Tag: Alan Shearer
Football News
លោក Berbatov បានប្រាប់ Rashford សួរ Alan Shearer ឬក៏ Ronaldo របៀបរកគ្រាប់បាល់
Dimitar Berbatov បានប្រាប់ទៅកាន់ Marcus Rashford ថាគួរតែកុំខ្មាសអៀនអីក្នុងការសួរទៅកាន់ Alan Shearer ឬក៏ Cristiano Ronaldo ដើម្បីឲ្យជួយខ្លួន ពីរបៀបក្នុងការរកគ្រាប់បាល់ បន្ទាប់ពីឃើញខ្សែប្រយុទ្ធរបស់អង់គ្លេសទើបតែរកបាន២គ្រាប់ តែបង្ហាញខ្លួន១១លើកទៅហើយឲ្យបិសាចក្រហម Manchester United នៅ English Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធបិសាចក្រហម Dimitar Berbatov និយាយថា ៖ “Alan Shearer គឺជាម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសជាច្រើន ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បាន ហើយក៏ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះគេប្រហែលជាអាចជួយផ្ដល់នូវអ្វីដែលជាដំបូន្មានដល់ Rashford បានខ្លះនៅក្នុងស្ថានភាពបែបនេះ” ។ ខ្សែប្រយុទ្ធដដែលបន្ថែមថា ពេលដែលគេនៅជាកីឡាករក៏ធ្លាប់ទទួលបានការរិះគន់ដូចគ្នា គ្រាន់តែពេលខ្លះវាបានប៉ះពាល់ដល់អារម្មណ៍ តែពេលខ្លះក៏មិនអីដែរ។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកចាត់ការក្រុមការងារ និងមិត្តរួមក្រុមគួរតែប្រាប់ទៅកាន់ Rashford ពីកំហុសដែលគេតែងតែរត់ខុសទម្រង់ ព្រោះវាជាការដាស់តឿនបន្តិចបន្តួច។ ពួកគេមានកីឡាករដ៏ឆ្លាតវៃក្នុងការរកគ្រាប់ដូចជា Ronaldo នៅក្នុងក្លឹប ដូច្នេះគេគួរតែនិយាយគ្នាជាមួយ Ronaldo ដើម្បីទទួលបានដំបូន្មានទាំងនោះ៕
13 Jan 2022
131 views
Football News
Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish
Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish ថា ធម្មតាៗ និងរង់ចាំមើលកីឡាករតម្លៃ ១០០ លានផោនបង្ហាញឲ្យបានសមនឹងតម្លៃ។ ក្រោយពេលកីឡាកររូបនេះជួយក្រុម Manchester City យកឈ្នះទៅលើ Brentford យប់មិញ១ ទល់នឹង ០។ Man City បានដាច់៨ពិន្ទុពីក្រុមលេខ២ Chelsea ហើយក្រោយឈ្នះការប្រកួតយប់មិញ។ ក្រោយការបង្ហាញខ្លួនពេញ៩០នាទីទល់ Brentford និងជួយក្រុមឲ្យយកបាន៣ពិន្ទុ អតីតកីឡាករជម្រើសជាតិអង់គ្លេស Alan Shearer ចង់ឃើញការបង្ហាញរបស់ Grealish លេងឲ្យបានល្អជាងនេះជាមួយ Man City ឲ្យសមនឹងតម្លៃដែលបានទិញមកបំបែកកំណត់ត្រាកាលពីរដូវក្ដៅកន្លងមក។ និយាយទាក់ទងការប្រកួតយប់មិញ Shearer ថា Grealish គាត់ធម្មតាៗ គេបានធ្វើឲ្យបាត់បង់ក្នុងនាមជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់កាលនៅ Aston Villa មកជាកីឡាករធម្មតាៗពេលមកលេងនៅ Manchester City ។ អតីតកីឡាករអង់គ្លេសដដែលបន្ថែមថា គាត់( Grealish ) មើលទៅហាក់លេងដោយភាពគ្មានទំនុកចិត្ត ហាក់ដូចជាមិនច្បាស់លាស់ ដែលវាធ្វើឲ្យទម្រង់លេងរបស់គេធ្លាក់ចុះទៅតាមនោះដែរ។ ទាំងនេះមិនមែនមកពី
31 Dec 2021
187 views
Football News
Harry Kane បានបំបែកកំណត់ត្រារបស់ Alan Shearer ក្នុងក្របខ័ណ្ឌ Premier League
Harry Kane ជាខ្សែប្រយុទ្ធរបស់ Tottenham បានបំបែកកំណត់ត្រាប្រចាំឆ្នាំរបស់កីឡាករ Alan Shearer ក្នុងឆ្នាំ 2017 នេះ
27 Dec 2017
742 views