Tag: AFC U16 Championship 2020
Khmer News
ក្រុមកម្ពុជា ធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីយប់ម្សិលមិញហើយ!
ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលមានអាយុក្រោម១៦ឆ្នាំ បានធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីយប់ម្សិលមិញហើយ ដើម្បីត្រៀមប្រកួតជម្រុះពូល J នៃពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ី (AFC U16 Championship 2020 Qualifiers Group J) នៅទីនោះ។ គ្រូបង្គោលជនជាតិជប៉ុនលោក Inoue Kazunori បានជ្រើសរើសយុវជនអាយុក្រោម១៦ឆ្នាំចំនួន២៣នាក់ សម្រាប់ការចេញទៅប្រកួតជម្រុះពានរង្វាន់ ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ី លើកនេះ ហើយពួកគេភាគច្រើនជាយុវជន ដែលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ជាមួយលោកផ្ទាល់តែម្តង។ ការប្រកួតពានរង្វាន់មួយនេះ មានក្រុមយុវជនតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ីរហូតដល់៤៧ក្រុម បានចូលរួមប្រកួតប្រជែងគ្នា ហើយក្រុមទាំងនោះ ត្រូវបានចែកការប្រកួតជា១១ពូល ចំណែកក្រុមU16កម្ពុជា បានឈរនៅពូលJ ជាមួយក្រុមU16ជប៉ុន ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះឡាវ។ ក្រុម U16កម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយU16ម៉ាឡេស៊ី នៅពហុកីឡដ្ឋាន Natianal Studium ទីក្រុងវៀងចន្ទន៍ នាល្ងាចម៉ោង៦:៣០ ថ្ងៃពុធស្អែកនេះ គឺមុនពេលក្រុមម្ចាស់ផ្ទះឡាវ ត្រូវប្រឈមជាមួយ U16ជប៉ុន នៅរសៀលម៉ោង៣។ តាមរូបមន្តការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី
17 Sep 2019
230 views