Tag: Al Duhail
Other News
Mandzukic ចុះកិច្ចសន្យាជាមួយក្លឹប Al Duhail របស់លីគកាតា ក្នុងទ្វីបអាស៊ី
កីឡាករខ្សែប្រយុទ្ធឆ្នើម Mario Mandzukic បានចុះកិច្ចសន្យាជាមួយក្លឹបបាល់ទាត់ Al Duhail ដែលស្ថិតក្នុងលីគកំពូលកាតា Qatar-Stars League ដោយគ្មានតម្លៃខ្លួន ក្រោយចំណាយរយៈពេល ៤ឆ្នាំជាមួយលីគ Serer A ក្នុងក្លឹបសេះបង្កង់ Juventus។ នេះបើតាមការចេញផ្សាយដោយ ESPN នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ កីឡាករដែលមានវ័យ ៣៣ឆ្នាំសញ្ជាតិក្រូអាតខាងលើនេះបានព្រមព្រៀងជាមួយក្លឹប Al Duhail ដោយឥតគិត ថ្លៃណាមួយនោះទេ ពោលរូបគេបានបញ្ចប់កិច្ចសន្យាជាមួយក្លឹប Juventus នាចុងឆ្នាំ២០១៩ នេះ គ្រាដែលធ្លាប់ ត្រូវបានក្លឹបអង់គ្លេស Manchester United ទាក់ទង តែត្រូវបានខកខានទៅវិញ ដោយសារ Juventus ទាមទារប្រាក់ឈ្នួល និងតម្លៃខ្លួនខ្ពស់ពេក គ្រាដែលរូបគេមិនបានបង្ហាញការរត់លើទីលានណាមួយនោះទេ ក្រោមការដឹកនាំរបស់លោក Maurizio Sarri ក្នុងរដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះ។ សម្រាប់អតីតកីឡាករក្រុមជម្រើសជាតិក្រូអាត Mandzukic មុនមកប្រកបអាជីបជាមួយក្លឹប Al Duhail រូបគេបានឈ្នះពានរង្វាន់ធំៗមួយចំនួននៅតំបន់អឺរ៉ុប រួមមានពាន UEFA
27 Dec 2019
167 views