Tag: Allianz Areana
Football News
៣ ចំណុចនេះធ្វើឲ្យគ្រូរបស់បែលហ្សុិកញញើតអ៊ីតាលីសម្រាប់ការប្រកួតយប់នេះ
លោក Roberto Martinez គ្រូរបស់បែលហ្សុិក មើលឃើញ៣ចំណុចជាភាពខ្លាំងរបស់អ៊ីតាលីដែលជោគជ័យនៅព្រឹត្តិការណ៍ Euro ២០២០ កន្លងមកនេះ។ ក្រុមរហស្សនាម Azzurri និងបិសាចក្រហមបែលហ្សុិកនឹងត្រូវជួបគ្នាក្នុងកីឡដ្ឋាន Allianz Areana ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ សម្រាប់វគ្គ៨ក្រុមចុងក្រោយរាត្រីនេះ។ បែលហ្សុិកបានឡើងកាន់វគ្គនេះ ក្រោយឈ្នះព័រទុយហ្គាល់ ១-០ ខណៈអ៊ីតាលីស៊ីអូទ្រីសទាំងលំបាក ២-១ក្នុងម៉ោងបន្ថែម។ មុនការប្រកួតមកដល់លោក Martinez បានបង្ហាញការគោរពទៅកាន់ក្រុមអ៊ីតាលី និងសរសើរជាក្រុមល្អមួយ។ លោកមើលឃើញ៣ចំណុចជាភាពខ្លាំងរបស់អ៊ីតាលីរួមមាន ការដេញតាមយកបាល់ ភាពស្វាហាប់ និងការពារជាក្រុម។ ក្រុមលោក Martinez កំពុងជួបបញ្ហាកីឡាករសំខាន់ Eden Hazard និង Kevin De Bruyne មានរបួសអាចនឹងមិនបានលេងយប់នេះ ខណៈកីឡាកររបស់អ៊ីតាលីពេញជើងទាំងអស់៕
02 Jul 2021
205 views