Tag: AFF Suzuki Cup
Khmer News
ទីបំផុត កម្ពុជា អាចយកឈ្នះឡាវ ៣-១ តែក៏ត្រូវធ្លាក់ចេញពីពាន Suzuki Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតទី៣ នៃពានរង្វាន់ AFF Suzuki Cup
21 Nov 2018
476 views
Khmer News
ឃួន ឡាបូរ៉ាវី ជូនពរគោព្រៃយក៣ពិន្ទុ ពេលប៉ះឡាវ ល្ងាចនេះ
ឃួន ឡាបូរ៉ាវី ខ្សែប្រយុទ្ធកម្ពុជា ជូនក្រុមក្រុមជម្រើសជាតិឲ្យទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតទី៣ ក្នុងពាន AFF Suzuki Cup នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកានេះ
20 Nov 2018
847 views
Khmer News
គ្រូជម្រើសជាតិកម្ពុជា ថាមានសង្ឃឹមច្រើន ប្រកួតថ្ងៃនេះ
លោក Felix Gonzalez Dalmas ថាមានសង្ឃឹមច្រើនក្នុងការប្រកួតជាមួយ ក្រុមជម្រើសជាតិឡាវ ថ្ងៃនេះ ដោយសារកូនក្រុមមានពេលហ្វឹកហាត់គ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន
20 Nov 2018
1332 views
Other News
ទោះឈ្នះឥណ្ឌូនេសុី ៤-២ តែគ្រូបង្វឹកក្រុមដំរីសឹកថៃនៅមិនទាន់ពេញចិត្តទម្រង់លេង!
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Milovan Rajevac បានបង្ហាញពីការមិនពេញចិត្តខ្លះៗចំពោះទម្រង់លេងរបស់កូនក្រុមកាលពីម្សិលមិញ បើទោះបីជាក្រុមដំរីសឹកនេះបានផ្តួលក្រុមភ្ញៀវឥណ្ឌូនេសុីក្នុងលទ្ធផល ៤-២ ដែលជាជ័យជម្នះទី២ របស់ពួកគេក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 នេះក៏ដោយ ។ យ៉ាងណក៏ដោយ គ្រូបង្វឹកជនជាតិស៊ែប៊ីនេះបានថ្លែងថា លោកសប្បាយចិត្តដែលកូនក្រុមអាចយកឈ្នះគូប្រកួត ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលត្រូវកែតម្រូវ ។ លោក Milovan Rajevac បានបញ្ជាក់ថា៖ “យើងអាចលេងសុីសង្វាក់គ្នាបានល្អ តែខ្សែបម្រើបានជួបប្រទះបញ្ហាខ្លះៗក្នុងការគ្រប់គ្រងបាល់ ហេតុនេះហើយទើបខ្ញុំសម្រេចប្តូរភ្លាមៗដើម្បីផ្លាស់ប្តូរស្ថានភាពបែបនេះ! ដូចនេះហើយទើបនៅក្នុងវគ្គទី២ អ្វីៗបានប្រែប្រួលហើយក្រុមទាំងមូលលេងបានល្អជាងមុន។” លោកបានបន្ថែមថា៖ “នេះជាការប្រកួតមួយដ៏លំបាក ដោយសារតែឥណ្ឌូនេសុីបានចាប់ផ្តើមដោយភាពស្វាហាប់និងខ្លាំងក្លាហើយនាំមុខមុនទៀត ប៉ុន្តែយើងបានវាយបកវិញបានល្អទើបអាចយកឈ្នះពួកគេបាន មួួយវិញទៀតយើងបានបាត់បង់ឱកាសជាច្រើនដូចជាបាល់ជ្រុងជាដើម ចំណែកក្រុមភ្ញៀវបានដាក់សម្ពាធខ្លាំងលើខ្សែការពាររបស់យើងនាំឱ្យពួកគេបង្កជាកំហុសម្តងម្កាលថែមទៀត ដូច្នេះខ្ញុំយល់ថា ក្រុមរបស់យើងត្រូវការកែលម្អឡើងវិញពិសេសគឺត្រូវរៀបប្រព័ន្ធការពារឱ្យបានល្អជាងនេះនិងដោយការប្រយ័ត្នប្រយែងខ្ពស់។” សូមបញ្ជាក់ថា លោក Milovan Rajevac គឺជាគ្រូបង្វឹកតែម្នាក់គត់ក្នុងចំណោមអ្នកដឹកនាំក្រុមទាំង ១០នៅ AFF Suzuki Cup ឆ្នាំនេះដែលមានបទពិសោធន៍ធ្លាប់ដឹកនាំក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយកាលឆ្នាំ២០១០កន្លងមក បុរសជនជាតិសែប៊ីរូបនេះបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបលោកជួយឱ្យក្រុមជម្រើសជាតិហ្គាណាបានទទួលលទ្ធផលល្អនិងបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតក្នុងលោកនេះថែមទៀតផង ៕
18 Nov 2018
361 views
Khmer News
កម្ពុជា ហោះទៅមីយ៉ាន់ម៉ាព្រឹកមិញ ត្រៀមជួបគ្នាល្ងាចខានថ្ងៃស្អែកក្នុងពាន Suzuki Cup
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុង Mandalay កាលពីព្រឹកមិញ ដើម្បីត្រៀមជួបម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ក្នុងវគ្គចែកពូល AFF Suzuki Cup ខានស្អែកនេះ
10 Nov 2018
370 views
Khmer News
គ្រូបង្វឹកជម្រើសជាតិកម្ពុជានិយាយអ្វីខ្លះពីបរាជ័យយប់មិញ
ការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup ក្នុងលទ្ធផល១-០ទៅលើជម្រើសជាតិម៉ាឡេស៊ី ប៉ុន្តែលោក Felix ថាក្រុមកម្ពុជាលេងបានប្រសើរជាងមុនឆ្ងាយ
09 Nov 2018
1034 views
Khmer News
ជម្រើសជាតិកម្ពុជា កាត់កីឡាករ៣នាក់ចេញពីបញ្ជីក្នុងពាន AFF Suzuki Cup
ក្រុមជម្រើសជាតិកម្ពុជា បានកាត់កីឡាករ៣រូបចេញពីបញ្ជីមាន អ៊ិន សូដេវីដ, សៀង ចន្ធា, ហ៊ុល គឹមហ៊ុយ សម្រាប់ប្រើប្រាស់ក្នុងពាន AFF Suzuki Cup ឆ្នាំ២០១៨
07 Nov 2018
668 views
Khmer News
សំបុត្រចូលទស្សនា កម្ពុជា ប្រកួតជាមួយ ម៉ាឡេស៊ី ដាក់លក់សប្តាហ៍ក្រោយ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ចេញលក់សំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ AFF Suzuki Cup រវាងក្រុមគោព្រៃ និងក្រុមម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៩ ខែតុលា
26 Oct 2018
341 views
Khmer News
គ្រូកម្ពុជាផ្ដោតលើប្រព័ន្ធលេងជាជាងលទ្ធផល ខណៈគ្រូសិង្ហបុរី លេងលើកនេះគ្រាន់តែធ្វើតេស្ដិ៍មុនហាត់នៅជប៉ុន
គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Felix Gonzalez បាននិយាយថាកូនក្រុមរបស់លោកមានភាពរីកចម្រើនបន្តិចម្ដងៗ តែយ៉ាងណាលោកផ្ដោតសំខាន់លើប្រព័ន្ធនៃទម្រង់លេង
15 Oct 2018
253 views
Khmer News
ជម្រើសជាតិកម្ពុជា វាយបកតាមស្មើទីម័រខាងកើត ២-២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង ក្រុមភ្ញៀវទីម័រខាងកើត បានបញ្ចប់ជំនួបមិត្តភាពអន្តរជាតិដោយស្មើគ្នា២ទល់នឹង២ នៅថ្ងៃសុក្រ ទី១២ ខែតុលា
13 Oct 2018
314 views
Other News
ពាន Suzuki Cup នឹងបង្ហាញខ្លួននៅផ្សារអ៊ីអន១ថ្ងៃសៅរ៍នេះ
នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា នាផ្សារទំនើប AEON I ជាន់ទី១ នឹងមានការដាក់តាំងបង្ហាញពានរង្វាន់ AFF Suzuki Cup
14 Sep 2018
720 views
Khmer News
ក្រុមជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួតមុនពាន Suzuki Cup
ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពតទល់ ម៉ាឡេស៊ី ម៉ុងហ្គោលី និងសិង្ហបុរី ដើម្បីត្រៀមព្រឹត្តិការណ៍ AFF Suzuki Cup ដែលនឹងចូលមកដល់នាចុងឆ្នាំនេះ
14 Aug 2018
226 views