប្រកួតក្នុងខែតុលាខាងមុខនេះ ដោយត្រូវធ្វើដំណើរទៅប្រកួត ជាមួយជម្រើសជាតិអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា និងត្រឡប់មកធ្វើម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា៕
27 Sep 2019
660 views
Khmer News
ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិដោយសារមូលហេតុមួយ
លោក Felix G.Dalmas មិនបានកោះហៅខ្សែប្រយុទ្ធរបស់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីត្រៀមការប្រកួតបើកឆាកវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2020
05 Sep 2019
237 views
Khmer News
ជម្រើសជាតិកម្ពុជាប៉ះប៉ាគីស្ថានក្នុងវគ្គជម្រុះជុំដំបូងពាន FIFA World Cup 2022 តំបន់អាស៊ី
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងការប្រកួតវគ្គជម្រុះជុំដំបូងពានរង្វាន់ FIFA World Cup 2022 តំបន់អាស៊ី
03 May 2019
484 views