Tag: Alexander Milosevic
Football News
Haaland ចោទ ខ្សែការពារស៊ុយអែត Milosevic ដៀលគេថាជាប្រុសលក់ខ្លួន
ក្រុមជម្រើសជាតិន័រវែស បានប្រកួតឈ្នះនឹងក្រុមជម្រើសជាតិស៊ុយអែតក្នុងក្របខ័ណ្ឌ Nations League នូវលទ្ធផល ២-១ ក្នុងថ្ងៃនេះ។ ក្រោយការប្រកួតខាងលើចប់ ខ្សែប្រយុទ្ធ Erling Haaland បាននិយាយទៅកាន់សារព័ត៌មាន TV2 Norway ថា ខ្សែការពារស៊ុយអែត Alexander Milosevic ដៀលគេថាប្រុសលក់ខ្លួន និងគំរាមបំបាក់ជើងគេទៀតផងក្នុងពេលប្រកួត។ Haaland បាននិយាយថា៖” ជាដំបូងគេបានហៅខ្ញុំថាជាប្រុសលក់ខ្លួន ហើយខ្ញុំសូមអះអាងថាខ្ញុំមិនមែនអញ្ចឹងទេ។ បន្ទាប់មកគេក៏ថាទៀតថា គេនឹងបំបាក់ជើងរបស់ខ្ញុំ។ បន្ទាប់មក ១នាទីកន្លះក្រោយមក ខ្ញុំក៏ស៊ុតចូល។ អញ្ចឹងក៏ល្អវិញ “។ យ៉ាងណាទាក់ទងនឹងរឿងនេះ Milosevic ក៏បានច្រានចោលថា គេមិនបាននិយាយបែបហ្នឹងទេ ពាក្យដែលលើកឡើងនេះជាពាក្យមិនសមរម្យនោះឡើយ គេមិនដែលនិយាយអង់គ្លេសលើទីលាននោះទេ គេមិនចេះនិយាយន័រវែសទេ ហើយ Haaland ក៏មិនចេះនិយាយស៊ុយអែតដែរ “។ យ៉ាងណារឿងនេះក៏បញ្ចប់ត្រឹមហ្នឹង ដោយការប្រកួតខាងលើ Haaland ជាអ្នកស៊ុតចូលជួយន័រវែសឈ្នះទាំង២គ្រាប់ ដោយស៊ុតចូល១គ្រាប់ ស៊ុតចូលដោយប៉េណាំងទី១គ្រាប់៕
06 Jun 2022
27 views