Tag: Alba
Football News
កីឡាករ Ferran Torres ចង់ឲ្យក្លឹប Barcelona ចូលចែចូវយក Zinchenko របស់ Man City
ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Ferran Torres ត្រូវបានគេរាយការណ៍បានទទូចឲ្យ Oleksandr Zinchenko របស់ Manchester City មករួមក្រុម។ ជាការពិតណាស់ បច្ចុប្បន្ន Barcelona កំពុងតែត្រូវបានគេដឹងថា កំពុងស្វះស្វែងរកខ្សែការពារស្លាបឆ្វេងម្នាក់មកជំនួស Jordi Alba ដែលបច្ចុប្បន្នគេមានវ័យ៣១ឆ្នាំទៅហើយ។ បើយោងទៅតាមការចុះផ្សាយរបស់ The Football Index បានលើកឡើងថា Torres បានកំពុងណែនាំ Barcelona ឲ្យចុះហត្ថលេខាយក Zinchenko មករួមក្រុមដើម្បីជំនួស Alba ខណៈ កុងត្រារបស់កីឡាករសញ្ជាតិអ៊ុយក្រែនខាងលើនៅ Man City នឹងអស់សុពលភាពនៅក្នុងឆ្នាំ២០២៤៕
27 Mar 2022
52 views
Football News
អ្នកចាត់ការទូទៅ Barcelona បាននិយាយថាដោយសារ Ter Stegen ទើបឈ្នះយប់មិញ
កាលពីយប់មិញនេះ Barcelona ឈ្នះទៅលើក្រុមក្បែរបាតតារាង Mallorca ១-០ ដែលជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការ Xavi សរសើរទៅកាន់អ្នកចាំទីរបស់ខ្លួន Marc Ter Stegen ល្អខ្លាំងមែនទែនកុំអីអត់ទៀត។ ជ័យជម្នះនេះគឺកើតចេញពីការរកបានគ្រាប់បាល់ដោយ Luuk de Jong នៅនាទីទី៤៤ ហើយអ្នកចាំទីរបស់ Ter Stegen ម្នាក់ទៀតបានព្យាយាមជួយក្រុមបានច្រើនលើកច្រើនសារពីការស៊ុតរបស់ក្រុមម្ចាស់ផ្ទះ។ យ៉ាងណាអ្នកចាត់របស់ក្រុមអ្នកមានបុណ្យខាងលើបាននិយាយថា ៖ “ពួកយើងជាក្រុមដែលមានការយល់ពីគ្នាច្រើន ពិសេសគឺកម្លាំងចិត្តជាក្រុមតែមួយ។ យើងដឹងថាអ្នកណាជាអ្នករងទុក្ខខ្លាំងជាងគេគឺអ្នកចាំទីរបស់យើង Ter Stegen ។ យើងដឹងថា ៣ពិន្ទុដ៏សំខាន់នេះក៏បានមកពីចំណែករបស់ខ្សែប្រយុទ្ធលេខ១៧របស់យើងដែរ ពិតណាស់យើងនៅតែត្រូវការ៣បន្តទៀតដើម្បីក្រុមរបស់យើងទាំងមូល”។ អ្នកចាត់ការដដែលក៏បានរំលឹកពីកីឡាករសំខាន់ដែលកំពុងមានរបួស និងមិនអាចជួយក្រុមបានដោយសារកូវីដ១៩ គឺ Dani Alves និង Alba ដោយពួកគេនឹងអាចវិលមកជួយក្រុមវិញបាននាប្រកួតបន្ទាប់ផងដែរ៕
04 Jan 2022
96 views