Tag: Alex Iwobi
Football News
Lampard អបអរខ្លាំងពេកពេលក្រុមឈ្នះនៅនាទីទី ៩០+៩ រហូតដល់បាក់ឆ្អឹងប្រអប់ដៃ
អ្នកចាត់ការរបស់ Everton លោក Frank Lampard បានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃព្រោះតែការអបអរខ្លាំងពេក អំឡុងពេលក្រុមរបស់លោកយកឈ្នះ Newcastle United ១-០។ ខ្សែបម្រើប្រយុទ្ធ Alex Iwobi រកបានគ្រាប់នៅនាទី៩០+៩ ជួយឲ្យ Everton គម្លាត៣ពិន្ទុពីតំបន់កាត់ចោលក្នុងតារាពិន្ទុ Premier League។ ជ័យជម្នះនេះបានធ្វើឲ្យលោក Lampard សប្បាយចិត្តស្ទើរហោះ ព្រោះតែក្រុមរបស់ខ្លួនកំពុងត្រូវការពិន្ទុខ្លាំងដើម្បីបន្តដង្ហើមនៅលីគកំពូលអង់គ្លេសរដូវកាលក្រោយ។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការវ័យឆ្នាំបានបញ្ជាក់ថា លោកបានបាក់ឆ្អឹងប្រអប់ដៃ ព្រោះតែអបអរខ្លាំងពេក។ លោកក៏មិនដឹងថាបានទៅប៉ះអ្វីដែល ទើបធ្វើឲ្យបាក់ឆ្អឹងបែបនេះ។ Everton ពេលនេះកំពុងស្ថិតនៅលេខ១៧ក្នុងតារាងពិន្ទុ គម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមនៅតំបន់កាត់ចោល៕
19 Mar 2022
41 views
Other News
Alex Iwobi បានបង្ហើបពីហេតុផលចាកចេញពី Arsenal ទៅចូលរួមជាមួយ Everton
Alex Iwobi បានបង្ហើបពីហេតុផលចាកចេញពី Arsenal ទៅចូលរួមជាមួយក្រុម Everton ព្រោះចង់បង្កើតឈ្មោះមួយសម្រាប់ខ្លួនគេ និងទទួលយកទំនួលខុសត្រូវបន្ថែមទៀត។ Iwobi វ័យ២៣ឆ្នាំ បានបញ្ចប់រយៈពេល ១៥ឆ្នាំ ជាមួយក្រុមកាំភ្លើងធំនៅរដូវក្តៅនេះ ខណៈដែលគាត់បានចូលរួមជាមួយក្រុម Everton នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ គាត់បានបង្ហាញខ្លួនជាមួយក្រុមធំចំនួន ១៤៨លើក សម្រាប់ក្រុម Arsenal ប៉ុន្តែគាត់មិនត្រូវបានគេចាត់ទុកថាជាកីឡាករជម្រើសដំបូងទៀងទាត់ក្រោមការដឹកនាំរបស់លោក Unai Emery។ និយាយអំពីការផ្លាស់ប្តូររបស់គាត់ទៅកាន់ Everton គាត់បានប្រាប់គេហទំព័ររបស់ក្លឹបថា “ការផ្តល់ជូននេះពិតជាទាក់ទាញណាស់សម្រាប់ខ្ញុំក្នុងការបដិសេធ។” អ្នកគ្រប់គ្រងបានប្រាប់ខ្ញុំថា “ខ្ញុំមានកន្លែងសម្រាប់អ្នក យើងនឹងមើលថែអ្នក។ ជាមូលដ្ឋានអ្វីដែលអ្នកចង់ក្នុងនាមជាកីឡាករម្នាក់។” “គាត់បានផ្តល់នូវទំនុកចិត្តដល់ខ្ញុំ ថាខ្ញុំនឹងធ្វើបានល្អ។ ខ្ញុំបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនិងជំពូកថ្មីនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែមានកីឡាករវ័យក្មេងនៅក្រុម Arsenal ដូច្នេះសង្ឃឹមថាជាមួយនឹងការផ្លាស់ប្តូរនេះខ្ញុំអាចធ្វើឱ្យមានឈ្មោះសម្រាប់ខ្លួនខ្ញុំនៅក្នុង Premier League និងបង្កើតប្រវត្តិសាស្ត្រជាមួយ Everton។ សង្ឃឹមថាខ្ញុំនឹងអាចមានទំនួលខុសត្រូវបន្តិច ហើយបន្ថែមអ្វីមួយដល់ក្រុមផងដែរ។” Iwobi ដែលមិនបានបង្ហាញខ្លួនក្នុងលទ្ធផលស្មើ ០-០ ទល់នឹង Crystal Palace កាលពីថ្ងៃសៅរ៍គឺជាកីឡាករទី៧របស់ក្លិប Everton ចុះហត្ថលេខានៅរដូវក្តៅដោយមាន Moise Kean និង
15 Aug 2019
485 views