Tag: AFF U18 Championship 2019
Khmer News
កម្ពុជា បំបាក់ម្ចាស់ផ្ទះវៀតណាម ២-១ ក្នុងការប្រកួតពាន AFF U18
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ២-១ មុននេះបន្តិច ក្នុងពាន AFF U18 នៅទីក្រុងហូជីមិញ។ តាមពិតទៅនេះគ្រាន់តែប្រកួតបង្ហើយដែលមិនអាចជួយកម្ពុជាទៅវគ្គបន្តឡើយ។ ប៉ុន្តែខាងវៀតណាមវិញ ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងនិងថៃ។ យ៉ាងណាក្តី ក្រុមនាគជំទង់មួយនេះ បានត្រឹមខកចិត្ត ដោយតាមស្មើនៅនាទីទី៩០ទៅហើយ ប៉ុន្តែកម្ពុជាបន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥។ សរុបលទ្ធផលរបស់កម្ពុជាក្នុងពាន AFF U18 ឆ្នាំនេះ៖ ចាញ់អូស្ត្រាលី ៥-១ ឈ្នះថៃ ៤-៣ ចាញ់ម៉ាឡេស៊ី ៣-០ ចាញ់សិង្ហបុរី ១-០ ឈ្នះវៀតណាម ២-១
17 Aug 2019
332 views
Khmer News
U18 កម្ពុជាចាប់ផ្ដើមយុទ្ធនាការ AFF U18 ថ្ងៃពុធ នេះប៉ះជាមួយអូស្ត្រាលី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្ដើមការប្រកួត AFF U18 Championship 2019 នៅថ្ងៃពុធ ទី០៧ ខែកក្កដា នេះតទល់អូស្ត្រាលី នៅវេលាម៉ោង៤និង៣០នាទីល្ងាច។ មុនឈានទៅប្រកួតផ្លូវការ ក្រុម U18 កម្ពុជា បានបោះជំរំហ្វឹកហាត់នៅហូជីមិញមួយសប្ដាហ៍ និងប្រកួតមិត្តភាពឈ្នះយុវជនហូជីមិញលីយ៉ុង U19 ១ទល់នឹង២ និងឈ្នះ U17 ហូជីមិញលីយ៉ុង០ទល់នឹង៣។ ព្រឹត្តិការណ៍យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ខាងលើ កម្ពុជា ស្ថិតនៅពូល B ដែលមាន ម៉ាឡេស៊ី, ថៃ, វៀតណាម, សិង្ហបុរី និងអូស្ត្រាលី។ ពូល A មានមីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ឡាវ, ទីម័រខាងកើត, ហ្វីលីពីន និងប្រ៊ុយណេ។ ការប្រកួតនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា។ លោក Gyotoku Koji គ្រូបង្គោល U18 កម្ពុជា រៀបរាប់ថា មិនមានពេលវេលាច្រើនដើម្បីប្រមូលផ្ដុំទេ តែអ្វីសំខាន់នោះ លោកសន្យាថា នឹងប្រឹងប្រែងរកបានលទ្ធផលសមប្រកួតមួយសម្រាប់ក្រុម៕
07 Aug 2019
240 views