Tag: Alexander-Arnold
Football News
Salah រកគ្រាប់បាល់លើកទី ១៥០ ហើយក្នុងលីកអង់គ្លេសបើគិតទាំងគ្រាប់យប់មិញ
Mohamed Salah រកបានមួយគ្រាប់កាលពីយប់មិញទៅលើក្រុមចាស់ Chelsea ដែលជាកាត់យ៉ាងស្អាតពី Alexander-Arnold ពីកណ្ដាលទៅកាន់តំបន់គ្រោះថ្នាក់របស់តោខៀវ។ ១គ្រាប់នោះគឺជាគ្រាប់បាល់ទី១៥០ របស់កីឡាករសញ្ជាតិអេហ្ស៊ីបនៅទឹកដីអង់គ្លេស។ គ្រាប់បាល់ទី១៥០នេះគិតបញ្ចូលទាំងគ្រាប់បាល់ដែលបានចាប់ផ្ដើមលេងដំបូងរបស់ Salah កាលលេងឲ្យ Chelsea ឆ្នាំ២០១៤ ដែលពេលនោះស៊ុតទៅលើ Arsenal ដើម្បីឈ្នះ ៦-០។ គិតនៅចន្លោះឆ្នាំ២០១៤-២០១៦ ខ្សែប្រយុទ្ធរូបនេះចូលលេងបាន១៣ប្រកួតនិងរកបាន២គ្រាប់ឲ្យ Chelsea មុនពេលផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីក្លឹប Fiorentina ឆ្នាំ២០១៥ ក្រោមការខ្ចីជើង។ ក្រោយមកក៏ប្ដូរមកលេងឲ្យ Roma ក្នុងលក្ខខណ្ឌខ្ចីជើងចន្លោះឆ្នាំ២០១៥-២០១៦ ដដែលមុនពេល Roma ទិញដាច់នៅឆ្នាំ២០១៦-២០១៧។ ក្នុងការស៊ុតចូលមួយគ្រាប់យប់មិញនេះដែរ អ្នកគាំទ្របានស្រែកថា ជាគ្រាប់បាល់ស៊ុតដ៏អស្ចារ្យ។ ១៥០គ្រាប់គឺស៊ុតឲ្យ Liverpool ចំនួន ១៤៨ គ្រាប់និង ២គ្រាប់សម្រាប់ការស៊ុតឲ្យ Chelsea ក្នុងអាជីពបាល់ទាត់របស់ Salah នៅអង់គ្លេស៕
04 Jan 2022
124 views