Tag: Alisson Backer
Football News
Copa America នឹងធ្វើនៅប្រេស៊ីល តែកីឡាករប្រេស៊ីលមួយចំនួនមិនចង់លេងនោះទេ
ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាមេរិកខាងត្បូង Copa America ដែលនឹងចាប់ផ្ដើមនៅខែមិថុនានេះ គ្រោងនឹងរៀបចំនៅប្រទេសប្រេស៊ីល ក្រោយសហម្ចាស់ផ្ទះអាហ្សង់ទីន និងកូឡុំប៊ី បានដកខ្លួនចេញពីភាពជាម្ចាស់ផ្ទះ ខណៈស្ថានភាពនៅកូវីដ-១៩នៅប្រទេសទាំងពីរកំពុងតែដុនដាប។ ទោះជាយ៉ាងណាក្ដី កីឡាករប្រេស៊ីលមួយចំនួនដូចជាខ្សែបម្រើក្លឹប Real Madrid កីឡាករ Casemiro ជាដើម បង្ហាញភាពមិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះ។ នេះបើតាមការលើកឡើងរបស់គ្រូបង្គោលប្រេស៊ីល លោក Tite។ លោក Tite បានឲ្យដឹងថា ក្រុមកីឡាករប្រេស៊ីលបានចូលជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលលោក Rogério Caboclo កាលពីថ្ងៃព្រហស្បតិ៍។ លោកបានលើកឡើងថា៖ ” ពួកកីឡាករមានគំនិតរបស់គេផ្ទាល់ខ្លួន ហើយពួកគេបានបញ្ចេញប្រាប់ប្រធានសហព័ន្ធ ហើយពួកគេនឹងបញ្ចេញជាសាធារណៈនៅពេលវេលាណាមួយសមស្រប។ សូម្បីតែប្រធានក្រុម Casemiro មិនមានវត្តមាននៅសន្និសីទកាសែត ក៏បង្ហាញពីចំណាប់អារម្មណ៍មួយពាក់ព័ន្ធនឹងរឿងនេះដែរ ” ។ យ៉ាងណាមិញ លោក Tite បានសុំចិត្តកីឡាករឲ្យលេងប្រកួតជម្រុះ World Cup ២ប្រកួតទៀតទេគឺ លេងប៉ះនឹងអេក្វាឌ័រ និងប៉ារ៉ាហ្គាយ។ ក្រោយពី ២ប្រកួតនេះហើយ គ្រូបង្វឹកប្រេស៊ីលបានឲ្យដឹងថា ក្រុមកីឡាករចង់សម្រេចចិត្តបែបណាក៏បាន៕
05 Jun 2021
128 views