Tag: Alex Ferguson
Football News
កីឡាករ Bruno Fernandes បានបង្ហើបថាលោកចង់និយាយជាមួយលោក Sir Alex Ferguson
ខ្សែបម្រើវ័យ ២៦ ឆ្នាំ Bruno Fernandes បានផ្លាស់ចេញពីក្លិប Sporting Lisbon មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីដើមឆ្នាំ២០២០ ក្នុងតម្លៃខ្លួន៤៧លានផោន (ឬ៦៧លានដុល្លារ) ហើយរូបគេដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យក្លិបមួយនេះឈរនៅលេខរៀងទី ២ នៃតារាង Premier League រដូវកាល ២០២០/២១នេះ។ ដោយឡែកថ្មីៗនេះខ្សែបម្រើ Bruno Fernandes បានចេញមកបញ្ជាក់ថារូបគេមានរឿងដែលសោកស្តាយមួយចាប់តាំងពីផ្លាស់មកលេងឲ្យ Man UTD ពោលរូបគេមិនដែលមានឱកាសអង្គុយពិភាក្សាជាមួយនឹងអតីតគ្រូបង្វឹកឆ្នើមលោក Alex Ferguson នោះទេ។ កីឡាករជម្រើសជាតិព័រទុយកាល់រូបនេះបានបន្ថែមទៀតថារូបគេចង់បានដំបូន្មានពី Sir Alex ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលកាន់តែល្អផងដែរ៕
16 May 2021
175 views