Tag: Alex Telles
Football News
ក្លឹប Barcelona ចង់បានខ្សែការពារ Alex Telles របស់ក្រុមបិសាចក្រហម Man United
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន El Nacional គឺក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់ទិញយក ខ្សែការពារ Alex Telles ពីក្លិប Manchester United ដោយក្លិបចង់យកគេមកជំនួស Jordi Alba ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេចឮពាក្យចចាមអារ៉ាមថានឹងចាកចេញពីក្លិបតាំងពីរដូវកាលមុនដោយសារពុំមាននាទីចូលលេងច្រើន ប៉ុន្តែក្រោយការមកដល់របស់លោក Ralf Rangnick គឺលោកគ្រូបានដាក់ឲ្យគេជាប់ជម្រើស ១១នាក់ដំបូងជំនួសកន្លែងខ្សែការពារ Luke Shaw ។ ខណៈនោះដែរ Barcelona ក៏ត្រូវការខ្សែការពារមកពង្រឹងក្រុមបន្ថែម ស្របពេលលេចឮថា Jordi Alba នឹងត្រូវក្លិបដោះលែងឲ្យចាកចេញព្រោះមានអាយុរាងជ្រេហើយឯ Gerard Pique ក៏ត្រៀមនឹងចូលនិវត្តន៍ដូចគ្នាទើបភាគីលោក Xavi ចាប់អារម្មណ៍ចង់បាន Telles ។ Telles ផ្ទេរពីក្លិប Porto មកកាន់ក្លិប Manchester United កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន៨ប្រកួតនៅរដូវកាលនេះគឺ ក្នុងនោះមានការប្រកួត Premier League ចំនួន ៦ប្រកួត៕
19 Dec 2021
116 views
Football News
ក្រុម Man United បានបង្ហាញផែនការផ្ទេរកីឡាកររបស់ខ្លួនហើយ
យោងតាមសារព័ត៌មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានត្រៀមលក់កីឡាករមួយចំនួនដើម្បីបញ្ចូលទឹកប្រាក់ក្នុងការផ្ទេររបស់ពួកគេដែលបានផ្តល់ឱ្យ Solskjaer ដែលមានតម្លៃប្រមាណ ១០០ លានផោនសម្រាប់រដូវក្តៅនេះ។ ក្រុម Man United កីឡាករ Jesse Lingard, Diogo Dalot, Alex Telles, Phil Jones, Andreas Pereira, Daniel James និង Anthony Martial អាចនឹងចាកចេញពី United នៅរដូវក្តៅនេះប្រសិនបើមានសំណើរដែលអាចទទួលយកបានដើម្បីចុះហត្ថលេខាលើពួកគេ។ ខណៈដែលក្លឹបបិសាចក្រហម Man United បានចុះហត្ថលេខារួចហើយលើខ្សែបម្រើប្រយុទ្ធស្លាប Jadon Sancho ពីក្រុម Dortmund ក្នុងតម្លៃ ៧២ លានផោនហើយបច្ចុប្បន្នកំពុងចរចាថ្លៃជាមួយ Real Madrid ដើម្បីចុះហត្ថលេខាលើខ្សែការពារ Raphael Varane ដែលអាចចំណាយនៅរដូវក្តៅរបស់ពួកគេលើសពី ១០០ លានផោនដូច្នេះពួកគេនឹងត្រូវរកវិធីដើម្បី នាំយកប្រាក់បន្ថែមទៀតសម្រាប់ការផ្ទេរប្រាក់បន្ថែមទៀត។
28 Jul 2021
208 views